ម្លូ​ដែល​ចាស់​ៗ​ទំពា​ជាមួយ​ស្លា មាន​សមត្ថភាព​ជួយ​ឲ្យ​ស្បែក​មុខ​ស​រលោង​អស់​ស្នាម

  • 2018-03-08 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​ប្រជាជន​ខ្មែរ​គ្មាន​នរណា​ដែល​ថា​មិន​ស្គាល់​ស្លឹក​ម្លូ​នោះ​ទេ ព្រោះ​ចាស់​ៗ​ទុក​សម្រាប់​ទំពា​ជាមួួ​ស្លា។ តែ​ស្លឹក​ម្លូ​មាន​អត្ថបទ​ប្រយោជន៍​ដល់​សម្រស់​ច្រើន​ខ្លាំង​ណាស់ ព្រោះ​មាន​ផ្ទុក​ជាតិ​រ៉ែ ២,៣% ជាតិ​សរសៃ និង​កាបូអ៊ីដ្រាត ៦១% ។ ទាំងនេះ​គឺ​ជា​សារធាតុ​សំខាន់​ៗ​ដែល​ការពារ​ការ​បង្កើត​ជាតិពណ៌ melanin។

សមាសធាតុ​នៃ​ស្លឹក​ម្លូ​ពិតជា​អស្ចារ្យ​ណាស់។ ក្នុង​នោះ​ដែរ សារធាតុ​ចិញ្ចឹម​សំខាន់​ជាច្រើន​ជំរុញ​ការ​ផលិត​កូឡាជែន និង​អេឡែស្ទិន​ស្បែក​ឲ្យ​ក្លាយ​ទៅ​ជា​ពណ៌​ផ្កា​ឈូក ពណ៌​ក្រហម រលោង​គឺ មាន​ក្នុង​ម្លូ​ទាំងអស់។ កញ្ញា សូម​ណែនាំ​វិធី ២ យ៉ាង​ជួយ​ឲ្យ​ស្បែក​ស​ស្អាត៖

*វិធី​ទី ១

១.អ្វី​ដែល​ត្រូវ​មាន

  • ស្លឹក​ម្លូ ៥ សន្លឹក

-ទឹក​ត្រជាក់ ១០០ ml

  • អំបិល​បន្តិច

២.របៀប​ធ្វើ

  • លាង​ស្លឹក​ម្លូ​ដោយ​ទឹក​អំបិល ហើយ​ទុក​ឲ្យ​ស្ងួត

-យក​ម្លូ​ទៅ​អាំង​លើ​ភ្លើង​ក្ដៅឧណ្ណៗ តែ​កុំឲ្យ​ក្រៀម ឬ​ឆេះ បន្ទាប់​មក​យក​ស្អំ​លើ​ស្បែក​​ដែល​មាន​ស្នាម។

*វិធី​ទី ២

  • លាង​ម្លូ​ជាមួយ​ទឹក​អំបិល

  • យក​ស្លឹក​នោះ​ទៅ​កិន​ក្រឡុក​ជាមួយ​ទឹក ១០០ ml ដោយ​ថែម​អំបិល​ខ្លះ។

  • បន្ទាប់​មក​ល្បាយ​នោះ​ទៅ​ពពោក​លើ​ស្បែក និង​អាច​ប្រើប្រាស់​បាន​ពេញ​រាងកាយ។

  • បន្ទាប់ពី​ទុក​ចោល ១០ នាទី លាង​សម្អាត​ជាមួយ​ទឹក​ក្ដៅ។

ជ្រើសរើស​វិធី​មួយ​ណា​ក៏​បាន ដោយ​ធ្វើ​វា​រយៈពេល ២ សប្ដាហ៍​អ្នក​នឹង​កត់​សំគាល់​ពី​ការ​ផ្លាស់ប្ដូរ​លើ​ស្បែក​ខ្លាំង។

បន្ទាប់ពី​ធ្វើ​រួច មិន​គួរ​ឲ្យ​ស្បែក​ត្រូវ​កម្ដៅ​ព្រះអាទិត្យ​បាន​ឡើយ ព្រោះ​វា​នឹង​នាំឲ្យ​ក្រហម​ស្បែក៕

ចុចអាន៖ស្បែក​ស​ខ្ចី​ញេញ​ចេញ​ពី​ខាង​ក្នុង​ដោយ​គ្រាន់​អនុវត្ត​វិធី​ធម្មជាតិ​ទាំង​នេះ

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម