មនុស្ស​ស្រី ឬ​​ប្រុស​ចំណាស់? ធ្វើ​តេស្ដ​អត្តចរិត​ជាមួយ​រូបភាព​​បំភាន់​ភ្នែក

  • 2018-02-21 01:47:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ចង់​ស្គាល់​អំពី​ខ្លួន​ឯង​ឲ្យ​រឹត​តែ​ច្បាស់​ទេ? រូបភាព​បំភាន់​ភ្នែក​មួយ​សន្លឹក​ខាង​ក្រោម​អាច​ជួយ​អ្នក​បាន។ ពេល​អ្នក​ក្រឡេក​ភ្នែក​​មើល​វា តើ​អ្នក​ឃើញ​​​រូប​​មនុស្ស​ស្រី ឬ​ក៏​បុរស​ចំណាស់​មុន? តោះ​ទៅ​អាន​លទ្ធផល​​ដែល​បង្ហាញ​អំពី​បុគ្គលិកលក្ខណៈ​របស់​អ្នក​ខាង​ក្រោយ​ទាំង​អស់​គ្នា៖

មនុស្ស​ស្រី​

អ្នក​ជា​មនុស្ស​សុទិដ្ឋិនិយម ដែល​តែងតែ​គិត​ផ្លូវ​ល្អ​គ្រប់​ពេល​។ អ្នក​ចាប់​អារម្មណ៍​រឿងរ៉ាវ​គ្រប់​យ៉ាង​ដែល​នៅ​ជុំវិញ ហើយ​ចង់​ភ្លក់​រសជាតិ​ថ្មីៗ ប្លែកៗ​ជា​និច្ច។ ពេលខ្លះ​អ្នក​ជា​មនុស្ស​ចិត្ត​ក្ដៅ ដែល​ចង់​ធ្វើ​រឿង​អ្វី​មួយ​ភ្លាមៗ ទាំង​តក់​ក្រហល់។ ដូច្នេះ​អ្នក​គួរ​តែ​បន្ថយ​ល្បឿន ដោយ​ព្យាយាម​រៀបចំ​ផែនការ​ទុក​ជា​មុន នោះ​អ្នក​នឹង​អាច​សន្សំ​ពេល និង​កម្លាំង​ខ្លួន​ឯង​បាន​ខ្លះ។ អ្នក​ចូលចិត្ត​ជួយ​អ្នក​ដទៃ ព្រោះ​អ្នក​ជា​មនុស្ស​ចិត្ត​ល្អ ចិត្ត​ទូលាយ និង​ដឹង​អំពី​វិធី​ចែក​រំលែក​សុភមង្គល​​ដល់​អ្នក​ជុំវិញ។

អ្នក​ជា​មនុស្ស​រឹងមាំ និង​មាន​ឆន្ទៈ​មោះមុត​ខ្លាំង​ណាស់។ មិន​ថា​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ច្រើន​ប៉ុណ្ណា​ទេ អ្នក​មិន​ដែល​ត្អូញត្អែរ រារែក​ឡើយ។ អ្នក​តែង​រក្សា​ជំហរ និង​ពុះពារ​ឆ្ពោះ​ទៅ​មុខ​យ៉ាង​ក្លាហាន​បំផុត។

អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​មិន​អាច​លាក់​រឿង​លំបាក​ក្នុង​ខ្លួន​តែ​ឯង​បាន។ អ្នក​ហ៊ាន​បើក​ចំហ​វា​ជាមួយ​អ្នក​ដទៃ ហើយ​ថែម​ទាំង​រក​ដំណោះស្រាយ​ជាមួយ​ពួកគេ​បាន​ទៀត​ផង។ ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ដំបូន្មាន និង​ការ​ជ្រោមជ្រែង​ពី​សំណាក់​ក្រុម​គ្រួសារ ក៏​ដូចជា​មិត្តភ័ក្ដិ អ្នក​តែងតែ​ទទួល​យក ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​រឹត​តែ​ប្រសើរ​ឡើង។

បុរស​ចំណាស់​

អ្នក​ជា​មនុស្ស​ស្ងប់ស្ងាត់ និង​ស្មោះត្រង់​ខ្លាំង។ មនុស្ស​ជុំវិញ​តែង​គិត​ថា អ្នក​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត និង​អាច​ពឹង​ពាក់​បាន។ អ្នក​មាន​ភាព​ជា​មេ​ដឹកនាំ​ពី​កំណើត។ អ្នក​ពូកែ​ក្នុង​ការ​វិភាគ​ស្ថានការណ៍ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ច្បាស់​លាស់ ទាញ​យក​ផល​ចំណេញ និង​ដឹកនាំ​ក្រុម​ទាំង​មូល​ទៅ​រក​ភាព​ជោគជ័យ។

មុន​ធ្វើ​អ្វី​មួយ អ្នក​តែង​រៀបចំ​គម្រោង​យ៉ាង​ល្អិតល្អន់។ ទោះ​ជា​វា​ត្រូវ​ចំណាយ​ពេល និង​ថាមពល​របស់​អ្នក​ច្រើន ប៉ុន្តែ​លទ្ធផល​ដែល​ទទួល​បាន​គឺ​តែងតែ​គាប់​ចិត្ត ហើយ​អ្នក​មិន​ដែល​ជួប​រឿង​ស្ដាយក្រោយ​ចំពោះ​ការ​សម្រេច​ចិត្ត​ម្ដង​ណា​ឡើយ។ អ្នក​ហត់នឿយ​ខ្លាំង ដោយសារ​តែ​ចង់​ឲ្យ​អ្វីៗ​ល្អ​ឥត​ខ្ចោះ​ពេក ដូច្នេះ​អ្នក​​ក៏​គួរ​បណ្ដោយ​​​​តាម​ព្រហ្មលិខិត​ខ្លះ។ កុំ​ព្យាយាម​ដាក់​សម្ពាធ​ឲ្យ​ខ្លួន​ឯង​ខ្លាំង រហូត​លែង​ខ្វល់​ពី​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ឲ្យ​សោះ៕

ចុចអាន៖ចូល​ឆ្នាំ​ថ្មី​ៗ អពមង្គល ៣​យ៉ាង​ហាម​ធ្វើ​ដាច់​ខាត ​បើ​ចង់​​​ឲ្យ​មាស​ប្រាក់​ហូរ​ចូល​ពេញ​មួយ​ឆ្នាំ

ប្រភព៖ Brightside អត្ថបទ៖ អូន បញ្ញា

អត្ថបទពេញនិយម