រៀន​ធ្វើ​ឲ្យ​ជីវិត​រឹងមាំ និងមាន​ក្ដី​សុខតាម​វិធី​ទាំង​នេះ

  • 2018-01-12 04:41:32
  • ចំនួនមតិ 1 | ចំនួនចែករំលែក 233

ចន្លោះមិនឃើញ

ភាព​ស្រស់​ស្អាត និង រីករាយ​នៃ​ជីវិត មិន​មែន​មាន​ន័យ​ថា​ត្រូវ​មាន​លុយ មាន​បុណ្យ​សក្តិ​ខ្ពង់ខ្ពស់​នោះ​ទេ តែ​វា​​សុភមង្គល​ផ្លូវ​ចិត្ត និង បេះដូង​។ ទោះ​បី​ជា​អ្នក​គ្មាន​អ្វី​ធំដុំ​នឹង​គេ ក៏​អ្នក​អាច​ឲ្យ​ជីវិត​ខ្លួន​ឯង​រឹង​មាំ និង រីករាយ​បាន​ដែរ តាម​វិធី​ខាង​ក្រោម​នេះ៖

១. ទទួល​យក​ខ្លួន​អ្នក​ជា​អ្នក

ដឹង​ថា​ពេល​ខ្លះ​អ្នក​អន់​ចិត្ត​នឹង​ខ្លួន​ឯង​ដែល​កើត​មក​មិន​ស្អាត មិន​ល្អ​ដូច​គេ ប៉ុន្តែ​អ្នក​ត្រូវ​បើក​ចិត្ត​ថា​មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ចំណុច​ល្អ​រៀង​ខ្លួន។ មិន​ប្រាកដ​ថា​អ្នក​ដែល​ស្អាត​មាន​វាសនា​ល្អ​នោះ​ទេ អ្វី​ដែល​សំខាន់​យើង​ចេះ​ទទួល​យក​ការពិត​ហើយ​រស់​នៅ​ដោយ​ក្ដី​ស្រឡាញ់​សម្រាប់​ខ្លួន​ឯង។

២. ប្រើ​ជីវិត​ខ្លួន​ឯង​ឲ្យ​មាន​តម្លៃ

ការពិត​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​តម្លៃ​ អ្វី​ដែល​សំខាន់​តើ​អ្នក​ចេះ​ប្រើ​វា​ទេ? ទោះ​បី​ជា​អ្នក​មាន​ជីវិត​ដុន​ដាប​យ៉ាង​ណា​ក៏​ដោយ តែ​បើ​អ្នក​ចេះ​ស្វែង​រក​ផ្លូវ​ចេញ ហើយ​ចាត់​ទុក​ជីវិត​ខ្លួន​ឯង​មាន​តម្លៃ នោះ​អ្នក​នឹង​រីករាយ ហើយ​ថ្ងៃ​ណា​មួយ​អ្នក​ប្រាកដ​ជា​អាច​ស្វែង​រក​ផ្លូវ​ជីវិត​មួយ​ដ៏​ប្រសើរ ដែល​គ្មាន​អ្នក​ណា​អាច​មើល​ឃើញ។

៣. បន្ត​ក្ដី​ស្រមៃ

អ្នក​ណា​ក៏​ដូច​អ្នក​ណា​ដែរ ទម្រាំ​ឈោង​ចាប់​ក្ដី​ស្រមៃ​ខ្លួន​ឯង​បាន​មិន​មែន​ងាយ​ស្រួល​នោះ​ទេ​។ ហេតុដូច្នេះ​ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ ទោះ​គ្មាន​អ្នក​ណា​លើក​ទឹក​ចិត្ត​អ្នក​ក៏​ដោយ ត្រូវ​ចាំ​ថា​គ្មាន​អ្នក​ណា​ល្អ​ដាក់​អ្នក​ជាង​អ្នក​ខ្លួន​ឯង​នោះ​ទេ។

រូបតំណាង

៤. ប្រឡូក​ក្នុង​ជីវិត​ការងារ

ការងារ​ណា​ក៏​បង្រៀន​អ្នក​ដែរ អ្នក​ធ្វើ​ការ​កាន់​តែ​ច្រើន​ អ្នក​កាន់​តែ​ស្គាល់​ពី​ខ្លួន​ឯង និង​សង្គម​មនុស្ស​កាន់​តែ​ច្បាស់។ ការងារ​បង្រៀន​អ្នក​ឲ្យ​រឹង​មាំ និង មាន​ថាមពល​ជីវិត​កាន់​តែ​ខ្លាំង​ ព្រោះ​ក្នុង​ជីវិត​ការ​ងារ​មាន​មនុស្ស​គ្រប់​ប្រភេទ ហើយ​បើ​អ្នក​មិន​ឈ្លាសវៃ​ អ្នក​នឹង​អាច​រង​គ្រោះ​ដោយ​សារ​មនុស្ស​ទាំង​អស់​នោះ។

៥. ធ្វើ​ជា​មនុស្ស​ដែល​នៅ​កណ្ដាល

កុំ​ធ្វើ​ជា​មនុស្ស​ដែល​ដើរ​តាម​គេ បើ​គេ​ស្អប់​អ្នក​នេះ​ អ្នក​ក៏​ស្អប់​អ្នក​នេះ​ដែរ នោះ​អ្នក​គ្មាន​ថ្ងៃ​ល្អ​ឡើយ។ អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​នៅ​ផ្លូវ​កណ្ដាល កុំ​ឆាប់​ជឿ កុំ​ឆាប់​ស្ដាប់​អ្នក​ណា​ពេក ត្រូវ​ចេះ​សម្រប​ខ្លួន​ និង​គិត​ពី​ការ​ពិត​ឲ្យ​បាន​ត្រឹម​ត្រូវ។

រូបតំណាង

ការពិត​ជីវិត​ពេល​ខ្លះ​គឺ​វេទនា​បំផុត​ ប៉ុន្តែ​បើ​អ្នក​ចេះ​រៀបចំ​វា​នោះ អ្វី​ៗ​នឹង​ប្រសើរ​ឡើង​វិញ៕

ចុចអាន៖គំនិត​អន់​ថយ ៣​យ៉ាង​ដែល​រារាំង​អ្នក​មិន​​ឲ្យ​ជោគជ័យ​ក្នុង​​ការងារ​


ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ ផេង ផលធិតា