បានទាំងសម្រស់ និង ចំណេះដឹង សម្រាប់តារានិករទាំង ៤ ឆ្នាំនេះ

  • 2023-08-22 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្វើបុណ្យដល់ខ្លាំងម៉ង៎ សម្រាប់តារានិករទាំង ៤ នេះ...

Aries

មនុស្សស្រីដែលកើតឆ្នាំនេះភាគច្រើនជាមនុស្សដែលមានសន្តានចិត្តល្អ និង តែងតែអាចអោយមនុស្សជុំវិញខ្លួនមានអារម្មណ៏រីករាយបានយ៉ាងងាយ។ ពួកគេតែងតែអាចផ្ដល់ភាពរីករាយ និង សុភមង្គលអោយមនុស្សជុំវិញខ្លួនថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះពួកគេជាមនុស្សដែលមានរូបសម្រស់ស្អាត ពួកគេចេះថែរក្សាខ្លួនបានយ៉ាងល្អទៀតផង។ ក្នុងចំណោមតារានិករទាំង ១២ ពួកគេស្ថិតនៅក្នុងលំដាប់ដែលត្រូវបានមនុស្សភាគច្រើនស្រលាញ់រាប់អាន និង កោតសរសើរជាខ្លាំង។

Scorpio

មនុស្ស Scorpio នេះជាប្រភេទមនុស្សដែលអាថ៌កំបាំងបំផុតហើយ អាចពិបាកនឹងធ្វើអោយអ្នកដទៃរំពឹងទុកថា ពួកគេនឹងធ្វើអ្វី គិតអ្វីខ្លាំងណាស់។ បើនិយាយពីរូបសម្រស់វិញ ពួកគេនេះមានអំណោយផលពីកំណើតតែម្ដងហើយ គួបផ្សំនឹងភាពរវាសរវៃផងដែរនោះ ធ្វើអោយពួកគេអាចដើរមួយជំហានមុនអ្នកដទៃជានិច្ច។

Gemini

អ្នកដែលមិនស្គាល់ជិតដិតអាចនឹងយល់ថា Gemini នេះចាមនុស្សដែលរាងចម្លែកខុសពីគេ។ មិនថាជាមនុស្សប្រុស ឬ ក៏ស្រីនោះទេ ពួកគេមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ។ ទៅណាមកណាមិនខ្វះមនុស្សដែលស្រលាញ់ពេញចិត្តនោះទេ។ បន្ថែមពីនោះ ពួកគេក៏ជាមនុស្សដែលមានភាពវៃឆ្លាតជាខ្លាំង តែងតែមានគំនិត និង ការគិតបែបប្លែកៗ អាចធ្វើអោយរឿងស្មុគស្មាញយ៉ាងណាក៏ខ្លាចជាគ្មានបញ្ហាបានដែរ។

Libra

មនុស្សស្រី Libra ភាគច្រើនជាមនុស្សដែលមានអំណោយផលខ្លាំងខាងរូបសម្រស់នេះតែម្ដងហើយ អាចនឹងត្រូវបានគេគិតថាជាទេពធីតាសម្រស់ផងក៏ថាបាន។ ភាពទាក់ទាញពួកគេមិនមានត្រឹមតែប៉ុណ្ណឹងនោះទេ រឿងចំណេះដឹងភាពវៃឆ្លាតនេះ ក៏ល្អប្រសើរគួរអោយច្រណែនថែមទៀត។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម