មុខមិនស្អាតឲ្យតែចរិតបាន ៥ចំណុចនេះទៅដល់ណាក៏គេស្រលាញ់ចូលចិត្ត
- 2018-04-13 06:14:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខមិនស្អាតឲ្យតែចរិតបាន ៥ចំណុចនេះទៅដល់ណាក៏គេស្រលាញ់ចូលចិត្ត
មនុស្សខ្លះកើតមកសំណាងបានមុខមាត់ស្រស់ស្អាតទើបមានគេស្រលាញ់រាប់អានច្រើនជារឿងធម្មតា។ តែមនុស្សខ្លះមុខមាត់មិនស្រស់ស្អាតមែនតែមានអំណោយទានម៉្យាងដែលធ្វើឲ្យគេមានមន្តស្នេហ៍ធ្វើឲ្យអ្នកដទៃចូលចិត្តស្រលាញ់រាប់អាន។ មនុស្សស្រីខ្លះមិនចាំបាច់ឲ្យតែស្អាតនោះទេ តែគ្រប់គ្នាចូលចិត្តនាងព្រោះចរិត៥ចំណុចនេះ៖
១. និយាយត្រង់
សំដីត្រង់មិនពីរោះស្ដាប់ដូចសំដីលួងពិតមែន តែវាជាការពិតនិងទៀងត្រង់។ ដូចមនុស្សស្រីដែលចូលចិត្តនិយាយត្រង់ និយាយតាមការមើលឃើញតែងតែត្រូវបានគេចាត់ទុកថាជាមនុស្សទៀងត្រង់និងគូរឲ្យស្រលាញ់រាប់អាន។
២. សុទិដ្ឋិនិយម
ជាមនុស្សស្រីពោរពេញទៅដោយគំនិតវិជ្ជមានដែលចូលចិត្តគិតអ្វីល្អៗ និងតែងតែមានក្តីសង្ឃឹមជានិច្ចនៅពេលធ្វើអ្វីមួយ។ គំនិតវិជ្ជមានទាំងនេះជះឥទ្ធិពលទៅអ្នកនៅជុំវិញខ្លួនធ្វើឲ្យគេមានអារម្មណ៍ល្អនិងវិជ្ជមានដូចគ្នា។
៣. ចេះជួយយកអាសាអ្នកដទៃ
មនុស្សដែលចេះយកអាសាគេឯងរមែងត្រូវបានអ្នកផងគោរពស្រលាញ់ទោះមិនស្អាត ឬជាអ្នកមានបានក៏ដោយ។
៤. កំប្លែងចូលចិត្តលេងសើច
ចំណាំមើលទៅមនុស្សស្រីដែលចូលចិត្តលេងសើចច្រើននិងចេះកំប្លែង ទៅដល់ណាក៏មានអ្នកស្រលាញ់ចូលចិត្តដែរ។
៥. ខឹងតែមិនចេះគុំកួន
មនុស្សស្រីដែលចេះខឹងតែឆាប់បាត់ហើយអត់ចេះគុំកួនទុកក្នុងចិត្ត ក៏ជាមនុស្សដែលអ្នកដទៃចូលចិត្តស្រលាញ់រាប់អានផងដែរ។