អ្នក​ចាស់​របស់​សង្សារ​មិន​គួរ​ឲ្យ​ខ្លាច ខ្លាច​តែ​គេ​នៅ​មាន​ចិត្ត​លើ​អ្នក​​ចាស់

  • 2021-04-14 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សង្សារ​ចាស់​របស់​​សង្សារ​អ្នក​គ្មាន​អ្វី​គួរ​ឲ្យ​ខ្លាច​នោះ​ទេ អ្វី​​ដែល​គួរ​ឲ្យ​ខ្លាច​​ក្នុង​មនោសញ្ចេតនា​​គឺ​ ​សង្សារ​អ្នក​​នៅ​នឹក​ដល់​អ្នក​ចាស់​។

ជឿជាក់​ថា មនុស្ស​ជា​ច្រើន​​តែងតែ​គិត​ថា  សង្សារ​ចាស់​របស់​សង្សារ​គឺ​ជា​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់ ដោយ​តែងតែ​ក្រែង​រអារ​នឹង​វត្តមាន​របស់​គេ​ជា​និច្ច។ និយាយ​តាម​ត្រង់​ទៅ បើ​ថា​មិន​គួរ​ឲ្យ​ខ្លាច​សោះ​ក៏​មិន​ត្រូវ​ដែរ ដ្បិត​មាន​ហេតុ​ផល​ជា​ច្រើន ដែល​គេ​អាច​មក​យក​សង្សារ​អ្នកវិញ ទោះ​ជា​ពួក​គេ​បាន​បែក​គ្នា​ហើយ​ក៏​ដោយ។ នេះ​ជា​ហេតុផល​ដែល មនុស្ស​ស្រី​តែង​តែ​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់ចត់នូវ​ទំនាក់ទំនង​រវាង​សង្សារ​របស់​ខ្លួន និង​អ្នក​ចាស់​របស់​គេ។

តែ​ស្រី​ៗ​ទាំង​ឡាយ​អើយ ត្រូវ​ដឹង​ថា សង្សារ​ចាស់​របស់​គេ​មិន​គួរ​ឲ្យ​ខ្លាច ស្មើ​នឹង​ការ​ដែល​គេ​នៅ​សល់​អារម្មណ៍​នឹក​អ្នកចាស់​ឡើយ។ តាម​ការ​ពិត​ទៅ អ្នក​ចាស់នឹង​គ្មាន​ឥទ្ធិពល​អ្វី​សូម្បី​តែ​បន្តិច​បើ​សង្សារ​អ្នក​អស់​ចិត្ត​ពី​គេ​ស្រឡះ​ហើយ។ មាន​ហេតុផល​ច្រើន​ដែល​ធ្វើ​ឲ្យ​គេ​ទាក់ទង​នឹង​អ្នក ទាំង​នៅ​អាល័យ មនុស្ស​​ចាស់នៅ​ឡើយ។ នោះគឺ​គេ​ចង់​បំភ្លេច​អ្នក​ចាស់ ទើប​យក​អ្នក​ធ្វើ​មនុស្ស​ជំនួស ឬ​មក​ពី​ទម្រង់​មុខ​របស់​អ្នក​ស្រដៀង​នឹង​អ្នក​ចាស់​របស់​គេ​ជា​ដើម។ មនុស្ស​ប្រភេទ​នេះ​គឺ​គួរ​ឲ្យ​ខ្លាច​ជា​ទី​បំផុត។

អ្នក​ប្រៀប​ដូច​ជា​ចំណែក​លើស​នៅ​ក្នុង​មនោសញ្ចេតនា​មួយ​នេះ គេ​ទៅ​រក​អ្នក​តែ​ពេល​ដែល​គេ​ធុញទ្រាន់ ឬឯកា​ប៉ុណ្ណោះ។ នៅ​ពេល​អ្នក​ចាស់​ទាក់ទង​មក​វិញ គឺ​គេ​អាច​បោះបង់​អ្នក​ចោល​គ្រប់​ពេល​វេលា។

ថា​មិន​ត្រូវ​នៅ​ពេល​នៅ​ក្បែរ​អ្នក មនុស្ស​ដែល​គេ​គិត​ដល់​ ជា​អ្នក​ចាស់​ក៏​ថា​បាន។ កំពុង​ដើរ​ជាមួយ​អ្នក តែ​គេ​នៅ​តែ​គិត​ពី​អនុស្សាវរីយ៍​ដែល​គេ​ធ្លា​ប់​មាន​នឹង​អ្នក​ចាស់​ប៉ុណ្ណោះ។ អ៊ីចឹង​បាន​គេ​ថា អ្នក​ចាស់​របស់​អ្នក​ថ្មី មិន​គួរ​ឲ្យ​ខ្លាច តែ​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​នោះ​គឺ អ្នក​ថ្មី​របស់​អ្នក នៅ​មាន​ចិត្ត​នឹង​គេ​ប៉ុណ្ណោះ៕

ចុចអាន៖ ​ ៤ ​សកម្មភាព​ត្រូវ​ជៀសវាង​ដាច់​ខាត​ពេល​ណាត់​ជួប crush លើក​ដំបូង បើមិន​ចង់​ឲ្យ​គេ​រត់

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម