សុខភាពភ្នែកល្អ ជួយឲ្យ​អ្នក​មើលឃើញពិភពលោកកាន់តែស្រស់ត្រកាល

  • 2024-05-03 08:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភ្នែក ជាសរីរាង្គចក្ខុវិញ្ញាណ ឬជាសរីរាង្គនៃគំហើញ ដែលអនុញ្ញាតឲ្យ​មនុស្សម្នាក់ៗ​មើលឃើញនូវ​អ្វីៗជុំវិញខ្លួន ក៏ដូចជាពិភពលោក​ដ៏ស្រស់ត្រកាស ប៉ុន្ដែ ប្រសិនបើ​អ្នកមានបញ្ហាភ្នែក នោះគុណភាពជីវិត​របស់អ្នកក៏​បាត់បង់​នៅមួយ​ចំណែកដែរ។ វេជ្ជបណ្ឌិតជំនាញផ្នែកចក្ខុវិញ្ញាណមក​ពីមន្ទីរពេទ្យសិង្ហបុរី Mount Elizabeth ​បានបញ្ជាក់ថា ការថែទាំងភ្នែក គឺជារឿងសំខាន់ណាស់ ពិសេស​ករណីដែល​លោកអ្ន​ក​កំពុងមានបញ្ហាភ្នែក គឺត្រូវពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីកុំឲ្យមានវិប្បដិសារី​ទៅថ្ងៃក្រោយ។​

លោកវេជ្ជបណ្ឌិត ឈ័រ វៃហាន វេជ្ជបណ្ឌិតឯកទេសផ្នែកចក្ខុវិញ្ញាណ នៃមន្ទីរពេទ្យសិង្ហបុរី Mount Elizabeth បាន​បញ្ជាក់ថា បច្ចុប្បន្ន បញ្ហាភ្នែក​កំពុងកើតមានជាសកល ហើយក្នុងនោះ មានជំងឺ​ភ្នែក២ប្រភេទ ដែលតែងតែកើតមាន​លើ​មនុស្សទូទៅ រួមទាំង​ប្រជាជន​កម្ពុជាផងដែរ។ ទី១ គឺជំងឺភ្នែកឡើងបាយ (Cataract) ដែលជាទូទៅ​មានអាការៈកែវភ្នែកឡើងពណ៌ស ស្រវាំងភ្នែក និងអាចវិវត្ត​ទៅជាមើល​លែង​ឃើញតែម្ដង​ប្រសិនបើគ្មានការព្យាបាល។ ទី២ គឺជំងឺទឹកដក់ក្នុងភ្នែក (Glaucoma) ជាប្រភេទជំងឺភ្នែក ដែលកើតច្រើនជាងគេបំផុតទី២ បន្ទាប់ជំងឺភ្នែកឡើងបាយ។ វាមានអាការៈស្រវាំងភ្នែក ហើយអាចរហូតដល់ធ្វើឲ្យអ្នកជំងឺមើលលែងឃើញ ឬខ្វាក់ ប្រសិនគ្មាន​ការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។

តើគេអាចព្យាបាលជំងឺភ្នែកតាមរបៀបណាខ្លះ? ការព្យាបាលជំងឺភ្នែក ហាក់មានរយៈពេលខ្លី និងមិនចាំបាច់សម្រាកពេទ្យយូរថ្ងៃដូចជា​ជំងឺផ្សេងៗមួយចំនួនទៀតនោះឡើយ។ បើតាម​លោកវេជ្ជបណ្ឌិត ឈ័រ វៃហាន បច្ចុប្បន្ន បច្ចេកវិទ្យា​កាន់តែទំនើបពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើឲ្យ​ការព្យាបាល​ជំងឺភ្នែកកាន់តែមានប្រសិទ្ធភាពខ្ពស់។ តួយ៉ាងការព្យាបាលជំងឺភ្នែកឡើងបាយ គេអាចប្រើប្រាស់វិធីសាស្ត្រវះកាត់ ដោយចំណាយពេលប្រហែល​តែ ១០ ទៅ១៥នាទីប៉ុណ្ណោះ។ តាមវិធីសាស្ត្រនេះ គេអាច​ដាក់កញ្ចក់ Len ចូលទៅក្នុងភ្នែកតែម្ដង ដោយពុំចាំបាច់ឲ្យអ្នកជំងឺពាក់វែនតាជំនួយឲ្យ​មើលឃើញច្បាស់នោះឡើយ។ ដោយឡែក សម្រាប់​ការព្យាបាល​ជំងឺ​ទឹកដក់ក្នុងភ្នែកវិញ មានចែកចេញជា៤របៀបដូចជា ប្រើប្រាស់ថ្នាំ​បន្ដក់ភ្នែក, ប្រើប្រាស់​ការបាញ់ Laser SLT, ការវះកាត់ខ្នាតតូច (Micro Surgery) និងការវះកាត់តាម​ស្ដង់ដារ Glaucoma ជាដើម។

បើតាម​វេជ្ជបណ្ឌិតផ្នែក​ចក្ខុវិញ្ញាណមកពីសិង្ហបុរីរូបនេះ ការព្យាបាល ភ្នែកម៉្ញូបជិត (myopia) ម្ញ៉ូបឆ្ងាយ (hyperopia) និង astigmatism កើតឡើងនៅពេល កែវភ្នែកផ្នែកខាងមុខ និងផ្នែកខាងក្រោយ​មិនមាន​សណ្ឋានមូលល្អ ហើយការព្យាបាលនោះ ត្រូវបានធ្វើឡើង​តាមរយៈវិធី​៣ផ្សេងទៀត ដែលជាបច្ចេកវិទ្យាថ្មី និងមានការពេញ​និយម​ប្រើនៅទូទាំងសកលលោក រួមានការព្យាបាល​តាមបែប LASIK, SMILE និង ICL។ ក្នុងនោះ ការព្យាបាល តាម LASIK និង SMILE គឺជាការព្យាបាលតាមរយៈការបាញ់ Laser ដើម្បីកំណែទម្រង់ភ្នែកឲ្យមើលឃើញច្បាស់ ប៉ុន្ដែ ករណីអ្នកជំងឺមានបញ្ហាភ្នែក ឬភ្នែកស្ងួត គេច្រើននិយមប្រើប្រាស់វិធីសាស្ត្របាញ់ Laser SMILE ជាជាងវិធីសាស្ត្រ LASIK។ ដោយឡែក​ វិធីសាស្ត្រ ICL វិញ គឺការវះកាត់ដាក់ Len ចូលទៅក្នុងភ្នែក ហើយការវះកាត់​គឺចំណាយពេលត្រឹមតែ ១០ ទៅ១៥នាទីប៉ុណ្ណោ ហើយកញ្ចក់ Len នោះទៀតសោត គឺអាចរក្សាទុកក្នុងភ្នែកបានក្នុងរយៈពេលយូរ និងអាចផ្លាស់ប្ដូរបានផងដែរ។

តើការការព្យាបាលភ្នែកដោយបាញ់ Laser និងវះកាត់វាអាចប្រឈមនឹងហានិភ័យអ្វីខ្លះ? តាមការគូសបញ្ជាក់របស់​ លោកវេជ្ជបណ្ឌិត ឈ័រ វៃហាន ការបាញ់ Laser និងវះកាត់ភ្នែក បញ្ហាប្រឈមធំជាងគេនោះ គឺការឆ្លងមេរោគ ប៉ុន្ដែ តាមការសិក្សាបានបង្ហាញថា ករណីឆ្លងមេរោគ ក្រោយការវះកាត់ភ្នែក ឬបាញ់Laser នេះ មានក្នុងអត្រាតិចតួបំចផុត តួយ៉ាងនៅសង្ហបុរី​ ក្នុងចំណោមអ្នកជំងឺ ៨ពាន់ ទៅ១ម៉ឺននាក់ គឺមានត្រឹមតែម្នាក់ប៉ុណ្ណោះ ដែលកើតមានបញ្ហានេះ។ ផលរំខានមួយទៀតនោះ គឺវាអាចធ្វើឲ្យភ្នែករបស់អ្នកជំងឺដែលវះកាត់រួច មានសភាពស្ងួត ប៉ុន្ដែ​គេ​អាចប្រើប្រាស់ទឹកបន្ដក់ភ្នែកដើម្បីជំនួយបាន រហូតដល់ភ្នែកជាសះស្បើយ។

បើតាមលោកវេជ្ជបណ្ឌិត ឈ័រ វៃហាន ចំពោះអ្នកជំងឺដែលមានបញ្ហាភ្នែក ត្រូវស្វែងរក​ការប្រឹក្សាយោបល់​ពីវេជ្ជបណ្ឌិតជំនាញ មុននឹងសម្រេចចិត្តធ្វើការព្យាបាលទៅតាមវិធីសាស្ត្រណាមួយ។ លោកវេជ្ជបណ្ឌិត បន្ថែមថា សម្រាប់​ការព្យាបាលជំងឺភ្នែក នៅមន្ទីរពេទ្យសិង្ហបុរី Mount Elizabeth គឺមានការទទួលស្គាល់​យ៉ាងទូលំទូលាយ និងមានកេរ្ដិ៍ឈ្មោះល្បីនៅតំបន់អាស៊ីអាគ្នេយ៍ ព្រោះថា នៅមន្ទីរពេទ្យមួយនេះ មានបំពាក់​នូវឧបករណ៍វេជ្ជសាស្ត្រ​ទំនើបៗ ពិសេស​ក្រុមវេជ្ជបណ្ឌិត​ ត្រូវបានបំពាក់បំប៉នជំនាញ​យ៉ាងយកចិត្តទុក​ទាក់ទងនឹង​ការប្រើប្រាស់នៃឧបករណ៍​បច្ចេកវិទ្យាទាំងអស់នោះ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង​ការប្រឹក្សា និងការណាត់ជួបព្យាបាលជំងឺ នៅមន្ទីរពេទ្យ​សិង្ហបុរី Mount Elizabeth លោកអ្នកអាច

ទំនាក់ទំនងទៅកាន់​ការិយាល័យ​ IHH Healthcare Singapore - Cambodia Office ដោយផ្ទាល់តាមរយៈ ៖

លេខទូរសព្ទ៖ 012 531 911

ទំព័រហ្វេសប៊ុក៖ https://www.facebook.com/IHHHealthcareSingaporeKH

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម