កំហុស ៥ យ៉ាង​ធ្វើ​នាំ​ឲ្យ​ទម្ងន់​កើន​ឡើង​មិន​ស្រក ទោះ​ខំ​ញ៉ាំ​តម​យ៉ាង​ណា​ក៏​ដោយ

  • 2018-05-09 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ឡើង​ទម្ងន់​ គឺ​ជា​សត្រូវ​របស់​មនុស្ស​ស្រី​គ្រប់​ៗគ្នា។​ មាន​ស្ត្រី​មិន​តិច​ទេ​ដែល​ឆ្ងល់​ខ្លួន​ឯង​ថា​ ហេតុ​អ្វី​ពិបាក​ស្រក​ខ្លាំង​ម្ល៉េះ​ទោះ​ខិត​ខំ​សម្រក​យ៉ាង​ណា​ក៏​ដោយ។​ នោះ​ក៏​ព្រោះ​តែ​មិន​បាន​ចាប់​អារម្មណ៍​វិធី​តម​របស់​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​គួរ​ជៀសវាង​អ្វី​ខ្លះ។​ វិធី​តម​ទាំង​ ៥​ យ៉ាង​នេះ​ដែល​ខុស​ ហើយ​បែរ​ជា​ធ្វើ​ឲ្យ​ឡើង​គីឡូ​ទៅ​វិញ៖​

១.​ ញ៉ាំ​តិច​ពេក

បើ​ខំ​តម​ញ៉ាំ​តិច​ៗ​ហើយ​នៅ​តែ​មិន​ស្រក​គីឡូ​ទៀត​គឺ​អ្នក​ធ្វើ​ខុស​ ព្រោះ​ដើម្បី​ស្រក​ទម្ងន់​បាន​ ត្រូវ​ការ​ថាមពល​​បម្លែង​ការ​ដុត​កាឡូរី​។​ ជា​ទូទៅ​មនុស្ស​ស្រី​ត្រូវ​ការ​ ២០០០​ កាឡូរីក្នុង​មួយ​ថ្ងៃ​ ហើយ​ការ​ញ៉ាំ​កាឡូរី​តិច​ជាង​នេះ​មិន​មែន​ជា​ជម្រើស​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​នោះ​ទេ។​ ការ​ញ៉ាំ​អាហារ​សុខភាព​ដូចជា​បន្លែ​ ផ្លែ​ឈើ​ និង​គ្រាប់​ធញ្ញជាតិ​ច្រើន​ទើប​ជា​រឿង​ដែល​គួរ​ធ្វើ។​

រូបតំណាង

**២.​ ហាត់​ប្រាណ​តិច​ពេក​ ឬ​ច្រើន​ពេក​**

ពេល​តម​អាហារ​ខ្លាំង​អ្នក​ល្ហិតល្ហៃ​​ ធ្វើ​ឲ្យ​គ្មាន​កម្លាំង​ក្នុង​ការ​ហាត់​ប្រាណ​ ដែល​ធ្វើ​ឲ្យ​ខ្លាញ់​នៅ​សេសសល់​ ហើយ​បាត់​បង់​សាច់​ដុំ​ទៅ​វិញ។​ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​ខិត​ខំ​ហាត់​ប្រាណ​ហួស​កម្លាំង​ពេក​ និង​បង្ក​ឲ្យ​កើត​ស្ត្រេស​មិន​ស្រក​ទម្ងន់​ដដែល។​

រូបតំណាង

៣.​ ញ៉ាំ​អាហារ​គ្មាន​ជាតិ​សសៃ​

ការ​ញ៉ាំ​អាហារ​ដែល​គ្មាន​ជាតិ​កាក​សរសៃ​ក៏​មិន​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​ដែរ។​ ដូច្នេះ​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​មាន​ជាតិ​កាក​សរសៃ​ច្រើន​ដូចជា​បន្លែ​បៃតង​ គ្រាប់​ជី​ ស្វាយ​ ល្ហុង​ជា​ដើមទើប​ល្អក្នុង​ការ​បញ្ចុះគីឡូ។​

៤.​ ប៉ាន់​ស្មាន​របប​អាហារ​ខុស​

អ្នក​ខ្លះ​យល់​ដឹង​ពី​ប្រភេទ​អាហារ​ និង​ការ​ហាត់​ប្រាណ​ ប៉ុន្តែ​បែរ​ជា​ប៉ាន់​ស្មាន​ខុស​ ដូចជា​គិត​ថា​ខ្លួន​ញ៉ាំ​អាហារ​ត្រឹម​ ២០០០​ កាឡូរី​ តែ​ការ​ពិត​ញ៉ាំ​លើស​នេះ​ដល់​ទៅ​ ២៥០០ ទៅ​ ៣០០០។​ ដូច្នេះ​អ្នក​គួរ​មាន​កំណត់​ត្រា​នូវ​រាល់​អាហារ​ដែល​បាន​ញ៉ាំ​ ដើម្បី​ងាយ​ស្រួល​តាម​ដាន។​

រូបតំណាង

៥.​ មិន​អាច​កាត់​ផ្ដាច់​ពី​ភេសជ្ជៈ​កំប៉ុង​បាន

ដាច់​ខាត​មិន​ត្រូវ​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ឡើយ​បើ​ចង់​ស្រក​ទម្ងន់​ មិន​ថា​ភេសជ្ជៈ​នោះ​មាន​ដាក់​ផ្លាក​ Diet​ ក៏​ដោយ។​ ភេសជ្ជៈ​កំប៉ុង​ Diet​ នៅ​​តែ​ប្រើ​ស្ករ​គ្រាន់​តែ​ក្នុង​បរិមាណ​តិច​ជាងធម្មតា​ប៉ុណ្ណោះ៕

ចុចអាន៖ចង់​​បាន​រាង​ស្អាត គ្មាន​​ក្បាល​ពោះ ញ៉ាំ​ភេសជ្ជៈ​ប៉ុន្មាន​មុខ​នេះ​

ប្រភព៖ healthline ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម