របៀប​សម្អាត​ស្បែក​ជើង​​ប៉ាតាស ​ងាយ​ៗ ធ្វើរួច​ភ្លាម​ពាក់​បាន​ភ្លែត ​(វីដេអូ)

  • 2018-05-23 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យ​នេះ​ស្រីៗ​​និយម​ស្បែក​ជើង​ប៉ាតា​ពណ៌​ស​ណាស់​ ព្រោះ​វា​ស្រស់​ស្អាត​ រាប​ស្មើ​ងាយ​ស្រូល​ធ្វើ​ដំណើរ​ មួយ​វិញ​ទៀត​ពណ៌​ស​មិន​រើស​សម្លៀកបំពាក់​ឡើយ អាច​ពាក់​ត្រូវ​គ្នា​ជា​មួយ​គ្រប់​ម៉ូដ គ្រប់ពណ៌។​ ប៉ុន្តែ​ស្បែក​ជើង​ប៉ា​តា​ពណ៌​ស​មាន​គុណ​វិបត្តិ​ម៉្យាង​ ត្រង់​ឆាប់​ប្រឡាក់​ពិបាក​សម្អាត​ និង​មាន​ក្លិន​អាក្រក់។​ តែ​សាកល្បង​វិធី​សម្អាត​នេះ​ម្ដង​ ធានា​ថា​លឿន​ ងាយ​ស្រួល​ និង​មិន​ចំណាយ​ពេល​ហាល​យូរ។

អ្នក​ត្រូវ​មាន៖​

.​ កាធុន​ជ័រ​តូច​ល្មម​ ១

.​ ទឹក​១​ កូន​ចាន

.​ ថ្នាំ​ដុះ​ធ្មេញ​ពណ៌​ស​មាន​ជាតិ​ Baking Soda (Colgate)

.​ ច្រាស់​ដុះ​ធ្មេញ​ចាស់​មួយ​

វិធី​សម្អាត៖

.​ ច្របាច់​ថ្នាំ​ដុះ​ធ្មេញ​ដាក់​ចាន​

.​ យក​ច្រាស​ជ្រលក់​ទឹក​ រួច​បៀក​ថ្នាំ​ដុះ​ធ្មេញ​

.​ ដុះ​ឲ្យ​សព្វ​លើ​ស្បែក​ជើង​ត្រង់​កន្លែង​ស្នាម​ប្រឡាក់

.​ ទុក​ ១៥​ នាទី​រួច​ជូត​ដោយ​ក្រណាត់​ឬ​ក្រដាស​ស្អាត

ចំណាំ៖

ដើម្បី​បំបាត់​ក្លិន​ស្បែក​ជើង​ អ្នក​អាច​ប្រើ​ម្សៅ​ហ៊ុយ​ ឬ​តែ​ចាក់​ចូល​ក្នុង​ស្បែក​ជើង​ទុក​មួយ​យប់​សឹម​ចាក់​ចោល នោះ​នឹង​ធ្វើ​ឲ្យ​ស្បែក​ជើង​បាត់​ក្លិន​ជា​មិន​ខាន៕

ចុចអាន៖២​ វិធី​សម្អាត​ស្នាម​ប្រឡាក់​ លើ​ស្បែក​ជើង​ប៉ាតា​ពណ៌​ស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព

ចង់​ដឹង​កាន់​តែច្បាស់​មើល​វីដេអូ​ទាំង​អស់គ្នា៖

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម