សម្រាប់អ្នកចូល​ចិត្ត​ទិញ​របស់មួយ​ទឹកគួរ​ប្រយ័ត្នរបស់ ៥យ៉ាងនេះ

  • 2018-05-29 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ដែល​ទិញ​របស់​មួយ​ទឹក​ គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​ដើម្បី​សន្សំ​លុយ​។​ ប៉ុន្តែ​របស់​គួរ​សន្សំ​ របស់​មិន​គួរ​សន្សំ​ព្រោះ​អ្នក​អាច​នឹង​ចង់​ចំណេញ​ដាច់​ចំណង​។​ ទាំង​នេះ​ជា​របស់​មិន​គួរ​ទិញ​មួយ​ទឹក​នោះ​ទេ៖​

១.​ មួក​សុវត្ថិភាព​

មួក​សុវត្ថិភាព​ជួយ​ការពារ​អ្នក​ពី​គ្រោះ​ថ្នាក់​ផ្សេងៗ​។ មួក​សុវត្ថិភាព​មាន​អាយុ​កាល​របស់​វា​ នៅ​ពេល​ដែល​អ្នក​ទិញ​មួក​ដែល​ប្រើ​ហើយ​ វា​ពិត​ជា​មិន​អាច​ជួយ​ការ​ពារ​អ្នក​បាន​អ្វី​ទាល់​តែ​សោះ​។​

២​. គ្រឿង​សម្អាង​

ការ​ដែល​ទិញ​ផលិត​ផល​សម្អាង​ដែល​គេ​ប្រើ​ហើយ​គឺ​ជា​រឿង​ដែល​អាក្រក់។​ មិន​ថា​គេ​ប្រើ​បាន​មួយ​ដង​ ឬ​ពីរ​ដង​ទេ​ ព្រោះ​ថា​គ្រឿង​សម្អាង​ជា​របស់​មិន​គួរ​ប្រើ​រួម​គ្នា​ឬ​ទិញ​ត​ពី​គេ​ទេ។​ កម្រ​មាន​អ្នក​លក់​ឬ​ទិញ​គ្រឿង​សម្អាង​មួយ​ទឹក​ណាស់​ ប៉ុន្តែ​បើ​ជៀស​បាន​គួរ​តែ​ជៀស​ទៅ។

៣.​ គ្រែ​កូន​ង៉ា​ និង​គ្រឿង​សង្ហា​រឹម​

គ្រឿង​សង្ហា​រឹម​មិន​មែន​ចេះ​តែ​ទិញ​នោះ​ទេ​ នៅ​ពេល​ដែល​អ្នក​ទិញ​ត្រូវ​ដឹង​ពី​ប្រវត្តិ​ឱ្យ​បាន​ច្បាស់​ជា​មុន​សិន​ ជា​ពិសេស​គ្រែ​កូន​ង៉ា​ ។

៤.​ ពូក​ និង​គ្រែ

ពូក​និង​គ្រែ​មិន​ងាយ​ស្រួល​បោក​ដូច​ជា​ភួយ​ ខ្នើយ​ទេ។​ បាក់តេរី​ និង​មេរោគ​ផ្សេងៗ​នៅ​តែ​មាន​ ហើយ​អ្នក​ក៏​អាច​ឆ្លង​មេរោគ​ផ្សេងៗ​ដោយ​មិន​ដឹង​ខ្លួន​។

៥.​ កុំព្យូទ័រ​

កុំព្យូទ័រ​មួយ​ទឹក​មិន​មាន​បាក់តេរី​ឆ្លង​ទេ​ តែ​វា​មាន​មេរោគ​ដែល​ប៉ះ​ពាល់​ដល់​ឯកសារ​សំខាន់ៗ​របស់​អ្នក។​ បើ​សិន​ជា​អ្នក​ជា​អ្នក​ជំនាញ​IT​នោះ​មិន​សូវ​ជា​មាន​បញ្ហា​ទេ។​

ប្រភព៖ thisisinsider ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម