ល្បែងប្រជាប្រិយទាំង១២ សម្រាប់លេងកម្សាន្តជួបជុំគ្នានាក្នុងថ្ងៃចូលឆ្នាំប្រពៃណីដឹងតែសប្បាយផ្តាំចាស់

  • 2023-04-13 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ល្បែងប្រជាប្រិយ គឺជាសិល្ប:វប្បធម៌ អរិយធម៌ដ៏ចំណាស់មួយរបស់ខ្មែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបានរីកត្រចះត្រចង់ និងជាសក្ខីភាពដ៏អស្ចារ្យ ដើម្បីបង្ហាញពិភពលោកឱ្យដឹងឮ និងស្ញប់ស្ញែងពីអារិយធម៌ខ្មែរ។ ល្បែងប្រជាប្រិយ បានកកើតឡើងពីជីវិតប្រចាំថ្ងៃនៃប្រជាកសិករតាមសម័យកាលនីមួយៗ ដោយគ្មានកាលបរិច្ឆេទ ឬឈ្មោះអ្នកបង្កើត អ្នកផ្ដួចផ្ដើម និងពីប្រវត្តិច្បាស់លាស់នោះទេ គឺមានប្រភពចេញពីកម្លាំងពលកម្ម ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ប្រជាកសិករ និងជាការចេះតៗគ្នាតែប៉ុណ្ណោះ។

ប្រជាជនកម្ពុជានិយមលេង ល្បែងប្រជាប្រិយខ្មែរ នៅពេលមានពិធីបុណ្យទានម្តងៗ ជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ យ៉ាងណា មិញ ឆ្នាំនេះដឹងតែបានលេងកម្សាន្តជាមួយនឹងបងប្អូនញាតិមិត្តតាមភូមិស្រុក សាលាខេត្តនាន ព្រោះយើងបានអាក់ខានក្នុងការជួបជុំញាតិមិត្តកម្សាន្តតាមភូមិ ជិត ៣ឆ្នាំកន្លងមកហើយ ។ បច្ចុប្បន្ន ល្បែងប្រជាប្រិយខ្មែរមួយចំនួនស្ទើរតែមិនសូវបានគេស្គាល់ និងមិនសូវបានឃើញមានលេងផង។

តើគួរត្រៀមជ្រើសលេងល្បែងប្រជាប្រិយអ្វីខ្លះសម្រាប់លេងកម្សាន្តនