ឃើញតែងប្លែកៗមែន តែតារាម្នាក់នេះអាចរកចំណូលមួយថ្ងៃច្រើនជាងអ្នកខ្លះរកមួយឆ្នាំទៅទៀត
- 2017-08-11 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញតែងប្លែកៗមែន តែតារាម្នាក់នេះអាចរកចំណូលមួយថ្ងៃច្រើនជាងអ្នកខ្លះរកមួយឆ្នាំទៅទៀត
Enako គឺជាតួ Cosplay ជប៉ុនដ៏ល្បីល្បាញម្នាក់ដែលតែងធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ព្រោះតែការតែងខ្លួនបែបច្នៃប្រឌិតស្អាតៗ និងប្លែកៗមិនគួរឲ្យជឿ។
តើតាមការបង្ហើបឲ្យដឹងពីចំណូលរបស់នាង Enakoអាចរកចំណូលបានដល់ទៅ ១០ លានយេនឯណោះ ($ ៩១, ៥០០) ក្នុងរយៈពេលពីរថ្ងៃក្នុងកម្មវិធី Comiket ដែលជាកម្មវិធីបង្ហាញ Game និង តួតុក្កតាដ៏ធំប្រចាំឆ្នាំនៅប្រទេសជប៉ុន។
បើប្រៀបធៀបទៅនឹងប្រាក់ប្រចាំឆ្នាំរបស់ប្រជាជនជប៉ុនដែលរកបានគឺ ៣ លានយេននោះ Enako ចំណាយពេលត្រឹមតែមួយល្ងាចប៉ុណ្ណោះ។
បច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះរបស់ Enakoមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុនព្រោះនាងមានទាំងសមត្ថភាព និងរូបសម្បត្តិ។ ពេលទៅណាម្ដងៗ តារាស្រីវ័យ ២៣ ឆ្នាំរូបនេះតែងមានអ្នកគាំទ្រយ៉ាងណែនណាន់តាន់តាប់តែម្ដង។
ក្រៅពីតួជា Cosplay ស្រីស្អាតរូបនេះក៏ធ្វើការងារផ្សេងៗទៀតដែរដូចជាផ្សព្វផ្សាយរឿង តួតុក្កតា និង ផ្សព្វផ្សាយ Game ចេញថ្មីៗជាដើម៕
ចុចអាន៖ យ៉ាងគួ&សៀវ ឡុងនី បង្ហាញខ្លួនជាគូលើកទី១ក្រោយសម្រាលកូន
ចុចអាន៖ ភាពយន្តបរាជ័យ Liu Yifei អត់ផាត់មុខទៅញ៉ាំអីធ្វើមិនដឹង