បុរស​ភ្នែក​មុត​ឃើញ​ភាព​សិចស៊ី ៤ យ៉ាង​នេះ​លើ​ខ្លួន​នារី មិនមែន​ការ​បញ្ចេញ​សាច់

  • 2018-03-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនមែន​ទាល់តែ​បញ្ចេញ​សាច់​ភ្លៅ ទ្រូង ក្បាលពោះ​ទើប​គេ​ហៅ​ថា​សិចស៊ី​នោះ​ទេ។ សម្រាប់​មនុស្ស​ប្រុស​ភ្នែក​មុត​នឹង​ឃើញ​ថា​នារី​ម្នាក់​មាន​ភាព​សិចស៊ី​អាស្រ័យ​លើ ៤ ចំណុច​នេះ​ទៅ​វិញ​ទេ។

១.ទំនុក​ចិត្ត​របស់​អ្នក

នៅ​ពេល​ដែល​មនុស្ស​ស្រី​ម្នាក់​អាច​ឈរ​ធ្វើ​បទ​បង្ហាញ​ពី​អ្វី​ដែល​ខ្លួន​ដឹង និង​ទើប​តែ​រក​ឃើញ​ដោយ​ភាព​ជឿជាក់​លើ​ខ្លួនឯង ធ្វើឲ្យ​បុរស​ៗ​មាន​ការ​ភ្ញាក់ផ្អើល ព្រម​ទាំង​លង់​ស្នេហ៍ ព្រោះ​គាត់​គិត​ថា​កាយវិការ​បែប​នោះ សិចស៊ី​មែនទែន។

២.ស្បែកជើង​កែង​របស់​អ្នក

បុរស​រក​ឃើញ​ក្មេង​ស្រី​សិចស៊ី​នៅ​ពេល​ពួកគេ​ពាក់​ស្បែក​ជើង​កែង​ខ្ពស់ ព្រម​ជាមួយ​ដំណើរ​ដ៏​កាច់រាង។ នេះ​ដោយសារ​តែ​អាកប្បកិរិយា​ដែល​មនុស្ស​ស្រី​ដើរ​ឆ្លងកាត់​បុរស​បែប​នោះ មាន​ភាព​ល្អឥតខ្ចោះ។

៣.រាង​ស្រឡូន​ស្អាត

មិន​ចាំបាច់​បញ្ចេញ​រាង​លើ​គោក​ទេ មនុស្ស​ប្រុស​គ្រាន់តែ​មើល​រូបរាង​កាយ​ដែល​ស្រឡូន​ស្អាត ស្លៀកពាក់​អ្វី​ក៏​សម​នោះ គាត់​គិត​ថា​សិចស៊ី​បាត់​ទៅ​ហើយ។

៤.កំប្លុកកំប្លែង

វា​ជា​អ្វី​ដែល​កម្រ​រក​បាន​ណាស់ លើ​ខ្លួន​នារី​ៗ។ មនុស្ស​ស្រី​ដែល​មាន​ភាព​កំប្លែង​គួរឲ្យ​ចាប់អារម្មណ៍ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ភាព​ទាក់ទាញ​តាម​របៀប​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដោយ​មិន​ចាំបាច់​បង្ហាញ​សាច់​បន្តិច​សោះ​ឡើយ៕

ចុចអាន៖មនុស្ស​ប្រុស ៧ ប្រភេទ​នេះ ធ្វើឲ្យ​ស្រី​ៗ​គ្រប់​រូប​​ប្រាថ្នា​ចង់បាន​ជា boyfriend

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម