ប្រើ​របស់​ទាំង​នេះ​រាល់​ថ្ងៃ​តែ​មិន​ដឹង​ថា​គគ្រិច​ដល់​ថ្នាក់​ហ្នឹង

  • 2018-04-12 04:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​មិន​ដែល​ចាប់​អារម្មណ៍​ទេ​ថា​ របស់​ដែល​អ្នក​ប្រើ​ និង​ប៉ះ​រាល់​ថ្ងៃ​មាន​មេរោគ​ដល់​កម្រិត​ណា​។ វា​ផ្ទុក​ទៅ​ដោយ​បាក់តេរី​ មេរោគ​ដែល​ធ្វើ​ឱ្យ​អ្នក​ឈឺ​ទាំង​មិន​ដឹង​ខ្លួន​។​ អ្នក​នឹង​មិន​ចាប់​អារម្មណ៍​ទេ​ថា​របស់​ទាំង​នោះ​គគ្រិច​ដល់​ម្ល៉ឹង​ ទើប​អ្នក​មិន​យក​ចិត្ត​ទុក​ដាក់​សម្អាត​វា​។ របស់​ទាំង​នោះ​មាន​ដូច​ជា​៖

១. ដប​ដាក់​ទឹក​រៀង​រាល់​ថ្ងៃ

ដប​ដែល​អ្នក​ដាក់​ទឹក​រៀង​រាល់​ថ្ងៃ​មិន​គួរ​គគ្រិច​នោះ​ទេ​ ប៉ុន្តែ​ពិត​ជា​អាច​ ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​មេរោគ មក​ពី​ដៃ ​និង​មាត់​របស់​អ្នក​។​ បន្ទាប់​ពី​ប្រើ​វា​ជា​រៀង​រាល់​ថ្ងៃ​ដោយ​មិន​បាន​សម្អាត ឬ​សម្អាត​មិន​បាន​ស្អាត​ល្អ​។​ ហេតុ​នេះ​ហើយ​អ្នក​គួរ​តែ​សម្អាត​វា​ជាមួយ​សាប៊ូ​ និង​ទឹក​ក្តៅ​ឧណ្ហៗ​ឱ្យ​បាន​ញឹក​ញាប់។​

២. អាវ​ក្នុង​ (អាវ​ទ្រនាប់)

អាវ​ក្នុង​ក៏​ត្រូវ​បោក​គក់​ញឹកញាប់​ដូច​ជា​សំលៀក​បំពាក់​ផ្សេងទៀត​ដែរ។​ ប៉ុន្តែ​នារី​មួយ​ចំនួន​ពាក់​វា​រហូត​ដល់​ ១ ឬ២​អាទិត្យ​ទើប​បោក​ម្តង។​ការ​ធ្វើ​បែប​នេះ​វា​អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​ផ្សេងៗ​ ឬ​អាច​ឈាន​ដល់​មហារីក​ ដោយ​សារ​តែ​បាក់តេរី​​ ដែល​ចេញ​ពី​ញើស​អាច​បង្ក​ទៅ​ជា​ផ្សិត។

៣. កន្សែង​ជូត​ខ្លួន​

នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​រួច​ គួរ​ណាស់​តែ​ហាល​ថ្ងៃ​ ឬ​ឧស្សាហ៍​បោក។​ ជា​ធម្មតា​កន្សែង​ដែល​ប្រើ​រួច​ច្រើន​តែ​សើម​ និង​ប្រឡាក់​។​នៅ​ពេល​ដែល​អ្នក​ទុក​វា​ចោល​ វា​អាច​មាន​មេរោគ និង​ធុំ​ក្លិន។​ ដូច​នេះ​អ្នក​គួរ​តែ​បោក​វា​ នៅ​ពេល​ដែល​ប្រើ​បាន​២​ ឬ​៣ដង។​

៤. ស្រោម​ពូក ភួយ​ និង​ខ្នើយ

ស្រោម​ពូក ភួយ​ និង​ខ្នើយ​ជា​របស់​ដែល​ពិបាក​សម្អាត​ជាង​គេ​ ហេតុ​នេះ​ហើយ​ទើប​មនុស្ស​មួយ​ចំនួន​កម្រ​និង​បោក​វា​ញឹកញាប់​។ ប៉ុន្តែ​អ្នក​ទាំង​នោះ​ភ្លេច​គិត​ថា​ ស្រោម​ពូក ភួយ​ និង​ខ្នើយ​ជា​របស់​ដែល​ត្រូវ​តែ​មាន​អនាម័យ​ជាង​គេ​ ព្រោះ​អ្នក​ត្រូវ​ចំណាយ​ពេល​ពេញ​មួយ​យប់​ជាមួយ​វា។​ ធូលី​ដី​ និង​ភាព​កង្វក់​ផ្សេងៗ​អាច​បង្ក​ជា​មុន​ ឬ​កន្ទួល​រមាស់​។​ អ្នក​គួរ​តែ​បោក​វា​មួយ​អាទិត្យ​ម្តង ដើម្បី​ចៀសវាង​បញ្ហា​អស់​ទាំង​នេះ។

