Suzy ត្រូវ​រៀមច្បង​ជាន់​ពន្លិច Seolhyun ផាត់​មុខ​ស​ជ្រុល​ដូច​ខ្មោច

  • 2018-05-05 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​លើ​ព្រំ​ក្រហម​កម្មវិធី​ប្រគល់​រង្វាន់​ភាពយន្ត Baeksang សម្រស់​របស់​តារា​សម្ដែង​ជួរ​មុខ​កូរ៉េ Suzy ត្រូវ​បាន​រៀមច្បង​អាយុ​ច្រើន​ជាង​ខ្លួន ១០ ឆ្នាំ​ជាន់​ពន្លិច​ដាច់​តែ​ម្ដង។

កាល​ពី​ថ្ងៃ​ទី ៣ ខែ​ឧសភា​កន្លង​ទៅ​នេះ កម្មវិធី​ប្រគល់​ពាន​រង្វាន់​ភាពយន្ត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់​កូរ៉េ Baeksang Art Awards លើក​ទី ៥៤ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ។ នៅ​លើ​កម្រាល​ព្រំ​ក្រហម សិល្បករ​ជា​ច្រើន​បាន​បង្អួត​សម្រស់​ដ៏​ស្អាត​ឥត​ខ្ចោះ​របស់​ខ្លួន។

ក្នុង​នាម​ជា​ពិធី​ការិនី​របស់​កម្មវិធី តារា​សម្ដែង និង​ចម្រៀង Suzy ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ជាមួយ​រ៉ូប​ស​វែង​អូស​ដី។ យ៉ាងណាក្ដី តារា​ស្រី​ដែល​ត្រូវ​បាន​វាយ​តម្លៃ​ថា​ស្អាត​ជាង​គេ​បំផុត​បែរ​ជា​តារា​ស្រី​រៀម​ច្បង Son Ye Jinទៅ​វិញ។ ក្នុង​រ៉ូប​ពណ៌​សាច់​ស្រគត់ស្រគំ ស្រី​ស្អាត​វ័យ ៣៦ ឆ្នាំ បង្ហាញ​សម្រស់​ស្អាត​ឥត​ខ្ចោះ ធ្វើ​ឲ្យ​គេ​ឈ្លក់​វង្វេង​គ្រប់​គ្នា។

សិល្ប​ការិនី​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​មិន​ស្ទើរ​ដែរ​នោះ​គឺ តារា​ចម្រៀង Seolhyun ដោយ​សារ​តែ​ការ​តែង​ខ្លួន​របស់​នាង​ជ្រុល​ហួសហេតុ​ពេក។ តាម​នោះ​ដែរ ដោយ​សារ​តែ​មាន​ស្បែក​ស្រអែម ហើយ​ផាត់​ម្សៅ​ស​ពេក ធ្វើ​ឲ្យ​មុខ​នាង​ស​ខ្លាំង​ប្រៀប​នឹង​ក៕

ចុចអាន៖មើល​រូប​ថត​កម្រ​ទាំង​នេះ​ បាន​ដឹង​តួ​ឯក​ប្រុស​កូរ៉េ​ណា​ខ្លះ​សង្ហា Cute តាំង​ពី​ក្មេង

ប្រភព៖ Zing Caramel

អត្ថបទពេញនិយម