កុំ​ឲ្យ​ឈឺ​ក្បាល​រឿង​ស្ទះ របស់​៧​យ៉ាង​​នេះ​មិន​គួរ​ចាក់​ចោល​​ក្នុង​បំពង់​​បង្ហូរ​ទឹក​​ឡើយ

  • 2018-05-11 04:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គ្រប់​គ្នា​តែង​តែ​ចាក់​របស់​ផ្សេងៗ​ដោយ​មិន​បាន​ពិចារណា​ឱ្យ​បាន​ត្រឹម​ត្រូវ​ថា​នឹង​អាច​ស្ទះ​ទៅ​ថ្ងៃក្រោយ​។ ​តើ​អ្នក​ដឹង​ទេ​ថា​របស់​ណា​គួរ​ចាក់​របស់​ណា​មិន​គួរ​ចាក់?

១.​ បាយ​ឬ​មី

បាយ​និង​មី​មិន​ងាយ​រលាយ​ទេ​ ហើយ​វា​ថែម​ទាំង​រីក​ទៅ​ៗ​ដែល​ធ្វើ​ឱ្យ​ស្ទះ​នៅ​ក្នុង​បំពង់។​

២.​ សំបក​ស៊ុត​

គ្រប់​គ្នា​តែង​គិត​ថា​ពេល​ដែល​បំបែក​សំបក​ស៊ុត​ឱ្យ​តូចៗ​នោះ​វា​នឹង​លែង​ធ្វើ​ឱ្យ​ស្ទះ​ហើយ​។​ ប៉ុន្តែ​អ្នក​គិត​ខុស​ហើយ​ សំបក​តូចៗ​ផ្តុំ​គ្នា​អាច​ធ្វើ​ឱ្យ​ស្ទះ​បាន​ដូច​គ្នា។

៣​. ម្សៅ​

សាក​គិត​ទៅ​មើល​ថា​ម្សៅ​នៅ​ពេល​ដែល​ត្រូវ​ទឹក​វា​នឹង​ទៅ​ជា​យ៉ាង​ណា?​ វា​ប្រៀប​ដូច​ជា​កាវ​ទៅ​បិទ​បំពង់​អញ្ចឹង។​

៤.​ សក់​

សក់​គឺ​ជា​របស់​ដែល​ងាយ​ស្ទះ​បំផុត​ ជា​ពិសេស​នៅ​ក្នុង​បន្ទប់​ទឹក​។​សក់​ងាយ​ជំពាក់​គ្នា​ប្រៀប​ដូច​ជា​សំណាញ់​ដែល​ងាយ​នឹង​របស់​ផ្សេងៗ​ទៀត​។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ប្រយ័ត្ន​នៅ​ពេល​ដែល​កក់​សក់​ និង​សិត​សក់​។

៥.​ ស្គុត​(Sticker)

ទោះ​បី​ជា​ស្គុត​តូច​យ៉ាង​ណា​ក៏​វា​អាច​ធ្វើ​ឱ្យ​ស្ទះ​បំពង់​បាន​ដែរ​។​ អ្នក​កុំ​ភ្លេច​ថា​វា​មាន​កាវ​ដែល​អាច​ស្អិត​បាន។

៦.​ កន្ទុយ​បារី​

បញ្ហា​នោះ​គឺ​ កន្ទុយ​បារី​មាន​ស្នោ​ដែល​រីក​នៅ​ពេល​ត្រូវ​ទឹក​។​ នៅ​ពេល​ដែល​អ្នក​ចោល​វា​កាន់​តែ​ច្រើន​ នោះ​វា​នឹង​ធ្វើ​ឱ្យ​កាន់​តែ​ស្ទះ​ដោយ​មិន​ដឹង​ខ្លួន។

៧.​ ក្រដាស​អនាម័យ​

របស់​នេះ​អ្នក​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ ថា​វា​អាច​ធ្វើ​ឱ្យ​ស្ទះ​បាន​យ៉ាង​ងាយ​ ៕

ចុចអាន៖

ប្រភព៖ Brightside ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម