Angelababy សម្រស់​វ៉ា​ដាច់​កំពូល​ម៉ូដែល​អាមេរិក​លើ​ទឹក​ដី​បារាំង

  • 2018-03-02 02:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ត្រូវ​បាន​គេ​រៀបចំ​ឲ្យ​អង្គុយ​ជិត​តារា​ហូលីវូដ​ល្បី​ឈ្មោះ​ក៏​ដោយ ក៏​តារា​សម្ដែង​ស្រី​ចិន Angelababy នៅ​តែ​ស្អាត​ស៊ី​ដាច់​គេ​ដដែល។

កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ​មុន​នេះ តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Angelababy បាន​ក្លាយ​ជា​សិល្បករ​អាស៊ី​ដ៏​កម្រ​បង្ហាញ​មុខ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ខោអាវ​ថ្មី​របស់​ម៉ាក​សំលៀកបំពាក់​ល្បី​ឈ្មោះ Dior។ អង្គុយ​នៅ​កៅអី​ជួរ​មុខ​គេ អ្នក​ម្ដាយ​កូន​១​ត្រូវ​បាន​រៀបចំ​ឲ្យ​អង្គុយ​ក្បែរ កំពូល​តារា​ម៉ូដែល Cara Delevinge។ តែ​មតិ​ភាគ​ច្រើន​បាន​លើក​ឡើង​ថា តារា​វ័យ​២៩​ឆ្នាំ​ស្អាត​ជាង​កំពូល​ម៉ូដែល​អាមេរិក​ទៅ​ទៀត៕

ប្រភព៖ Zing ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម