អាហារ​ ៤​ មុខ​នេះ​អាចញ៉ាំ​ភ្លាម​ៗ​នៅ​កន្លែងបាន តែ​ហ៊ាន​​ខ្ចប់​ទុក​យូរ​នឹង​ប៉ះពាល់​សុខភាព

  • 2018-06-01 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​គេច​ពី​អាកាស​ធាតុ​ក្ដៅ​ ដូច្នេះ​ហើយ​អ្នក​ធ្វើ​ការងារ​ឬ​សិស្ស​សាលា​មួយ​ចំនួន​និយម​ខ្ចប់​បាយ​ទៅ​ទុក​ញ៉ាំ​ពេល​ថ្ងៃ​ត្រង់​នៅ​ កន្លែង​ធ្វើ​ការ​ឬ​នៅ​សាលា​ ព្រោះ​ខ្ជិល​ចេញ​ដើរ​ទៅ​ក្រៅ​ក្រោម​កម្ដៅ​ថ្ងៃ។​ ប៉ុន្តែ​អាហារ​ ៤​ មុខ​នេះ​ល្អ​ពេល​ញ៉ាំ​ភ្លាម​ៗ​តែ​ប៉ុណ្ណោះ​ បើ​សិន​ខ្ចប់​ទុក​ញ៉ាំ​យូរ​ពេក​ និង​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព។​

១.​ គ្រឿង​ក្នុង​ជ្រូក

គ្រឿង​ក្នុង​ដូច​ជា​បេះ​ដូង​ ថ្លើម​ និង​ពោះ​វៀន​ជ្រូក​ជា​បំណែក​ឆ្ងាញ់​មួយ​នៃ​សត្វ​ជ្រូក​ ហើយ​គេ​និយម​យក​ឆា​ខ្ញី​ ឬ​ស្ងោ​ជ្រលក់​ទឹក​ត្រី​ផ្អែម​។​ ប៉ុន្តែ​បើ​សិន​អ្នក​ខ្ចប់​ទុក​យូរ​ទើប​ញ៉ាំ​និង​ប៉ះពាល់​ដូចជា​អ្នក​នឹង​មាន​ហានិភ័យ​ខ្ពស់​ធ្វើ​ឲ្យ​ពុល​អាហារ​។​ គ្រឿង​ក្នុង​សត្វ​ជ្រូក​នៅ​ពេល​ដែល​ចម្អិន​មិន​បាន​ឆ្អិន​ល្អ​មេរោគ​ងាយ​តោង​ជាប់​នៅ​ពេល​ទុក​យូរ​ម៉ោង​ ហើយ​និង​ធ្វើ​ឲ្យ​អ្នក​មាន​អាការ​ពុល​អាហារ។​

២.​ បន្លែ​បៃតង

បន្លែ​បៃតង​បន្ទាប់​ពី​ចម្អិន​អាហារ​បាន​កាត់​បន្ថយ​បរិមាណ​វីតាមីន​មួយ​ចំនួន​។​ ប្រសិន​បើ​ត្រូវ​ទុក​ចោល​​យូរ​ពេក​ដូចជា​ជួយ​សម្រួល​ដល់​ការ​បម្លែង​​បាក់តេរី​ដូច្នេះ​ដែរ​។​ ក្នុង​នោះ​អាស៊ីដ​ Nitrate នឹង​ត្រូវ​បាន បម្លែង​ទៅ​ជា​ nitrite​ ដែល​ជា​សារធាតុ​​បង្ក​ឲ្យ​មាន​​ជំងឺ​មហារីក​ពោះវៀន​។ សូម្បី​តែ​កម្ដៅ​ក៏​មិន​អាច​កម្ទេច​សារជាតិ​នេះ​​ដែរ​។ ដូច្នេះ​មិន​ត្រូវ​បរិភោគ​បន្លែ​ឆ្អិន​សល់​រំលង​មួយ​​យប់​នោះ​ទេ។

៣.​ អាហារ​ប្រភេទ​ញ៉ាំ​

នៅ​ពេល​ដែល​ធ្វើ​ញ៉ាំ​ឬ​សាឡាត់​ ជា​ទូទៅ​គេ​ប្រើ​គ្រឿង​ទេស​ជា​ច្រើន​ដូចជា​ទឹក​ខ្មេះ​ ទឹក​ត្រី​ ម្ទេស​ និង​គ្រឿង​ផ្សេង​ៗ​ទៀត។​ ប្រសិន​បើ​ទុក​ដល់​ថ្ងៃ​បន្ទាប់ ​ទោះបី​​អ្នក​ទុក​នៅ​ក្នុង​ទូ​ទឹកកក​ក៏​ដោយ​ ក៏​ងាយ​វា​ស្រួល​ក្នុង​ការ​បង្ក​ជា​បាក់តេរី​ ផ្សិត​ដែល​បណ្ដាល​ឲ្យ​ពុល​អាហារ​ផង​ដែរ។​ ដូច្នេះ​ពុំ​គួរ​ខ្ចប់​អាហារ​ប្រភេទ​នេះ​ទុក​យូរ​ទើប​ញ៉ាំ​ឡើយ។​

៤.​ គ្រឿង​សមុទ្រ​

គ្រឿង​សមុទ្រ​មិន​ត្រឹម​តែ​បាត់​បង់​រសជាតិ​ឆ្ងាញ់​ពេល​ទុក​យូរ​នោះ​ទេ​ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ថ្លើម​និង​ក្រលៀន​ផង​ដែរ។​ ម៉្យាង​ទៀត​ម្ហូប​នេះ​ងាយ​នឹង​ផ្អូម​ បើ​សិន​ជា​មិន​បាន​ទុក​ដាក់​ត្រឹម​ត្រូវ​ដែល​ងាយ​ធ្វើ​ឲ្យ​ពុល​និង​រាករូស​ណាស់៕

ចុចអាន៖ហេតុផល​ ៦យ៉ាងដែលសំបក​ដំឡូង​មាន​ប្រយោជន៍​ជាង​ដំឡូង​ទៅ​ទៀត​

ប្រភព៖ Eva ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម