ធ្លាប់ដឹងតែដឹងផលវិជ្ជមាន ចុះផលអវិជ្ជមាននៃការសម្រកវិញដឹងហើយឬនៅ?
- 2024-05-01 06:13:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ដឹងតែដឹងផលវិជ្ជមាន ចុះផលអវិជ្ជមាននៃការសម្រកវិញដឹងហើយឬនៅ?
ទោះបីជាមនុស្សជាច្រើនបានដឹងពីការសម្រសកទម្ងន់ ឬសម្រករាងថាគួរធ្វើបែបនេះធ្វើបែបនោះ ហើយការសម្រសកក៏មានលក្ចណ: ខុសគ្នាៗហើយអ្វីដែលអ្នកបានដឹងនោះគឺ ដឹងតែផលវិជ្ជមាននៃការសម្រករាង គឺពិតជាប្រសើរណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ទទួលបានរាងស្អាត ស្រួលស្លៀកពាក់ ពិសេសជួយបន្ថយហានិភ័យជំងឺមួយចំនួន ដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម ខ្សោយបេះដូង និងរលាកសន្លាក់ជាដើម។ ប៉ុន្តែគួរបញ្ជាក់ថា មនុស្សដែលធាត់ ឬលើសទម្ងន់ គឺជួបកត្តាហានិភ័យខ្ពស់ណាស់ចំពោះជំងឺដែលបានរៀបរាប់ខាងលើផងដែរ។
តែយ៉ាងណាក៏ដោយ ទន្ទឹមនឹងអ្នកបានដឹងពីផលវិជ្ជមាន អ្នកក៏ត្រូវដឹងពីផលអវិជ្ជមានដែលបណ្ដាលមកពីការសម្រកទម្ងន់ផងដែរ។ តើអ្នកធ្លាប់ដឹងពីផលវិជ្ជមាននៃការសម្រករាង ចុះដឹងពីផលអវិជ្ជមានហើយឬនៅ? ជាក់ស្ដែង ការសម្រកក្រៅពីទទួលបាននូវរាងស្អាត ក៏នឹងផ្ដល់ផលប៉ះពាល់ដល់សុខភាពដែរ ប្រសិនបើអ្នកកំពុងតែអនុវត្តប្រចាំនៃការសម្រកនៅរឿង២យ៉ាងនេះ៖
១- តមចំណីអាហារ ៖ ការតមចំណីអាហារខ្លះៗដែលជាមូលហេតុធ្វើឱ្យឡើងទម្ងន់ អាចត្រូវបានអនុវត្តលើអ្នកសម្រកទម្ងន់ ក៏ប៉ុន្តែ បើការតមចំណីអាហារនោះខ្លាំងពេក រហូតស្ទើរតែមិនបរិភោគអាហារអ្វីសោះ ឬរំលងការបរិភោគអាហារណាមួយក្នុងពេលទាំង៣ (អាហារព្រឹក ថ្ងៃ និងល្ងាច) នោះវានឹងផ្ដល់ផលប៉ះពាល់ដល់ក្រពះ នោះគឺជំងឺក្រពះ។
២- ការប្រើប្រាស់ផលិតផល ៖
សព្វថ្ងៃនេះ មានហាងលក់ផលិតផលសម្រកទម្ងន់ជាច្រើន ពិសេសការលក់នៅតាមអនឡាញ ដូច្នេះ ការជ្រើសរើសផលិតផលសម្រករាងគ្មានប្រភពច្បាស់លាស់ និងមិនទទួលស្គាល់ដោយគ្រូពេទ្យជំនាញ អាចបណ្ដាលឱ្យអ្នកប្រើប្រាស់រងផលវិបាកមួយចំនួន ដូចជា អស់កម្លាំង ឆាប់វិលមុខ គេងមិនសូវលក់ រាគរូសញឹកញាប់ ហើយពិសេសនោះគឺ វ័យឆាប់ចាស់ ស្បែកឆាប់ជ្រីវជ្រួញ យារ និងស្លេកស្លាំង។
អ្នកគួរជំនួសមកវិញនូវការប្តូរទម្លាប់រស់នៅប្រចាំថ្អសនិងការរស់នៅប្រកបដោយផាសុខភាពមួយចំនួនខាងក្រោមដើម្បីកុំឲ្យលើសទម្ងន់៖
១- កំណត់ការញ៉ាំ រៀបចំផែនការគ្រប់គ្រងរបបអាហារ ដើម្បីគ្រប់គ្រងទម្ងន់បាន ញ៉ាំ ធ្វើឲ្យគីឡូថេរ ស្រកគីឡូ ឬឡើងគីឡូ។
២- អាហារពេលព្រឹក អាហារពេលព្រឹកអាចរក្សាទម្ងន់បានល្អ មិនមែនអត់ញ៉ាំ ហើយស្រកទេ។ គួរបន្ថយបរិមាណអាហារថ្ងៃត្រង់ និងល្ងាច ឬកាត់បន្ថយការឃ្លានកណ្ដាលយប់។
៣- ថ្លឹងគីឡូជាប្រចាំ មិនមែនចេះតែញ៉ាំ ហើយអត់បានខ្វល់ទម្ងន់ខ្លួនឯងឡើងចុះនោះទេ។
៤- កុំចូលចិត្តបង្ហើយ កុំស្ដាយ ឬកំពុងឆ្ងាញ់ត្រូវមាត់ ហើយបង្ហើយខ្ទេចគ្មានសល់ បើមិនចង់ឡើងគីឡូ កាត់បន្ថយញ៉ាំកាន់តែតិច (ឆ្អែតល្មម)។
៥- ចៀសវាងអាហារបន្ទាប់បន្សំ ប្រភេទអាហារ Fast Food ត្រូវចៀសវាង។ ឃ្លាន អាចញ៉ាំផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិសម្រូប ឬប្រភេទប្រូតេអ៊ីនគ្មានជាតិខ្លាញ់ (សាច់អត់ខ្លាញ់)។
៦- កុំភ្លេចទឹកដោះគោ ជាប្រភពកាល់ស្យូមពិតជាសំខាន់សម្រាប់សុខភាពឆ្អឹង មិនថាយើងស្គម ឬធាត់។
៧- គិតពីចំនួនកាឡូរី ទម្ងន់ត្រឹមត្រូវអាចរក្សាបាន តាមរយៈការគិតពីចំនួនកាឡូរីដែលប្រើប្រចាំថ្ងៃ។
៨- ហាត់យកសាច់ដុំ ស្រលាញ់រាងអត់ខ្លាញ់ អត់មានក្បាលពោះ គួរចាប់ផ្ដើមហាត់ ដើម្បីរំលាយជាតិខ្លាញ់ បង្កើតសាច់ដុំ ឲ្យសមស្របទៅនឹងកម្លាំង និងលទ្ធភាពរាងកាយ។
៩- បង្កើនពេលហាត់ប្រាណ ហោចណាស់ ចំណាយពេលឲ្យបាន ៣០ នាទីក្នុងមួយថ្ងៃ ឬ ៥ ថ្ងៃក្នុងមួយសប្ដាហ៍ បើមិនបានរាល់ថ្ងៃ។