គន្លឹះ ៥យ៉ាង​ជួយ​ឲ្យ​អ្នក​ស្វែងរក​គោល​ដៅ​ជីវិត​​ខ្លួន​បាន​យ៉ាង​ពិត​ប្រាកដ

  • 2017-12-29 08:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​អ្នក​អាច​ដេក​ពិបាក​ចិត្ត​ដោយសារ​ជីវិត​ខ្លួន​ឯង​រាល់​ថ្ងៃ​ក៏​ថា​បាន នេះ​ក៏​ដោយសារ​អ្នក​មិន​ច្បាស់លាស់ជាមួយ​រឿង​អនាគត និង​គ្រប់គ្រង​លើ​ជីវិត​របស់​ខ្លួន។ បើ​អ្នក​ពេល​នេះ​កំពុង​តែ​វិលវល់ មិន​ដឹង​ពី​គោលដៅ​ជីវិត​ច្បាស់​លាស់​នោះ អាច​ព្យាយាម​ពង្រឹង​ខ្លួន​ឯង​តាម​គន្លឹះ​ខាង​ក្រោម​នេះ។

១. ជម្រុះ​ចោល​នៅ​រឿង​ដែល​រំខាន​អ្នក

ដំបូង​អ្នក​ត្រូវ​ស្វែង​រក​រក​រឿង​ដែល​តែងតែ​មក​រំខាន​ចិត្ត​អ្នក​ឲ្យ​បាន រួច​ហើយ​កាត់វា​ចេញ​ពី​ជីវិត​អ្នក​ឲ្យ​អស់។ ជាក់ស្ដែង ដូច​ជា​ភាព​ភ័យ​ខ្លាច ការ​គិត​អាក្រក់ៗ ការ​រាប់អាន​មនុស្ស​ខុស ឬ​ការ​រុញរា​ពេល​ធ្វើ​អ្វី​មួយជា​ដើម។ ទាំង​អស់​នេះ​អ្នក​មិន​ត្រូវ​ស្ពាយ​វា​ជាប់​ខ្លួនឡើយ។

រូបតំណាង

**២. ច្បាស់​ពី​ជំនាញ​របស់​ខ្លួន​ឯង**

មនុស្ស​គ្រប់​គ្នា​គឺ​មាន​ជំនាញ​រៀងៗ​ខ្លួន​ដូច្នេះ​អ្នក​ត្រូវ​ច្បាស់​ថា​អ្នក​មាន​ជំនាញ​ខាង​អី ហើយ​ត្រូវ​ផ្ដោយ​ឲ្យ​ខ្លាំង​ទៅ​លើ​វា។ ការ​ស្គាល់​ពី​សមត្ថភាព​ខ្លួន​ឯង​គឺ​អាច​នាំ​អ្នក​ទៅ​រក​គោល​ដៅ​ជីវិត​បាន​យ៉ាង​ជាក់លាក់​ដោយ​មិន​ដើរ​ខុស​អ្វី​ដែល​អ្នក​ចង់​បាន។

៣. ចាកចេញ​ពី​កន្លែង​ដែល​អ្នក​ធ្លាប់​តែ​សុខស្រួល ដើម្បីស្វែងរក​ធ្វី​ជា​ជីវិត​ពិត

ចំនុច​នេះ​គឺ​សំខាន់​ខ្លាំង​ណាស់​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ព្រោះ​បើ​អ្នក​នៅ​តែ​មួយ​កន្លែង​ដែល​អ្នក​គិត​ថា​ស្រួល​ហើយ​នោះ ជីវិត​អ្នក​គ្មាន​ន័យ​ គ្មាន​ការ​រីចម្រើនឡើយ។ ជីវិត​ដែល​អ្នក​ត្រូវ​ស្គាល់​គឺ​នៅ​មាន​ច្រើន​រសជាតិ​ទៀត ហើយ​អ្នក​នឹង​កាន់​តែ​យល់​ពី​ជីវិត​ខ្លួន​ឯង​កាន់​តែ​ច្បាស់​នៅ​ពេល​ដែល​អ្នក​កាន់​តែ​ប្រឡូក​ច្រើន។

រូបតំណាង

៤. រៀន​គិត​ឲ្យ​បាន​ធំ ឲ្យ​បាន​ខ្ពស់

បើ​អ្នក​គិត​ធំ អ្នក​ក៏​កាន់​តែ​ធ្វើ​ធំ​ដែរ ប៉ុន្តែ​បើ​អ្នក​គិត​តូច​ អ្នក​នឹង​ធ្វើ​តូច ដូច្នេះ​ហើយ​ត្រូវ​រៀន​គិត​ឲ្យ​បាន​ធំ​ទោះ​បី​អ្នក​មិន​ទាន់​បាន​ធ្វើ​ក៏​ដោយ។ ការ​គិត​ធំ ការ​គិត​ឲ្យបាន​ខ្ពស់​គឺ​បាន​ជំរុញ​ឲ្យ​អ្នក​កាន់​តែ​ជោគជ័យ​ក្នុង​ជីវិត​កាន់​តែ​ខ្លាំង។

៥. បោះ​ជំហាន​ទៅ​មុខ​ឲ្យ​បាន​រាល់​ថ្ងៃ​ ទោះ​ជា​ជំហាន​នោះ​ខ្លី​ក៏​ដោយ

អ្នក​មិន​អាច​នៅ​នឹង​ថ្កល់​រាល់​ថ្ងៃ​បាន​ទេ​ត្រូវ​តែ​ដើរ​ទៅ​មុខ​ទោះ​វា​បាន​តិច​តួច​ក៏​ដោយ។ ត្រូវ​ស្វែង​រក​អី​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​អភិវឌ្ឍ ឲ្យ​ខ្លួន​ឯង​រឹង​មាំ នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខ្ពស់​ទៅ​ៗ​ជា​និច្ច មិន​មែន​ដើរ​ថយ​ក្រោយ​ឡើយ។

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា