វា​ជា​ការ​ប្រសើរណាស់​បើ​មនុស្ស​យើង​អាច​រស់​នៅ​ដោយ​មិន​ច្រណែន​ឈ្នានីស​គ្នា

  • 2018-01-16 05:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការច្រណែនជាញឹកញាប់ត្រូវបានគេមើលឃើញថាជាអារម្មណ៍អវិជ្ជមានឬមានចរិតលក្ខណៈអាក្រក់។ ជាទូទៅវាមានន័យស្រដៀងនឹងសកម្មភាពដូចជា សងសឹក ឬពិសពុល​ជាដើម។ សេណារីយ៉ូ រ៉ូមែនទិច មួយ​បាន​និយាយ​ថា៖ គំនិតអ្នក​ដែលច្រណែននឹងដៃគូរបស់ពួកគេ គឺ​ពេល​ដែល​គេ​ទៅ​និយាយជាមួយមនុស្សម្នាក់ទៀត។ ឬប្រហែលជាអ្នកឃើញនរណាម្នាក់ផ្សេងទៀត មាន​អ្វី​មួយ​ដែលអ្នកចង់បានយ៉ាងខ្លាំង ប៉ុន្តែ​អ្នក​មិនមាន។

រូបតំណាង

ការច្រណែនពេល​ខ្លះ​អាចនាំយើង​ធ្វើការសម្រេចចិត្ត​ខុស និង​សោកស្ដាយនៅពេលក្រោយ ឬយ៉ាងហោចណាស់ធ្វើឱ្យយើងក្លាយទៅជា​មនុស្ស​អាក្រក់​ និង​រស់​នៅ​មិន​បាន​ស្រួល​ខ្លួន។ ការប្រាថ្នាចង់បានអ្វីមួយដែលយើងមិនមាន អាចធ្វើឱ្យយើងមាន​អារម្មណ៍ និងការតាំងចិត្តដើម្បីទទួលអ្វីដែលយើងចង់បាន។

ដូច្នេះតើយើងអាចមើលពីភាពច្រណែនខុសគ្នាបានទេ? តើវាពិតជារឿងល្អទេក្នុងការមានអារម្មណ៍ច្រណែន? តើយើងអាចប្រើការច្រណែននិងឈ្នានីស​គ្នា​ដើម្បី​ជា​ផលប្រយោជន៍របស់យើង​វិញ​បានទេ?

រូបតំណាង

នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​មាន​អារម្មណ៍​ច្រណែន ពេល​នោះ​ត្រួច​របស់​ការឈ្នានីស​ក៏​ចាប់​ផ្ដើម​លូត​ចេញ​មក​ ហើយ​បើ​អ្នក​មិន​ព្រម​បញ្ឈប់​អារម្មណ៍​បែប​នេះ​ទេ វា​នឹង​ឈាន​ទៅ​រក​ការ​រុករួន ធ្វើ​បាប​គេ​ដើម្បី​ខ្លួន​ឯង។

ដើម្បី​បង្ក្រាបអារម្មណ៍​នេះ អ្នក​អាច​កំណត់​ការ​ចង់​បាន​របស់​អ្នក​ក្នុង​លក្ខណៈ​សមរម្យ​ ហើយ​ចាប់​ផ្ដើម​មើល​ពី​ខ្លួន​ឯង​ក្នុង​តម្លៃ​ដ៏​ប្រណិត​មួយ។ ក្រៅ​ពី​នេះ​អ្នក​ចាប់​ផ្ដើម​បើក​ចិត្ត​ទទួល​យក​ការ​ពិត​ពី​អ្វី​ដែល​អ្នក​មាន ហើយ​ច្នៃ​វា​ទៅតាម​ការ​ស្រមៃ​របស់​អ្នក។

បើ​សិន​ជា​អ្នក​បាន​ឃើញ​អ្នក​ដទៃ​ស្អាត ឆ្លាត និង​រៀន​ពូកែ សូម​កុំ​ឲ្យ​អារម្មណ៍​ច្រណែន​នោះ​លេច​ចេញ​មក​អី តែ​ត្រូវ​បា្រប់​ខ្លួន​ថា​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ល្អ​ជាង​នេះ ស្អាត​ជាង​នេះ និង​ពូកែ​ជាង​នេះ ដោយមិន​ទៅបៀតបៀន​គេ។

ការ​ចង់​បាន ការ​ពេញ​ចិត្ត​នូវ​របស់​គេ​នេះ​ហើយ​ដែល​ជា​ដើម​ទង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​បែប​នេះកើត​ឡើង ប៉ុន្តែ​បើ​អ្នក​បង្វែរ​ការ​ចង់​បាន ការ​ពេញ​ចិត្ត​នោះ​ទៅ​ជា​កម្លាំង​ជំរុញ​ចិត្ត​ឲ្យ​ខ្លួន​ខំប្រឹងប្រែង​វិញ នោះ​ទើប​ជា​អំណោយ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត។

រូបតំណាង

កុំ​បណ្ដោយ​ឲ្យ​ការ​ច្រណែន​ឈ្នានីស​គ្របដណ្ដប់​លើ​ចិត្ត​អ្នក ហើយ​ឆ្ពោះ​ទៅ​បំផ្លាញ​អ្នក​ឲ្យ​សោះ។ វា​ជា​ការ​ល្អ​ណាស់​បើ​មនុស្ស​យើង​អាច​រស់​នៅ​ដោយ​មិន​ច្រណែន​ឈ្នានីស​គ្នា ព្រោះ​គ្រប់​គ្នា​នឹង​អាច​គេង​លក់​យ៉ាង​ស្កប់ស្កល់៕

ចុចអាន៖រៀន​ធ្វើ​ឲ្យ​ជីវិត​រឹងមាំ និងមាន​ក្ដី​សុខតាម​វិធី​ទាំង​នេះ

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម