ឥរិយាបថ​អង្គុយ​ អាច​បញ្ជាក់​ពី​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ស្រី​បាន

  • 2018-01-10 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឥរិយាបថ​អង្គុយ​របស់​មនុស្ស​ស្រី​ម្នាក់​ៗ ពិតជា​សំខាន់​ខ្លាំង​ណាស់ ព្រោះ​អាច​បង្ហាញ​ពី​​បុគ្គលិក​លក្ខណៈ​បាន។ ដូចនេះ កញ្ញា សូម​ណែនាំ​ពី​អត្ថបទ​រៀបរាប់​ពី​បែបបទ​នៃ​ការ​អង្គុយ​របស់​នារី​អាច​បញ្ជាក់​ពី​មនុស្ស​ស្រី​មាន​គំនិត​បែប​ណា​បាន៖

១.រូប A

ប្រសិនបើ​អ្នក​អង្គុយ​បែប​រូប​ខាង​ក្រោម​នេះ បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​មិន​ដែល​ខ្វល់ខ្វាយ​ពី​អនាគត ឬ​រៀបចំ​ផែនការ​អ្វី​មួយ​ឡើយ ឬ​ម្យ៉ាង​ទៀត អ្នក​គឺជា​មនុស្ស​កំប្លែង។

២. រូប B

បើ​អ្នក​អង្គុយ​ដូច​រូប​ភាព​នេះ បញ្ជាក់​ថា​អ្នក​គឺជា​មនុស្ស​ដែល​ស្រលាញ់​ចូលចិត្ត​រក្សា​គំនិត​ខ្លួនឯង។ មួយ​វិញ​ទៀត​អាច​ហៅ​បាន​ថា អ្នក​មិន​ងាយ​ទុក​ចិត្ត​នរណា​ម្នាក់​ឡើយ ហើយ​មាន​គំនិត​គិតគូរ​បាន​វែង​ឆ្ងាយ​ណាស់។

៣. រូប C

មនុស្ស​បែបនេះ​មាន​ទំនុក​ចិត្ត​ពេញ​ទំហឹង ហើយ​ដឹង​ពី​ចំណុច​ខ្លាំង និង​ភាព​ទន់ខ្សោយ​របស់​ខ្លួនឯង។ ពួកគេ​ចូលចិត្ត​ដើរលេង​ជាមួយ​អ្នក​ដទៃ ហើយ​ចូលចិត្ត​យក​ចិត្ត​ទុក​ដាក់​គ្រប់​រឿង​ដែល​បាន​កើត​ឡើង។

៤. រូប D

សម្រាប់​អ្នក​អង្គុយ​ដូចនេះ អ្នក​គឺជា​មនុស្ស​មាន​គិត​ល្អ និង​ស្មោះត្រង់។ ដូចគ្នា​នេះ​ដែរ​អ្នក​ចូលចិត្ត​ជួយ​អ្នកដទៃ ហើយ​អ្នក​ស្រឡាញ់​រាប់អាន​មនុស្ស​ដោយ​គ្មាន​លក្ខខណ្ឌ។

៥.រូប E

ចំណែក​អ្នក​អង្គុយ​ស្ទីល​បែប​នេះ ជា​មនុស្ស​​ចេះ​ជំរុញ​ទឹក​ចិត្ត កំណត់ និង​មាន​ភាព​សុក្រឹត។ បុគ្គល​បែប​នេះ​នឹង​រក្សា​ការ​សម្ងាត់ និង​ការ​ស្ដាប់​ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​អ្នក​ដទៃ៕

ចុចអាន៖

ប្រភព៖ metdaan ប្រែ​សម្រួល៖ ទ្រី រ៉ាវី