ព្រោះ​បុរស​ចំណាស់​មាន​គុណសម្បត្តិ​បែប​នេះ ទើប​នារី​ៗ​មិន​យក​ក្មេង​ដំណាល​គ្នា

  • 2018-01-18 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​ «ស្រលាញ់​ប្រុស​ចាស់​ចេះ​ថ្នម» ពាក្យ​នេះ​មិន​សូវ​ជា​ខុស​ប៉ុន្មាន​ទេ ព្រោះ​ពួកគេ​មាន​គុណសម្បត្តិ​ច្រើន​យ៉ាង ដែល​អាច​ឲ្យ​នារី​ៗ​ពឹង​ពាក់​បាន។ ខាងក្រោម​នេះ​ជា​ចំណុច​ពិសេស​នៃ​បុរស​ចំណាស់៖

១.ផ្នែក​ហិរញ្ញវត្ថុ​គាត់​មាន​សុវត្ថិភាព

មិនមែន​មនុស្ស​ស្រី​ស្រលាញ់​បុរស​ដោយសារ​តែ​ទ្រព្យសម្បត្តិ​ទេ។ ជា​ទូទៅ​បុរស​វ័យ​ចំណាស់​បាន​ឆ្លងកាត់​ដំណាក់​កាល​តស៊ូ​នៃ​អាជីព​បាន​ច្រើន ដែល​ធ្វើឲ្យ​ពួកគេ​មាន​លំនឹង​ខាង​ផ្នែក​នេះ ហើយ​គេ​ក៏​ចេះ​ទុក​ដាក់​ស្រួលបួល​មិន​ឲ្យ​ខ្វះខាត​ទៅ​ថ្ងៃ​មុខ​ដែរ។

រូបតំណាង

**២.មាន​បទពិសោធ**

បុរស​វ័យ​ចំណាស់​ម្នាក់​ដឹង​អំពី​របៀប​ដែល​គាត់​មាន​ទំនាក់ទំនង​ស្នេហា​ច្បាស់ របៀប​ផ្គាប់​ចិត្ត​មិត្ត​ស្រី និង​​ដឹង​ពី​របៀប​ថែ​អ្នក​ទៅ​ថ្ងៃ​អនាគត។ ព្រោះ​គាត់​ធ្លាប់​មាន​បទពិសោធ​ក្នុង​ទំនាក់ទំនង​អតីតកាល​របស់​គាត់។ បទពិសោធ​របស់​គាត់​ពិត​ជា​អាច​ជួយ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អ្នក និង​គាត់​នៅ​ក្នុង​ផ្លូវ​ដ៏​ល្អ។ មួយ​វិញ​ទៀត​គាត់​ដឹង​យ៉ាង​ច្បាស់​ពី​រឿង​ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ​ក្នុង​ទំនាក់ទំនង។

៣.គាត់​មាន​ស្ថេរ​ភាព​អារម្មណ៍

បើ​និយាយ​ឲ្យ​ចំ​គាត់​មិន​ចេះ​ងរង៉ក់​ច្រើន ដើម្បី​ឲ្យ​ខាង​ស្រី​តាម​លួងលោម​ឡើយ។ បុរស​បែប​នេះ​មាន​ចិត្ត​អំណត់ និង​ចេះ​អត់ឱន​ខ្លាំង​ណាស់ ហើយ​គាត់​មិន​ក៏​សូវ​ប្រកាន់​ខឹង​នឹង​មិត្ត​ស្រី​ដែល​មាន​វ័យ​ក្មេង​ជាង​ខ្លួន​ដែរ។

៤.មាន​ដំណោះស្រាយ​ល្អ

បុរស​ចាស់​ៗ​ធ្លាប់​មាន​បទពិសោធ​ពី​នារី​រួច​មក​ហើយ ដូចនេះ​ពេល​មាន​បញ្ហា​ណា​មួយ​គាត់​អាច​មាន​ដំណោះស្រាយ​យ​សមរម្យ ព្រោះ​ធ្លាប់​ដឹង​យ៉ាង​ច្បាស់​អំពី​វិធី​ធ្វើឲ្យ​មនុស្ស​ស្រី​ឈប់​ខឹង។

៥.ជា​អ្នក​ទំនាក់ទំនង​ដ៏​ល្អ​ម្នាក់

បុរស​វ័យ​ចំណាស់​បាន​ឃើញ​ពិភព​លោក​ច្រើន​ជាង​អ្នក ហើយ​គាត់​ត្រូវតែ​បាន​ជួប និង​និយាយ​ជាមួយ​មនុស្ស​ផ្សេង​គ្នា​ជាច្រើន។ វា​ជួយ​បង្កើន​ជំនាញ​ទំនាក់ទំនង ឬ​វិធីសាស្ត្រ​បង្កើន​ផល​ប្រយោជន៍​ដល់​រូប​គេ​ទៀត​ផង។

៦.មាន​ភាព​ច្បាស់លាស់​ជាមួយ​អ្នក

នៅ​ពេល​អ្នក​មាន​ស្នេហា​ជាមួយ​បុរស​ក្នុង​កំឡុង​ពេល​សាកលវិទ្យាល័យ អ្នក​តែងតែ​ភ័យ​ខ្លាច​ថា​ទំនាក់ទំនង​នោះ​នឹង​មិន​អាច​ក្លាយ​ជា​ប្ដី​ប្រពន្ធ​បាន​ឡើយ។ តែ​សម្រាប់​បុរស​វ័យ​ចំណាស់​វិញ​មាន​តែ​ខ្លាច​បាត់បង់​អ្នក ហើយ​គាត់​ពិតជា​ចង់​រៀបការ និង​រស់នៅ​ជា​មួយ​អ្នក​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

រូបតំណាង

ចុចអាន៖ទម្លាប់​មិន​ល្អ​ទាំង ៤ របស់​មនុស្ស​ស្រី ធ្វើឲ្យ​បុរស​ជា​សង្សារ​ឆាប់​ធុញទ្រាន់

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម