ជំងឺពុកឆ្អឹង ជាជំងឺរ៉ាំរ៉ៃបណ្តាលមកពីការថយចុះនូវកំហាប់ឆ្អឹង ដែលធ្វើឲ្យអ្នកជំងឺងាយរងនូវការបាក់ឆ្អឹងជាងមនុស្សទូទៅ។ ជំងឺនេះច្រើនកើតលើមនុស្សអាយុច្រើនចាប់ពី៥០ឆ្នាំឡើងទៅ និងក្រុមស្ត្រីក្រោយអស់រដូវ។ បើតាមប្រភពពីវេជ្ជបណ្ឌិតនៅមន្ទីឬពេទ្យកាល់មែ៉ត្របានបញ្ជាក់ថា ជំងឺនេះអាចជួបលើមនុស្សវ័យក្មេង ដោយសារកត្តាតំណរពូជ និងកត្តាផ្សេងៗ ដែលធ្វើឲ្យកំហាប់ឆ្អឹងថយចុះ ដូចជា៖
- កង្វះអ័រម៉ូន អ៊ឺស្ត្រូហ្សែន
- កត្តាហ្សេនេទិច
- ស្គម
- មិនសូវហាត់កីឡា
- បរិភោគអាហារដែលមានសារជាតិកាល់ស្យូមតិច
- ការជក់បារី និងពិសាស្រា
ហេតុអ្វីយើងគួរស្វែងយល់ពីជំងឺនេះ? តើវាមានផលវិបាកអ្វីខ្លះ?
- វាបង្កឲ្យមានការឈឺចាប់
- វាងាយនឹងបាក់ឆ្អឹង
- វាបង្កពិការភាពយូរអង្វែង
រោគសញ្ញាសំខាន់ៗនៃជំងឺឆ្អឹងពុក៖
- បាក់ឆ្អឹង ក្រោយពីរងគ្រោះថ្នាក់ស្រាល
- ឈឺឆ្អឹងកងចង្កេះ (ឈឺបន្តិចម្ដងៗ ច្រើនខែ)
- បាក់ក្បាលឆ្អឹងភ្លៅ ក្រោយរអិលដួលតិចតួច ឬបាក់កដៃក្រោយច្រត់ ឬទប់ខ្លួន
- ប៉ុន្តែពាក់កណ្ដាលនៃករណី អ្នកជំងឺពុំមានរោគសញ្ញាគួរឲ្យចាប់អារម្មណ៍ទេ
រោគវិនិច្ឆ័យ៖
- ធើ្វរោគវិនិច្ឆ័យ ដោយម៉ាស៊ីនវាស់កំហាប់ឆ្អឹង
- ថតកាំរស្មីពិនិត្យឆ្អឹង
- ពិនិត្យឈាម (កំរិតជាតិកាល់ស្យូម កំរិតជាតិផូសស្វ័រ អ័រម៉ូនទីរ៉ូអ៊ីត ប៉ារ៉ាទីរ៉ូអ៊ីត.....)
- ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស
វិធីការពារ និងព្យាបាលជំងឺឆ្អឹងពុក
- ជំងឺនេះអាចការពារ និងព្យាបាលបាន ដោយទទួលការណែនាំ និងលេបថ្នាំ
- ការព្យាបាលទៅតាមមូលហេតុរបស់វា
ការណែនាំ ប្រការគួរជៀសវាងសំរាប់អ្នកជំងឺឆ្អឹងពុក៖
- បរិភោគអាហារដែលសំបូរជាតិកាល់ស្យូម វីតាមីន D3 (កូនត្រីតូចៗ ទឹកដោះគោស្រស់ អាហារបំប៉ន....)
- ទទួលនូវកម្តៅថ្ងៃបានគ្រប់គ្រាន់
- ឈប់ពិសាស្រា និងបារី
- ព្យាបាលជំងឺរួមផ្សំ ដែលបណ្តាលឲ្យកំហាប់ឆ្អឹងថយ
- ជៀសវាងការដួល បុក ប៉ះទង្គិច
- ជៀសវាងការប្រើថ្នាំផ្តេសផ្តាស (ស្តេរ៉ូអ៊ីត)
ករណីសង្ស័យពីបញ្ហាដូចបានរៀបរាប់ខាងលើ លោកអ្នកគួរតែអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេស ផ្នែកឆ្អឹងដើម្បីដឹងរោគវិនិច្ឆ័យជាក់លាក់អំពីជំងឺរបស់អ្នក នឹងទទួលបាននូវការការពារ និងព្យាបាលដ៏មានប្រសិទ្ធភាព។
ប្រភព៖
មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital
ប្រែសម្រួល៖ សិរីរត្នន៍