ក្រោយ​វះកាត់​កែសម្ផស្ស​រួច ធ្វើឲ្យ​នារី​កូរ៉េ​ទាំង​នេះ​ដូច​កើត​ម្ដង​ទៀត

  • 2018-01-16 07:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Let Me In គឺជា​កម្មវិធី​ដ៏​មាន​ប្រជាប្រិយ​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​មាន​បេក្ខនារី​ចូល​រួម និង​បាន​ឆ្លងកាត់​មុខ​កាំបិត ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​ដែល​មិន​គួរ​ឲ្យ​ជឿ។ ជីវិត​ស្ត្រី​ជនជាតិ​កូរ៉េ​ទាំង ៩ រូប​ខាងក្រោម​​បាន​កែប្រែ​ទាំងស្រុង បន្ទាប់​ពី​វះកាត់​កែសម្ផស្ស​តាម​រយៈ​កម្មវិធី Let Me In រួច៖

១.Pyo Ga Hee

Ga Hee ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន "Retinoblastoma" ដែល​ជា​ប្រភេទ​ជំងឺ​មហារីក​ដ៏​កម្រ​ដែល​លូតលាស់​យ៉ាង​ឆាប់រហ័ស​ពី​កោសិកា តាំងពី​មិន​ទាន់​ពេញវ័យ​ធ្វើឲ្យ​នាង​ជិត​ភ្នែក​ម្ខាង។ នាង​ត្រូវ​ឆ្លង​កាត់​ការ​ព្យាបាល​ដោយ​ប្រើ​គីមី​ដ៏​ច្រើន ដែល​ប៉ះពាល់​ដល់​ការ​លូតលាស់​នៃ​ស្បែក​លើ​ផ្ទៃមុខ​របស់​នាង។

២.Choi Sun Mi

នាង Choi Sun Mi បាន​ជួប​ឧបទ្ទវហេតុ​ដ៏​សោកសៅ នៅ​ពេល​នាង​រៀន​ថ្នាក់​មត្តេយ្យ ខណៈ​ពេល​ដែល​នាង​បាន​ចេញ​ពី​សាលា​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ស្បែក​របស់​នាង​ត្រូវ​បាន​បំផ្លាញ​ហើយ​ពេល​ជា​សះស្បើយ​នៅ​បន្សល់​ស្លាកស្នាម​ដូច​ក្នុង​រូប។ តែ​ក្រោយ​ពេល​វះកាត់ មុខមាត់​នាង​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទាំងស្រុង។

៣.Jang Ye Seul

ពេល​បង្ហាញ​ខ្លួន​នៅ​លើ​ឆាក​នាង​មាន​បំណង​ចង់​វះកាត់​បន្ថយ​ទំហំ​សុដន់ ព្រោះ​សុដន់​នាង​មាន​សភាព​ធំ និង​យារ​ធ្លាក់។

៤.Han Sul Hee

Sul Hee គឺជា​តារា​ចម្រៀង​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​នាង​មាន​សុបិន​ចង់​ក្លាយ​ជា​ក្លាយ​ជា​តន្ត្រីករ និង​តារា​សម្ដែង​ម្នាក់។ នាង​បាន​សារភាព​ថា​នាង​បាន​សម្រេច​ជ្រើសរើស​ផ្លូវ​វះកាត់​កែសម្ផស្ស ដោយ​មិន​ខ្លាច​ប៉ះពាល់​ដល់​សំឡេង ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា។

៥.Lee Ji Won

បន្ទាប់ពី​បាន​ផ្ដល់​កំណើត​ដល់​កូន​របស់​នាង​នៅ​ពេល​មាន​អាយុ ១៨ ឆ្នាំ Ji Wonមាន​ជំងឺ​មួយ​ដែល​គេ​ហៅ​ថា រោគ​មហារីក​ដែល​ធ្វើឲ្យ​សុដន់​របស់​នាង​ចាប់ផ្ដើម​រលួយ។ ស្ថានភាព​នេះ​មិន​ត្រឹមតែ​ធ្វើឲ្យ​នាង​ឈឺចាប់​កាយ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឲ្យ​​អ្នក​ម្ដាយ​វ័យ​ក្មេង​រូប​នោះ ធ្លាប់​ក្នុង​សភាព​ជំងឺ​បាក់​ទឹកចិត្ត។

៦.Shim Yu Ra

Shim Yu Ra ជា នាង​ត្រូវ​បាន​គេ​ចំអក​ឲ្យ​នាង​ ដោយសារ​តែ​ថ្គាម​ធំ និង​មុខ​បាក់​រហូត​មាន​គេ​ហៅ​ឈ្មោះ​នាង​យ៉ាង​អាក្រក់​ស្ដាប់​ថា "Ugly Korean" ។

៧.Kim Eun Ae

Kim Eun Ae ត្អូញត្អែរ​ពី​អារម្មណ៍​មិន​​ល្អ ព្រោះ​ជា​ភរិយា និង​ម្ដាយ​ដែល​មិន​ស្រស់​ស្អាត ហើយ​នាង​ក៏​ពិបាក​និយាយ និង​ទំពា​ដោយសារ​តែ​ថ្គាម​របស់​នាង។ បន្ទាប់ពី​វះកាត់​នាង​បាន​និយាយ​ថា ជីវិត​ដូច​កើត​ម្ដង​ទៀត ក្នុង​នាម​ជា​ភរិយា​ដ៏​ស្រស់​ស្អាត និង​ម្ដាយ​ដ៏​មាន​ទំនុក​ចិត្ត។

៨.Park Dong Hee

នាង​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា "The Goliath" ដោយសារ​តែ​នាង​មាន​មាឌ​ធំ​ជាង​ស្ត្រី​ជនជាតិ​កូរ៉េ​ដទៃ។ មនុស្ស​មួយ​ចំនួន​បាន​ប្រាប់​នាង​ថា​នាង​មើល​ទៅ​ដូចជា​កីឡាករ​បាល់ទាត់ Ronaldino ។

៩.Choi Ji Hae

ថ្គាម​របស់ Ji Hae រីក​ធំ និង​វែង​ជា​ម្ខាង​ដែល​មើល​ទៅ​មុខ​នាង​វៀច។ ព្រោះតែ​ស្ថានភាព​បែប​នេះ​ទើប​បណ្ដាល​ឲ្យ​នាង​ឈឺចាប់​ក្នុង​ជីវិត​ប្រចាំថ្ងៃ ជាពិសេស​នៅ​ពេល​​ទំពា​អាហារ។ ទោះ​ជា​មុខ​មាត់​មិន​ស្អាត​តែ​នាង​មិន​អាច​សូម្បី​សុបិន​ពី​វះកាត់​កែសម្ផស្ស ដោយសារ​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​របស់​នាង​និង​ម្ដាយ៕

ចុចអាន៖ចង់​វះ​កាត់​ថ្គាម​ឲ្យ​ចេញ​មុខ​ V​នៅ​កូរ៉េ​ ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​ ហើយ​មាន​ដំណើរ​ការ​អ្វី​ខ្លះ?

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម