ទង្វើ​ធម្មតា​ៗរបស់​នារី តែ​បុរស​ឈ្លក់​វង្វេង​ ទៅ​ណា​ក៏​ភ្លេច​មិន​បាន

  • 2018-03-17 09:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ប្រុសៗ​ចូល​ចិត្ត​និយាយថា មនុស្ស​ស្រី​ពិបាក​យល់​ចិត្ត​ ប៉ុន្តែ​មាន​សកម្មភាព​ជា​ច្រើន​ដែល​នារីៗ​ធ្វើ​ទៅ​កាន់​មនុស្ស​ដែល​នាង​ស្រឡាញ់ បាន​ទាក់​ចិត្ត​ឱ្យ​បុរស​នោះ​លង់​នឹង​នាង​កាន់​តែ​ជ្រៅ ហើយ​ក៏​ជា​អ្វី​ដែល​បុរសៗ​យល់​ច្បាស់​ផង​ដែរ។ វា​អាច​ជា​គន្លឹះ​មួយ​ចំនួនជួយ​ដល់​នារី​ៗ​ដែល​កំពុង​មាន​ស្នេហា ហើយ​ចង់​រក្សា​ចំណង​ស្នេហ៍​ឱ្យ​កាន់​តែ​រឹង​មាំ និង​បង្កើន​ការ​ស្រឡាញ់​ពី​ដៃ​គូ តាម​រយៈ​ទង្វើ​ទាំងអស់​ខាង​ក្រោម​នេះ។

ផ្ដេក​ក្បាល​លើ​ទ្រូង​គាត់​

មនុស្ស​ប្រុស​ពេញ​ចិត្ត​ខ្លាំង​ណាស់​ នៅ​ពេល​សង្សារ​លូក​ដៃ​ឱប​ខ្លួន​ថ្នមៗ ហើយ​ផ្ដេក​ក្បាល​លើ​ទ្រូង​។ ការ​ឱប​​នេះ​គឺ​ជា​ភាព​កក់​ក្ដៅ​ដែល​អ្នក​ទាំង​ពីរ​អាច​ទទួល​បាន ហើយ​វា​ក៏​ជា​សញ្ញា​បង្ហាញ​ថា នាង​កំពុង​ជឿជាក់​លើ​ខ្លួន និង​ចង់​បាន​ភាព​កក់​ក្ដៅ​ពី​អ្នក​ដែល​នាង​ស្រឡាញ់​ដូចគ្នា។

ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​សំខាន់​នៅ​មុខ​អ្នក​ដទៃ

គ្មាន​អ្នក​ណា​ចូល​ចិត្ត​ឃើញ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​មិន​អើពើ​ចំពោះ​ខ្លួន​ទេ​មែន​ទេ? បុរស​ក៏​ដូច​គ្នា ពួក​គេ​ត្រូវ​ការ​ឱ្យ​អ្នក​ដែល​ខ្លួន​ស្រឡាញ់​យក​ចិត្ត​ទុក​ដាក់​ និង​ស្និទ្ធស្នាល​គ្រប់​ទី​កន្លែង គ្រប់​ពេល​វេលា ទោះ​នៅ​ទី​សាធារណៈ​ក៏​ដោយ។ ការ​ស្និទ្ធស្នាល​នេះ​ត្រឹម​តែ​ការ​កា​ន់​ដៃ​គ្នា អង្គុយ​ជិត​គ្នា​ជា​ដើម​ មិន​ចាំបាច់​ដល់​ថ្នាក់​ឱប​ថើប​ក៏​បាន។

តេ ឬ​ផ្ញើ​សារ​ប្រាប់​គាត់ រាល់​ពេល​អ្នក​ទៅ​ណា​មក​ណា

សារ​មួយ​ឃ្លា​ខ្លី ហើយ​ប្រើ​ពាក្យ​ផ្អែមល្ហែម​គឺ​ជា​មន្ត​ស្នេហ៍​ទន់​ចិត្ត​របស់​នារី​ចំពោះ​បុរស​។ ជាពិសេស​ពេល​ទៅ​ណា​មក​ណា​ នាង​តែង​ឱ្យ​ដំណឹង​ គាត់​នឹង​ដឹង​ថា​នាង​ទុក​គាត់​សំខាន់ ហើយ​គាត់​ក៏​តប​ស្នង​មក​វិញ​ដូច​គ្នា។

ចេះ​ខឹង​ម្ញ៉ិកម្ញ៉ក់​ គួរ​ឱ្យស្រឡាញ់

មិន​ចាំ​បាច់​សុភាព ​ផ្អែម​ល្ហែម​គ្រប់​ពេល​ទេ ពេល​ខ្លះ​ការ​ប្រចណ្ឌ ខឹង​ ធ្វើ​ម្ញ៉ិកម្ញ៉ក់​ខ្លះ​ក៏​ធ្វើ​ឱ្យ​បុរស​កាន់​តែ​ស្រឡាញ់​នាង​លើស​ដើម។ លើក​លែង​តែ​ការ​ប្រចណ្ឌ​គ្មាន​ក្បាល​កន្ទុយ គ្មាន​មូលហេតុ​ច្បាស់​លាស់ ឬ​មិន​ស្ដាប់​ការ​បក​ស្រាយ​របស់​គាត់ ទើប​អាច​ធ្វើ​ឱ្យ​ស្នេហា​នេះ​បែរ​ជា​រង្គោះរង្គើ​ទៅ​វិញ។

យក​ចិត្ត​ទុក​ដាក់​

បុរស​ស្រឡាញ់​ដក​ចិត្ត​មិន​រួច ពេល​នារី​ដែល​​ខ្លួន​ស្រឡាញ់​ចេះ​សួរ​សុខ​ទុក្ខ ស្ដាប់​រឿង​របស់​គាត់ មិន​ថា​រឿង​សប្បាយ ឬ​កើត​ទុក្ខ និង​ចេះ​លើក​ទឹក​ចិត្ត​។

សម្លឹង​គាត់​ដោយ​ក្រសែ​ភ្នែក​ស្រឡាញ់

មនុស្ស​ដិត​ដាម​អារម្មណ៍​នឹង​នារី​ដែល​ចូល​ចិត្ត​លួច​សម្លឹង​គាត់​ដោយ​ក្រសែ​ភ្នែក​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​។ គាត់​មាន​អារម្មណ៍​អៀន និង​រំភើប​ពេល​ក្រឡេក​ប៉ះ​ពេល​នាង​សម្លឹង​មក​គាត់ ហើយ​ច្បាស់​ជា​ញញឹម​​បិទ​មាត់​មិន​ជិត។ និយាយ​ឱ្យខ្លី​ ទោះ​បី​បុរស​ជា​មនុស្ស​រឹងមាំ​ តែ​ក៏​នឹង​បាក់​ចិត្ត​ទន់​ដូច​តៅហ៊ូ​មិន​ខាន ពេល​មាន​មិត្ត​ស្រី​ដែល​អាច​បង្ហាញ​ក្ដី​ស្រឡាញ់​មក​គាត់​បែប​នេះ៕

ចុចអាន៖ មាន ​៧ចំណុចនេះ បង្ហាញ​ថា​អ្នក​ពិត​​សំណាង​ខ្លាំង​ដែលមាន​គាត់​ជា​សង្សារ

ប្រភព៖ womenbeautyextra ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម