បើ​ដឹង​រឿងរ៉ាវ​ទាំង ៩ ពី Bella តួឯក​ស្រីក្នុង​រឿង​ "បុព្វេសន្និវាស" នារី​ៗ​ពិតជា​ច្រណែន​ជា​មិន​ខាន

  • 2018-03-13 03:42:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​រឿង "បុព្វេ​សន្និវាស”ចេញ​ផ្សាយ​តួ​ឯក​ស្រី​នាង Bella Ranee កាន់តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​មួយ​កម្រិត​ទៀត។ ទន្ទឹម​នឹង​នេះ​អ្នក​គាំទ្រ​ជាច្រើន​មិន​បាន​ដឹង​រឿង​ដ៏​អស្ចារ្យ​ទាំង ៩ របស់​មិត្ត​ស្រី Weir ឡើយ។ កញ្ញា សូម​បង្ហាញ​ជូន​នូវ​ចំណុច​លេចធ្លោ​បំផុត​របស់ Bella ដែល​ប្រិយមិត្ត​មិន​សូវ​ដឹង៖

១.ប្រវត្តិ​របស់ Bella

នាង​គឺជា​តារា​សម្ដែង​ថៃ​កាត់​អង់គ្លេស កើត​នៅ​ថ្ងៃ ២៤ ខែ ធ្នូ ឆ្នាំ ១៩៨៩ បច្ចុប្បន្ន​មាន​អាយុ ២៨ ឆ្នាំ។ Bella បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Thammasat ជាមួយ GPA នៃ ៣,៥០។

២.Bella ជា​ស្រីស្អាត​ប្រចាំ​សាលា

នាង​គឺជា​ក្មេង​ស្រី​ដ៏​ល្អ​ក្នុង​សាលា​រៀន ដោយ​ពេល​នៅ​រៀន​នៅ​សាកលវិទ្យាល័យ នាង​គឺជា​ឯកអគ្គរាជទូត​ប្រចាំ Thammasat ឬ​អាច​និយាយ​បាន​ថា នាង​ជា​ស្រី​ស្អាត​តំណាង​សាកលវិទ្យាល័យ។

៣.សម្ដែង​ដំបូង​ជា​តួ​ចិត្ត​អាក្រក់

Bella Ranee បាន​ចូល​ប្រឡូក​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​ថៃ​ជាច្រើន​ឆ្នាំ​ក្នុង​ប៉ុស្តិ៍​លេខ ៣ ប៉ុន្តែ​តួអង្គ​ដែល​នាង​សម្ដែង​ដំបូង​បំផុត គឺជា​តួ​ចិត្ត​អាក្រក់។

៤.បាន​ដើរ​ជា​តួឯក​ដំបូង​ជាមួយ Boy Pakorn

ទម្រាំ​តែ​មាន​ទស្សនិកជន​ស្គាល់ តារា​ស្រី​ពូកែ​ថែ​រាង​រូប​នេះ ត្រូវ​ដើរតួ​តូចតាច​ជាមុន​សិន រហូត​ដល់​រឿង “Porn Prom Onlaweng” ទើប​នាង​មាន​ឱកាស​ក្លាយ​ជា​តួឯក ជាមួយ​តារា​ប្រុស​ល្បីល្បាញ​ក្នុង​ស្រទាប់​មហាជន គឺ Boy Pakorn។

៥.រឿង​ដែល​ធ្វើឲ្យ​ល្បី គឺ​សម្ដែង​ជាមួយJames Jirayu

ទោះ​ជា​មាន​ឱកាស​សម្ដែង​ជាមួយ Boy Pakorn ក៏​ដោយ តែ​កេរ្តិ៍ឈ្មោះ​នាង​ហាក់​មិន​សូវ​មាន​គេ​ទទួល​ស្គាល់​ច្រើន​ទេ។ ទាល់តែ​បាន​ចាប់ដៃ​គូ​លេង​ជាមួយ​តារា​ប្រុស​មុខ​ស្រទន់ James Jirayu ក្នុង​រឿង "Khun Chai Ronapee"ទើប Bella មាន​អ្នក​ស្គាល់​ច្រើន​ឡើង។

៦.ពានរង្វាន់​ដែល​ទទួល​បាន

នៅ​ពេល​និយាយ​អំពី​សមត្ថភាព​សម្ដែង​របស់ Bella អ្នក​ជំនាញ​សម្ដែង​និយាយ​ថា សមត្ថភាព​របស់​នាង​មិន​ធម្មតា​ទេ។ Bella ធ្លាប់​បាន​ទទួល​ពាន​សំខាន់​ៗ​ដូចជា Fantasy Couple of the Year (with Jirayu Tangsrisuk) Popular Female Lead Actress Female Rising Star of the Year និង Recreational Reward Prize...។

៧.ព្យាយាម​ហាត់​ប្រាណ

Bella គឺជា​តារា​ស្រី​ម្នាក់​ដែល​ឧស្សាហ៍​ហាត់​ប្រាណ​បំផុត ពោល​គឺ ៤- ៥ ដង​ក្នុង​មួយ​សប្ដាហ៍។ មិន​តែ​ប៉ុណ្ណោះ Yoga ក៏​នាង​និយម​នាង​ខ្លាំង​ណាស់​ដែរ ដើម្បី​ឲ្យ​បាន​រាង​ស្អាត។

៨.រក​លុយ​ធ្វើ​ផ្ទះ​ដោយ​ខ្លួនឯង

ផ្ទះ​ដ៏​ស្រស់​ស្អាត​របស់​មិត្ត​ស្រី Weir មាន​តម្លៃ ១០ លាន​បាត ដែល​នោះ​ជា​ញើស​ឈាម​ដែល​នាង​ខំ​សាង​ក្នុង​សង្គម​សិល្បៈ។

៩.ជីវិត​ស្នេហា

បន្ទាប់ពី​បាន​ចាប់ផ្ដើម​មិត្តភាព​ជាមួយ​តួឯក​ប្រុស​ប៉ុស្តិ៍​លេខ ៧ មក Bella កេរ្តិ៍ឈ្មោះ​កាន់តែ​ល្បី​ថែម​មួយ​កម្រិត​ទៀត។ ចំពោះ​សម្ពន្ធភាព​ពួកគេ មិន​សូវ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ផ្អែមល្ហែម​ប៉ុន្មាន​ទេ៕

ចុចអាន៖Bella Ranee បើក​កកាយ​រឿង​ស្នាម​ថើប​ដំបូង​របស់​នាង​ជាមួយ​ប្រុស​ក្មេង​វ័យ ​១៨​ឆ្នាំ

ប្រភព៖ Kapook ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម