Bella Ranee បើក​កកាយ​រឿង​ស្នាម​ថើប​ដំបូង​របស់​នាង​ជាមួយ​ប្រុស​ក្មេង​វ័យ ​១៨​ឆ្នាំ

  • 2018-03-07 02:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​របស់​កម្មវិធី​ #Switch ​តារា​សម្តែង ​Bella ​បាន​បើក​កកាយ​រឿង​រ៉ាវ​ស្នាម​ថើប​ដំបូង​របស់​នាង​កាល​ពី​ឆ្នាំ ​២០១៣​កន្លង​ទៅ។ Bella និយាយ​ថា ​នាង​បាន​ប្រគល់​ស្នាម​ថើប​ដំបូង​ឲ្យ​ទៅ​បុរស​ក្មេង​ម្នាក់​អាយុ ​១៨​ឆ្នាំ​ម្នាក់​នោះ​គឺ ​Jame Jirayu ​ដែល​កាល​នោះ​អ្នក​ទាំង​ពីរ​ត្រូវ​សម្តែង​ក្នុង​ខ្សែ​ភាពយន្ត​ «សុភាព​បុរស​ជូថាថេប» ​ជាមួយ​គ្នា។ តែ​យ៉ាង​ណា​ក្តី ​ឈុត​សម្តែង​មួយ​នោះ​មិន​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​រឿង​ទេ ​ព្រោះ​អ្នក​ទាំង​ពីរ​អៀន​គ្នា​ពេក​រហូត​សម្តែង​មិន​សូវ​បាន​ល្អ៕

ចុចអាន៖ទីបំផុត Mai Davika រៀន​ចប់​​ដូច​ប្រាថ្នា​ក្រោយ​ចំណាយ​ពេល​លើស​​គេ​គុណ​នឹង​ពីរ

ប្រភព៖ thaistarnews ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម