តិចនិកថែរក្សាស្បែកមុខទាំង ៤ សម្រាប់ខែធ្លាក់ខ្យល់

  • 2017-12-26 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវរងា ជារដូវដែលសម្បូរបញ្ហាច្រើនសម្រាប់មនុស្សស្រី ជាពិសេសគឺការថែរក្សាស្បែកមុខឱ្យស្អាតតែម្ដង។ ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនេះ កញ្ញា សូមណែនាំវិធីថែទាំស្បែកមុខក្នុងខែត្រជាក់នេះ៖

១. ប្រើក្រែមផ្ដល់សំណើមដល់ស្បែក

ខែនេះប្រាកដជាធ្វើឲ្យស្បែកមុខឆាប់ស្ងួតហើយ អ៊ីចឹងដើម្បីឲ្យស្បែកមានសំណើមឡើងវិញ អ្នកគួរប្រើផលិតផលផ្តល់សំណើមដែលអាចថែបំប៉នស្បែកមុខពីស្រទាប់ស្បែកខាងក្នុង។ ដំបូង ត្រូវបណ្តក់ក្រែមលាបមុខនៅលើផ្ទៃមុខ ហើយឈ្លីថ្នមៗ ដើម្បីឲ្យសាច់ក្រែមជ្រាបចូលបានល្អ។ ការធ្វើបែបនេះ ប្រៀបដូចជាផ្តល់អាហារបំប៉នដល់ស្បែករបស់អ្នកឲ្យមានសុខភាពល្អ និងមានភាពស្រស់ថ្លា។ ក្រែមលាបមុខមួយប្រភេទដែលអាចជួយមិត្តនារីបានគឺ ផនស៍ វ៉ាយប៊ីយូធី ថ្មី ដែលមានមុខងារផ្តល់សំណើមបានល្អ និងជួយឲ្យស្បែកមុខសម៉ដ្ឋរលោង ទោះបីជាក្នុងខែធ្លាក់ខ្យល់ក៏ដោយ។ វាថែមទាំងជួយឲ្យស្បែកមុខសបែបស៊ីជម្ពូ និងគ្មានស្នាមអុជខ្មៅទៀតផង ស័ក្ដិសមបំផុតសម្រាប់យុវវ័យសម័យថ្មី។

២. យកទឹកកកមកលាបលើមុខ

ទឹកកក ធ្វើឲ្យត្រជាក់ស្បែក ការពារការរលាក ហើយក៏អាចបញ្ឈប់ការកកិតរបស់ស្បែកដែលនាំឲ្យជាំមុខផងដែរ។ ដូចនេះ គួរយកទឹកកកមួយដុំតូចមកដុសម៉ាស្សាពេញផ្ទៃមុខឱ្យបានមួយថ្ងៃម្តង។

រូបតំណាង

៣. កុំយកដៃទៅប៉ះមុខ

មនុស្សស្រីចូលចិត្តបំផុត គឺអង្អែលមុខខ្លួនឯង ឲ្យតែពេលឃើញកញ្ចក់។ សូមបញ្ឈប់ទង្វើនេះភ្លាម បើមិនចង់ឲ្យស្បែកមុខឡើងមុន។

៤. ការលាងសម្អាតមុខ

ក្នុងខែរងាបែបនេះ ស្បែកច្រើនតែស្ងួត ដូច្នេះ អ្នកខ្លះមិនហ៊ានលាងមុខជាមួយហ្វូមទេ ព្រោះខ្លាចធ្វើឲ្យស្បែកស្ងួតខ្លាំង។ ក្នុងមួយថ្ងៃ គួរលាងសម្អាតមុខតែ ២ ដង បានហើយ គឺពេលព្រឹក និងយប់ ពិសេសត្រូវជ្រើសរើសផលិតផលហ្វូមលាងមុខណាដែលមិនធ្វើឲ្យមុខស្ងួត។ ជែលលាងមុខ ផនស៍ វ៉ាយប៊ីយូធី ដែលខុសពីផលិតផលហ្វូមលាងមុខធម្មតា នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាស្បែកមុខ ស ទន់ រលោង និងនៅតែមានសំណើម ក្រោយលាងមុខរួច។ អ្នកមិនចាំបាច់បារម្ភខ្លាចមុខស្ងួតទៀតទេសម្រាប់រដូវធ្លាក់ខ្យល់នេះ៕

អត្ថបទ៖ អ៊ុង រ័ត្នបញ្ញា