Song Joong Ki ទៅ​លេង​ស្រុក​តែ​ម្នាក់​ឯង ខណៈ Song Hye Kyo មិន​ព្រម​ទៅជាមួយ

  • 2018-05-12 03:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ប្រុស​កូរ៉េ Song Joong Ki បាន​ទៅ​លេង​ឪពុក​ម្ដាយ​នៅ​ស្រុក​កំណើត​ម្នាក់​ឯង ខណៈ​ប្រពន្ធ​មិន​មក​ជាមួយ។

កាល​ពី​ថ្ងៃ​ទី​៨​ខែ​ឧសភា​កន្លង​ទៅ​នេះ អ្នក​គាំទ្រ​របស់​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​កូរ៉េ Song Joong Ki ម្នាក់​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា លោក​បាន​ទទួល​បាន​ហត្ថលេខា​របស់​ប្រុស​ស្អាត​រូប​នេះ នៅ​ពេល​លោក​មក​លេង​ស្រុក​កំណើត​នៅ​ខេត្ត Daejeon។ តាម​នោះ​ដែរ តួ​រឿង "ម្ចាស់​ព្រះអាទិត្យ" បាន​មក​លេង​ឪពុក​ម្ដាយ​នៅ​ក្នុង​ឱកាស​ថ្ងៃ​លោក​ឪពុក​របស់​កូរ៉េ។

បើ​យោង​តាម​ការ​ចែក​រំលែក​របស់​អ្នក​គាំទ្រ​ខាង​លើ តារា​ប្រុស​វ័យ​៣២​ឆ្នាំ​មក​លេង​ស្រុក​តែ​ម្នាក់​ដោយ​គ្មាន​វត្តមាន​របស់​កំពូល​តារា​ស្រី Song Hye Kyo ដែល​ជា​ប្រពន្ធ​នោះ​ឡើយ ខណៈ​មាន​មន្ទិល​សង្ស័យ​ថា​ស្រី​ស្អាត​រូប​នេះ មាន​ផ្ទៃ​ពោះ។ ជាមួយ​គ្នា​នេះ​ដែរ ក្រោយ​បាត់​មុខ​លើ​កញ្ចក់​ទូរទស្សន៍​២​ឆ្នាំ Song Joong Ki ក៏​នឹង​ត្រលប់​មក​សម្ដែង​រឿង​ភាគ​ថ្មី​វិញ​នៅ​ពេល​ខាង​មុខ​នេះ៕

ចុចអាន៖Suzy ត្រូវ​រៀមច្បង​ជាន់​ពន្លិច Seolhyun ផាត់​មុខ​ស​ជ្រុល​ដូច​ខ្មោច

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម