ឈ្មោះក្រៅ cute cute សម្រាប់ហៅមិត្តប្រុស កុំឲ្យដូចអ្នកដទៃ
- 2017-04-25 06:07:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈ្មោះក្រៅ cute cute សម្រាប់ហៅមិត្តប្រុស កុំឲ្យដូចអ្នកដទៃ
ចង់ឲ្យពេលហៅឈ្មោះមិត្តប្រុស មានអារម្មណ៍ស្និទ្ធស្នាល គួរបង្កើតឈ្មោះហៅក្រៅដល់គេ។ បែបនេះអាចធ្វើឲ្យសម្ពន្ធភាពគូស្នេហ៍រឹតតែផ្អែមល្ហែមថែមទៀត។ ដូចនេះ កញ្ញា សូមណែនាំ nickname cute cute សម្រាប់ឲ្យមិត្តៗនារីហៅសង្សារខ្លួន ហើយឈ្មោះក្រៅពេលបុរសបានឮពិតជាសប្បាយចិត្តមិនខាន។ ឈ្មោះទាំង ១៥ ខាងក្រោមពីរោះ និងគួរឲ្យស្រលាញ់បំផុតសម្រាប់គូស្នេហ៍ផ្អែមល្ហែម៖
១.Baby Cakes៖ សក្ដិសមជាមួយបុរសដែលចូលចិត្តញ៉ាំនំខេក។
២.Bear៖ ជាឈ្មោះល្អបំផុតសម្រាប់ហៅទៅសង្សារ ព្រោះជាឈ្មោះរបស់សត្វដែលគួរឲ្យស្រលាញ់។
៣.Booboo៖ សម្រាប់មនុស្សដែលចូលចិត្តងរង៉ក់ Booboo ជាឈ្មោះហៅក្រៅសមជាមួយគេបំផុត។
៤.Bugbug៖ ពិតជា nickname cute មែនទែន ហើយក៏គ្មានអ្នកសូវប្រើដែរ។
៥.Captain៖ ជាឈ្មោះហៅដែលសក្ដិសមជាមួយបុរសណាដែលមានលក្ខណៈពិសេស។
៦.Casanova៖ ពិតជាមានភាពសិចស៊ី និងរ៉ូមែនទិកខ្លាំង ពេលដែលយើងហៅឈ្មោះនេះទៅបុរស។
៧.Cookie៖ ជាឈ្មោះល្អសម្រាប់ហៅសង្សារតូច ដែលមានភាពផ្អែមល្ហែមដូចកូនក្មេង។
៨.Foxy៖ បើមានសង្សារដែលមានក្រសែភ្នែកមុតស្រួចពេលសម្លឹងមកយើង Foxy ជាឈ្មោះសមនឹងគេបំផុត។
៨.G-Man៖ មនុស្សប្រុសដែលមានរូបរាងល្អឥតខ្ចោះ សក្ដិសមនឹងឈ្មោះបែបនេះ។
៩.Handsome៖ មានសង្សារសង្ហា ខ្លាចអីនឹងហៅគេបែបនេះ។
១០.Heart Breaker៖ បើមិត្តប្រុសជាមនុស្សដែលមានទឹកមុខមិនសូវរីករាយ គួរហៅគេថា Heart Breaker ទើបល្អ។
១១.Honey Bee៖ បុរសដែលមានឧស្សាហ៍ព្យាយាម គួរឲ្យគេឲ្យពីរោះយ៉ាងនេះឯង។
១២.Hot Chocolate៖ សម្រាប់បុរសណាដែល hot,ផ្អែមល្ហែម និងអ្នកមាន។
១៣.Jammy៖ ព្រោះគាត់ជាមនុស្សដែលមានសំណាង ទើបសមនឹងឈ្មោះមួយនេះ។
១៤.Major៖ សម្រាប់មនុស្សដែលសំខាន់មិនអាចខ្វះបានក្នុងជីវិតយើង ក្រៅពីឈ្មោះ Major គ្មានឈ្មោះណាល្អជាងនេះទៀតឡើយ។
១៥.Mr. Cool៖ ជាឈ្មោះប្រកបដោយភាពស្និទ្ធស្នាល និងផ្អែមល្ហែម។
១៦.Poopie៖ បុរសដែលសក្ដិសមជាមួយនឹងឈ្មោះនេះបាន ទាល់តែមានភាពចាស់ទុំ និងចេះថ្នាក់ថ្នម៕