រឿងដែលត្រូវដឹងពេលឈានចូលអាយុ២៥ឆ្នាំ កុំឲ្យខ្លួនឯងចេះតែស្មុគស្មាញ
- 2018-01-26 07:57:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងដែលត្រូវដឹងពេលឈានចូលអាយុ២៥ឆ្នាំ កុំឲ្យខ្លួនឯងចេះតែស្មុគស្មាញ
វ័យ ២៥ឆ្នាំអាចនិយាយបានថាមានគំនិតចាស់ទុំច្រើន ដូច្នេះអ្នកក៏មិនត្រូវខ្ជះខ្ជាយវ័យរបស់អ្នកទៅទាំងគ្មានអីសោះនោះដែរ។ បើអ្នកឈានចូលដល់អាយុ ២៥ ឆ្នាំ ហើយអ្នកគួរតែប្រាប់និងដាស់តឿនខ្លួននូវរឿងទាំងនេះ ដើម្បីឲ្យឲ្យជីវិតចេះតែស្មុគស្មាញច្រើន រហូតបាត់បង់ពេលវេលាដ៏មានតម្លៃ៖
១. កុំបណ្ដោយខ្លួនឲ្យទំនេរច្រើនពេក
ជាវ័យមួយដែលអ្នកត្រូវស្វែងរកសេចក្ដីសុខឲ្យខ្លួនឯង ហើយនឹងបំពេញនូវក្ដីស្រមៃដែលខ្លួនមាន។ កុំបណ្ដោយឲ្យខ្លួនឯងខ្ជិលលែងចង់ធ្វើអីនោះ ត្រូវធ្វើការងារមួយដែលអ្នកស្រឡាញ់បំផុត ហើយបំលែងជីវិតឲ្យសកម្មបំផុត។
**២. បោះបង់ទំនាក់ទំនងស្នេហាណាដែលគ្មានភាពរីករាយ**
បើអ្នកទទួលបានអារម្មណ៍ដែលគ្មានក្ដីសុខពីស្នេហាអ្នកនោះទេអ្នកគួរតែច្រានវាចោលទៅ។ ហេតុអ្វីអ្នកត្រូវឲ្យខ្លួនឯងរស់នៅក្នុងស្ថានភាពបែបនេះ? អាយុប៉ុណ្ណឹងទៅហើយបើនៅតែរញ៉េរញ៉ៃជាមួយស្នេហាដែលគ្មានបានការនោះដូចជាខ្ជះខ្ចាយពេលវេលាពេកហើយ។
៣. ផ្ដោតសំខាន់លើការអភិវឌ្ឍខ្លួន
ត្រូវសួរខ្លួនឯងថា តើមកដល់ពេលនេះអ្នកបានរីកចម្រើនអីខ្លះហើយ? កុំយកខ្លួនឯងទៅធៀបជាមួយអ្នកដទៃ តែត្រូវដឹងថាខ្លួនឯងរាល់ថ្ងៃធ្វើអ្វីបានខ្លះហើយឬនៅ? បើមើលឃើគថាខ្លួនឯងនៅខកសោយត្រង់ណា ត្រូវហ្វឹកហាត់ខ្លួនឯងឲ្យមានការរីកចម្រើន ជាជាងគិតអាក្រក់ពីខ្លួនឯង។
៤. ប្រឈមនឹងបញ្ហាដោយរីករាយ
អាយុប៉ុណ្ណេះហើយបើអ្នកនៅតែគេចវេះពីបញ្ហាទៀត នោះវាមិនសមនឹងវ័យរបស់អ្នកទេ។ អ្នកត្រូវចេះប្រឈមមុខនឹងបញ្ហាហើយដោះស្រាយវាដោយរីករាយព្រោះនេះគឺជាជីវិត។ កុំចេះតែបង្កើតហើយរត់ចោលនោះ ព្រោះអ្នកកាន់តែគេចវាកាន់តែមករកអ្នក។
៥. កុំសូវខ្វល់ពីអ្វីដែលអ្នកដទៃគិតច្រើនពេក
បើអ្នកគិតតែខ្វល់ពីគំនិតអ្នកដទៃ នោះមិនដឹងថាថ្ងៃណាអ្នកជោគជ័យទេព្រោះមនុស្សម្នាក់មិនអាចតម្រូវចិត្តមនុស្ស១០០នាក់បានឡើយ។ អ្នកត្រូវដឹងថាមនុស្សទាំងអស់សុទ្ធតែមានគំនិតខុសគ្នា សំខាន់បំផុតតើអ្វីដែលយើងធ្វើគប្បីនឹងខ្លួនឯង។
៦. រៀននិយាយពាក្យថា «ទេ»
អ្នកត្រូវចេះរៀននិយាយពាក្យថា «ទេ» នៅពេលដែលអ្នកមិនពេញចិត្ត មិនចូលចិត្តអ្វីមួយ។ នៅកន្លែងធ្វើការក៏ដោយ ក្នុងការទំនាក់ទំនងក៏ដោយអ្នកត្រូវតែហ៊ាននិយាយ ហ៊ានប្រាប់ទៅពួកគេវិញ។
៧. ខ្វល់ពីខ្លួនឯង ខ្វល់ពីគ្រួសារ
មនុស្សដែលអ្នកត្រូវយកចិត្តទុកដាក់នោះគឺខ្លួនឯង និង គ្រួសារ ព្រោះពួកគេសុទ្ធតែជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតអ្នក។ ត្រូវថែរក្សាសុខភាពខ្លួនឯង និង ព្យាយាមមើលថែរក្សាក្រុមគ្រួសារឲ្យបានល្អ លើកមុខមាត់ឲ្យគ្រួសារ។
៨. កាត់មនុស្សដែលធ្វើឲ្យអ្នកស្មុគស្មាញចេញពីជីវិតអ្នក
ត្រូវចេះដកចេញនូវមនុស្សដែលអត់ប្រយោជន៍សម្រាប់អ្នក មនុស្សដែលចាំតែរិះគន់អ្នក មនុស្សដែលមិនអបអរនូវការជោគជ័យរបស់អ្នក មនុស្សដែលតែងនាំភាពស្មុគស្មាញដល់អ្នក ព្រោះមនុស្សទាំងនោះជាអ្នកដែលអាចបំផ្លាញជីវិតអ្នក។
អាយុកាន់តែច្រើន អ្នកក៏ត្រូវតែខ្លាំងទៅតាមហ្នឹងដែរ កុំបានតែអាយុហើយគ្មានបានធ្វើនូវរឿងដែលល្អអ្វីសោះនោះ៕
ចុចអាន៖គន្លឹះសម្ងាត់ដើម្បីក្លាយជាមនុស្សស្រីឆ្លាតវៃ និងទទួលបានការគោរពខ្ពស់