៥. ច្រាស​ដុស​ធ្មេញ

ស្រមៃ​ទៅ​មើល​ថា​ច្រាស​ដុស​ធ្មេញ​របស់​អ្នក​មាន​តួនាទី​ធ្វើ​អ្វី​ខ្លះ​? អ្នក​ប្រើ​ប្រាស់​វា​ជា​រៀងរាល់​ថ្ងៃ​ (ធម្មតា​១ថ្ងៃ​២ដង) មាន​ន័យ​ថា​វា​ងាយ​រង​នឹង​បាក់តេរី​ផ្សេងៗ​ ជាពិសេស​បាក់តេរី​ដែល​មាន​នៅ​ក្នុង​បន្ទប់​ទឹក​។ អ្នក​អាច​នឹង​ឆ្លង​មេរោគ​បាន​យ៉ាង​ងាយ​តាម​រយៈ​ការ​ដុស​ធ្មេញ​ ដូច្នេះ​ហើយ​អ្នក​គួរ​ណាស់​តែ​សម្អាត​ច្រាស​របស់​អ្នក​១​អាទិត្យ​ម្តង និង​ផ្លាស់​ប្ដូរ​ថ្មី​យ៉ាង​ហោច​បី​ខែ​ម្ដង។​

៦. នៅ​ក្នុង​ឡាន​របស់​អ្នក

ជា​ទូទៅ​ ក្នុង​ឡាន​តែង​មាន​សំរាម​ដូច​ជា​ ដប​ទឹក​ចាស់ៗ​ ក្រដាស​ជូត​មាត់​ និង​អីវ៉ាន់​ផ្សេង​ទៀត​ ជា​ពិសេស​ឡាន​នារីៗ​។ ម៉ាស៊ីន​ត្រជាក់​នៅ​ក្នុង​ឡាន​នឹង​ប្រែ​ទៅ​ជា​កង្វក់​ ដែល​បណ្តាល​ឱ្យ​អ្នក​ក្រដាស​មិន​ឈប់​ និង​ឆ្លង​មេរោគ។ បើ​សិន​ជា​អ្នក​បើក​បរ​ជា​ញឹកញាប់​ អ្នក​គួរ​តែ​លាង​យ៉ាង​តិច​១ដង​ក្នុង​១​ខែ។​

៧. កាបូប

កាបូប​លុយ​ និង​កាបូប​យួរ​ដៃ​របស់​អ្នក​ ងាយ​ទទួល​រង​នូវ​សារធាតុ​កង្វក់​ណាស់​ ក៏​ព្រោះ​តែ​បាក់តេរី​ និង​មេរោគ​ដែល​ចេញ​ពី​លុយ​ អាច​និង​ចម្លង​ដល់​អ្នក​តាម​រយៈ​ដៃ​។ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ទុក​វា​ចោល​នៅ​លើ​ដី​ និង​នៅ​ក្នុង​បន្ទប់​ទឹក​សាធារណៈ។

៨. ទូរស័ព្ទ​និង​កុំព្យូទ័រ​

ប្រហែល​ជា​អ្នក​បាន​ដឹង​ខ្លះ​ហើយ​ ប៉ុន្តែ​អ្នក​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​នេះ​។ ទូរស័ព្ទ​ជា​របស់​ដែល​យើង​ប្រើ​ប្រាស់​រាល់​ថ្ងៃ​ស្ទើរ​គ្រប់​ពេល។​ ទូរស័ព្ទ​ដៃ​អាច​និយាយ​បាន​ថា​ ជា​របស់​ដែល​គគ្រិច​បំផុត ​ដោយ​សារ​តែ​ពេល​ខ្លះ​ អ្នក​កាន់​វា​ទាំង​កំពុង​ចាប់​កាន់​អាហារ​ ចូល​ក្នុង​បន្ទប់​ទឹក​។ល។ ហេតុ​នេះ​ហើយ​ អ្នក​ត្រូវ​តែ​លាង​វា​ឱ្យ​បាន​ញឹកញាប់​ ជាមួយ​អាល់កុល ៕

ចុចអាន៖

ប្រភព៖ gurl ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម