កំហុស​ទាំង ៧​ ពេល​គូរ Eyeliner​ ស្រីៗ​ហ៊ានតែ​ធ្វើ​ នាំ​ឲ្យ​ឃើញ​ភ្នែក​ខ្មៅ​អាក្រក់​មើល

  • 2018-05-11 09:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ប្រើ​ Eyeliner​ គូស​ភ្នែក​ត្រូវ​សមស្រប​ ធ្វើ​ឲ្យ​ភ្នែក​ធំ​ស្អាត​ និង​មុត​មាន​មន្ត​ស្នេហ៍​។​ ប៉ុន្តែ​បើ​គូស​ខុស​វិញ​នឹង​មើល​ទៅ​ប្រតេកប្រតាក​ ខ្មៅ​ស្លក់​ ហើយ​មើល​ទៅ​អាក្រក់​មើល​ខ្លាំង។​ ៧​ចំណុច​នេះ​ដែល​ជា​កំហុស​ឆ្គង​ពេល​គូស​ Eyeliner​ ដែល​ធ្វើ​ឲ្យ​ភ្នែក​អាក្រក់​មើល​ ហើយ​ស្រី​ៗ​គូរ​បញ្ឈប់៖​ឮ

១.​ ទាញ​ស្បែក​ភ្នែក​ពេល​គូស​ Eyeliner

អ្នក​ខ្លះ​មាន​ទម្លាប់​ទាញ​ស្បែក​ត្របក​ភ្នែក​ឲ្យ​តឹង​ពេល​គូស​ Eyeliner​ ព្រោះ​ទាល់​តែ​ធ្វើ​បែប​នេះ​ទើប​គូស​ចេញ​ជា​រាង​ស្អាត​។​ ប៉ុន្តែ​ធ្វើ​បែប​នេះ​ជា​ទម្លាប់​និង​ធ្វើ​ឲ្យ​ស្បែក​នៅ​បរិវេណ​ភ្នែក​អ្នក​ឆាប់​ជ្រួញ​ណាស់។​ ដូច្នេះ​អ្វី​ដែល​អ្នក​គូរ​ធ្វើ​ គឺ​ផ្អៀង​ក​ទៅ​ចំហៀង​ ងើយ​ទៅ​លើ​ ហើយ​គូស​តាម​ទម្រង់​ភ្នែក។​

២.​ គូរ​ក្រោម​ភ្នែក​ដិត​ពេក

អ្នក​ខ្លះ​និយម​គូស​ Eyeliner​ ខ្មៅ​នៅ​ក្រោម​ភ្នែក​ ដែល​ធ្វើ​ឲ្យ​មុខ​កាច​ជាង​មុន​ តែ​ទម្រង់​ភ្នែក​តូច​ជាង​មុន​ទៅ​វិញ។​ សម្រាប់​អ្នក​មាន​ប្រស្រី​ភ្នែក​តូច​និង​មើល​ទៅ​ឃើញ​ភ្នែក​សស្លើត​ជា​មិន​ខាន។​​

៣.​ មិន​ស្គាល់​ប្រភេទ​ Eyeliner​ និង​មុខ​ងារ​របស់​វា

ស្គាល់​ពី​ប្រភេទ​ និង​មុខ​ងារ​របស់​ Eyeliner​ ធ្វើ​ឲ្យ​អ្នក​ជៀសវាង​ពី​កំហុស​ពេល​គូស។​ Eyeliner​ មាន​ច្រើន​ប្រភេទ​តែ​មាន​ ៣​ ប្រភេទ​ដែល​គេ​និយម​ប្រើ​ គឺ​ ប្រភេទ​ខ្មៅ​ដៃ​ ប្រភេទ​ជេល​ និង​ប្រភេទ​ទឹក។​

  • ​Eyeliner​ ខ្មៅ​ដៃ​ គឺ​ងាយស្រួល​គូរ​ខ្លាំង​ ហើយ​មិន​ដិត​ពេក​ទេ​ ប់ុន្តែ​វា​ងាយ​រលុប។​ អាច​ប្រើ​ ​ បាន​ក្នុង​ស្ថានភាព​ប្រញាប់​ខ្លាំង​។​

  • Eyeliner​ ប្រភេទ​ ជេល​ ពេល​គូស​ទៅ​ឃើញ​ខ្មៅ​រលោង​ភ្លឺ​ៗ​ សក្ដិសម​ពេល​អ្នក​មាន​ពេល​តុបតែង​ខ្លួន​ច្រើន​។​ ព្រោះ​Eyeliner​ប្រភេទ​នេះ​ត្រូវ​ការ​ការ​តុប​តែង​ច្រើន​ទើប​គូស​ភ្នែក​ចេញ​រាង​ស្អាត។

  • Eyeliner​ ប្រភេទ​ទឹក​ពិបាក​គូរ​ជាង​គេ​ ហើយ​បើ​អ្នក​មិន​ជំនាញ​គឺ​គូស​ហើយ​ប្រតេក​ប្រតាក​ពេញ​ភ្នែក​ជា​មិន​ខាន។​ ដូច្នេះ​ករណី​ចាំ​បាច់​ គូរ​ទៅ​ឲ្យ​ជាង​ផាត់​មុខ​ ។​

៤.​ អត់​លាប​ពណ៌​ត្របក​ភ្នែក​

គូស​Eyeliner​ តែ​មិន​លាប​ពណ៌​ត្របក​ភ្នែក​និង​ធ្វើ​ឲ្យ​ប្រតាក​ភ្នែក​ខ្មៅ​ មើល​ទៅ​គ្មាន​ផាសុកភាព។​ ដូច្នេះ​រាល់​ពេល​ប្រើ​ Eyeliner​ ដាច់​ខាត​គួរ​តែ​មាន​ពណ៌​លាប​ភ្នែក​ ជា​ពិសេស​ពេល​ប្រើ​ Eyeliner​ ប្រភេទ​ខ្មៅ​ដៃ។

៥.​ គូស​ភ្នែក​ជ្រុល​ដល់​រន្ធ​ទឹក​ភ្នែក

គូស​ភ្នែក​ជ្រុល​រហូត​ដល់​រន្ធ​ទឹក​ភ្នែក​ ធ្វើ​ឲ្យ​ឈឺ​ និង​មាន​អាការ​រមាស់​ភ្នែក។​ ទឹក​ភ្នែក​និង​ចេះ​តែ​ហូរ​មក​តិច​ៗ​រហូត​ធ្វើ​ឲ្យ​ប្រតាក​ភ្នែក​អាក្រក់​មើល​ខ្លាំង។​

៦.​ លាប​ម៉ាស្ការ៉ា​ មុន​Eyeliner

នេះ​ជា​កំហុស​ទូទៅ​ដែល​នារី​ៗ​ ឧស្សាហ៍​ធ្វើ​ដោយ​មិន​ចាប់​អារម្មណ៍​។​ ការ​លាប​ម៉ាស្ការ៉ា​ធ្វើ​ឲ្យ​ធ្ងន់​រោម​ភ្នែក​ពិបាក​លាប​ Eyeliner។

៧.​ ប្រើ​ Eyeliner​ ស្ងួត​ហើយ​ស្រួច

Eyeliner​ នេះ​និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឈឺ​ ពេល​ប្រើ​ ព្រោះ​Eyeliner​ ស្ងួត​មុត​ខ្លាំង​ ហើយ​ពណ៌​ស្លេក​ លាប​ទៅ​មិន​ស្អាត​ឡើយ។​ ដូច្នេះ​ចៀសវាង​ប្រើ​Eyeliner​ ប្រភេទ​នេះ។

ចុចអាន៖អ្នក​ដែល​នាំ​គ្នា​ទៅ​ត​រោម​ភ្នែក បើ​ឃើញ​លទ្ធផល​ទាំង​នេះ បែប​អន់​ចង់

ប្រភព៖ banter ប្រែ​សម្រួល៖ Pencharm