យ៉ាងគួ&សៀវ ឡុង​នី បង្ហាញ​ខ្លួន​ជា​គូ​​លើក​ទី​១​ក្រោយ​​សម្រាល​កូន

  • 2017-08-10 02:56:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាប់​ពី​ពេល​រៀប​មង្គលការ និង​សម្រាល​កូន​រួច នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល តារា​សម្ដែង Michelle Chen និង Chen Xiao បង្ហាញ​មុខ​រួម​គ្នា​ក្នុង​កម្មវិធី។

កាល​ពី​យប់​ថ្ងៃ​ទី​៩ ខែ​សីហា​មុន​នេះ គូ​ស្នេហ៍​តារា​សម្ដែង​តៃវ៉ាន់ Michelle Chen និង Chen Xiao បាន​ចូល​រួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​មួយ​នៅ​ទីក្រុង Hangzhou ប្រទេស​ចិន។ អ្នក​ទាំង​២​ហាក់​មាន​ភាព​អៀនប្រៀន​នៅ​មុខ​កាមេរ៉ា​ព្រោះ​នេះ​ជា​លើក​ទី​១​បង្ហាញ​មុខ​រួម​គ្នា​ក្រោយ​ពេល​រៀបការ និង​កើត​កូន។

មតិ​ជា​ច្រើន​លើក​ឡើង​ថា សៀវ ឡុង​នី​នៅ​តែ​រក្សា​សម្រស់​បាន​ល្អ ខណៈ​យ៉ាងគួ​មើល​ទៅ​ចាស់​ជាង​មុន។ នៅ​ក្នុង​កម្មវិធី​នេះ​ដែរ ស្រី​ស្អាត​កូន​១​បាន​ឲ្យ​ដឹង​ថា​ខ្លួន​ជា​មនុស្ស​ស្រី​របស់​គ្រួសារ​ដោយ​សារ​នាង​ផ្ដល់​អាទិភាព​ឲ្យ​គ្រួសារ​លើ​អ្វី​ៗ​ទាំង​អស់៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម