ឈ្វេងយល់ពីរោគសញ្ញានៃ "ជំងឺកញ្រ្ជិល"​ ​របៀបការពារ​​ និងការព្យាបាល

  • 2025-04-25 06:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺកញ្រ្ជិល ជាជំងឺឆ្លងម្យ៉ាងដែលបណ្ដាលមកពីមេរោគ measles virus វាអាចចេញរោគសញ្ញានៅចន្លោះពេល ៧-១០ថ្ងៃបន្ទាប់ពីឆ្លង ៕

**រោគសញ្ញា៖ .ក្ដៅខ្លួន ៣៨អង្សាសេឡើងទៅ .ក្អក .ហៀរសំបោរ .ភ្នែកឡើងក្រហម .មានពងបែកក្នុងមាត់ .មានកន្ទួលរមាស់លើស្បែក អាចលេចចេញពីខាងក្រោយភ្នែកត្រចៀក មុខ ក្បាល ចុះមកទ្រូង នឹងទៅចុងដៃចុងជើង

កត្តាដែលនាំអោយឆ្លង៖

  • នៅជិតអ្នកមានជំងឺកញ្រ្ជិលរឺនៅតំបន់កញ្រ្ជិល

  • មិនបានទទួលវ៉ាក់សាំងកញ្រ្ជិល

  • ទទួលវ៉ាក់សាំងដែរ តែមិនត្រឹមត្រូវ

ការឆ្លង៖

  • តាមរយៈការក្អក

  • តាមរយះការកណ្ដាស់ ដែលមេរោគនោះវាអាចរស់នៅក្នុងខ្យល់បានរហូតទៅដល់ពីរម៉ោង នៅក្នុងតំបន់អ្នកមានមេរោគ ហើយកញ្រ្ជិលជាជំងឺរបស់មនុស្ស មេរោគកញ្រ្ចិលមិនមែនឆ្លងពីពពួកសត្វទេ។

ផលវិបាក៖

  • រលាករន្ធត្រចៀក

  • រលាកបំពងសំលេង នឹងរលាកទងសួត រលាកសួត

  • រលាកស្រោមខួរ

  • ស្រ្ដីមានផ្ទៃពោះគួរប្រយ័ត្ន បើកើតវាអាចប៉ះពាល់ទៅទារក អាចជាកូនមិនគ្រប់ខែ កូនសុខភាពខ្សោយ កូនមិនគ្រប់លក្ខណៈ កូននឹងម្ដាយអាចមានគ្រោះថ្នាក់ដល់ជីវិត

ការការពារ៖

  • ការចាក់វ៉ាក់សាំងថ្នាក់ជាតិ

  • នៅអាយុ ៦ខែ ការចាក់លើកទី១

  • នៅអាយុ ៩ខែ ការចាក់លើកទី២

  • នៅអាយុ ១៨ខែ ការចាក់លើកទី៣

ការព្យាបាល៖

  • (supportive care)ការបំបាត់រោគសញ្ញាដូចជា ការបញ្ចុះកំដៅ ប៉ារ៉ាសេតាមុល ជូតខ្លួន ងូតទឹក ផឹកទឹកអោយច្រើន

ក្នុងករណីសង្ស័យថា អាចបង្ករោគដោយពួកបាក់តេរី ដូចជា ការរលាកត្រចៀក រលាកសួត គ្រូពេទ្យប្រើអាចថ្នាំផ្សះ​ ឬវីតាមីន អេ (vitamin A) បានណែនាំអោយប្រើក្នុងករណីធ្ងន់ធ្ងរទាំងអស់នៃជំងឺកញ្រ្ជិល តាមការសិក្សាបានបង្ហាញថាកំរិតខ្ពស់នៃវីតាមីនអេ អាចបន្ថយអាត្រាស្លាប់ចំពោះកុមារដែលមានជំងឺកញ្រ្ជិល៕

ប្រភព៖ Health.com ប្រែ​សម្រួល៖ សិរីរត្នន៍