មុខ​ឡើងក្រហម លែង​ជា​បញ្ហា​ទៀត​ហើយ ព្រោះ​នេះ​ជា​វិធី​ដោះស្រាយ

  • 2018-03-09 03:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុខ​ក្រហម​គឺ​ជា​បញ្ហា​មួយ​ដែល​មនុស្សស្រី​មួយ​ចំនួន​កំពុង​ជួប​ប្រទះ ហើយ​ពេល​ខ្លះ​សាក​វិធី​ច្រើន​ហើយ​នៅ​តែ​មិន​ឃើញ​លទ្ធផល។ ថ្ងៃ​នេះ​ កញ្ញា នឹង​ណែនាំ​វិធី​សាស្ត្រ​មួយ​ចំនួន ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ស្បែក​មុខ​ក្រហម​នេះ​បាន ដោយ​គ្រាន់​តែ​អនុវត្ត​វិធី​ធម្មជាតិដូចខាង​ក្រោម​នេះ ៖

១.  កន្សែងត្រជាក់ៗ

រុំ​ទឹកកក​ពីរ​បី​ដុំ​ជាមួយ​កន្សែងស្តើង។ ស្អំ​ថ្នមៗ​នៅលើមុខរបស់អ្នក​រយៈពេល មួយ​នាទី។ សម្រាករយៈពេល ១០ នាទីបន្ទាប់​មកធ្វើម្តងទៀត បើ​សិន​ជា​អ្នក​ចាំ​បាច់​ខ្លាំង​ក្នុង​ការ​បន្ថយ​ភ្លាមៗ។ បម្រាម៖ កុំប្រើទឹកកក​ដោយផ្ទាល់នៅលើស្បែក​ពីព្រោះវាអាចបង្ករឱ្យកក​និងធ្វើឲ្យ​ខូចកោសិកាស្បែក។

២. ប្រទាលកន្ទុយ​ក្រពើ

កាត់​ប្រទាល​កន្ទុយក្រពើ​ ហើយ​យក​សាច់ចេញ។ លាបសាច់​វា​នៅលើស្បែករបស់អ្នក។ រួច​ទុក​ឲ្យ​ស្ងួត បន្ទាប់​មក​លាងជម្រះវាដោយ​ទឹកក្តៅឧណ្ហ ៗ ហើយជូតស្បែករបស់អ្នកដោយកន្សែងទន់។ អ្នក​អាច​ធ្វើ​បាន​ច្រើន​ដង​បើ​សិន​រហូត​ដល់​ធូរស្រាល​បាន។

៣. ត្រសក់

ត្រសក់​សម្បូរដោយវីតាមីន​និងសារធាតុរ៉ែ​ហើយវាក៏មានជាតិទឹកខ្ពស់​ផងដែរ​ដែលជួយរក្សាឱ្យស្បែកមានសុខភាពល្អនិងមានជាតិសំណើម។ លើសពីនេះស្រទាប់ធម្មជាតិ​របស់​វាបន្ថយការឡើងក្រហម​បាន​យ៉ាង​ល្អ។

ចិត​ត្រសក់​​ជា​ចំណិត​ស្តើងៗ។ ដាក់ចំណិតនៅក្នុងទូទឹកកកក្នុងរយៈពេល 20 នាទី។ បន្ទាប់​មក​ស្អំ​វា​លើតំបន់ដែល​មាន​សភាព​ក្រហម​ខ្លាំង​រយៈពេលប្រហែល 1 នាទី។ធ្វើបែបនេះរយៈពេល ១០ ទៅ ១៥ នាទី។ អ្នក​អាច​ធ្វើវិធីសាស្ត្រនេះ​ច្រើនដងក្នុងមួយថ្ងៃ។

៤. តែ​បៃតង

Polyphenolsដែលមាននៅក្នុងតែបៃតងមានលក្ខណៈ​ល្អ​ចំពោះ​កោសិកាស្បែក​ហើយអាចជួយកាត់បន្ថយប្រភេទនៃការឡើងក្រហម​នៃ​ផ្ទៃមុខ។

តែបៃតងក៏មាន​ភ្នាក់ងារ​ប្រឆាំងនឹងការ​រលាក និងជួយកាត់​បន្ថយសរសៃឈាម​នៅក្នុងស្បែករបស់អ្នកដែលនឹងជួយកាត់បន្ថយការឡើងក្រហមនិងរលាក​បាន​យ៉ាង​ប្រសើរ​បំផុត។

ឆុង​តែបៃតងមួយពែង​ហើយដាក់វានៅក្នុងទូទឹកកករយៈ​ពេល ៣០ នាទី។ ត្រាំ​ក្រ​ណាត់​ស្ដើង​នៅតែត្រជាក់​នោះ បន្ទាប់​មក​ដាក់​នៅលើមុខរបស់អ្នក​ជាច្រើននាទី។ ធ្វើវិធីសាស្រ្តនេះ ២ ទៅ​៣ ដងក្នុងមួយថ្ងៃ។

ចុចអាន​ ៖ម្លូ​ដែល​ចាស់​ៗ​ទំពា​ជាមួយ​ស្លា មាន​សមត្ថភាព​ជួយ​ឲ្យ​ស្បែក​មុខ​ស​រលោង​អស់​ស្នាម

ប្រភព៖ top10homeremedies ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម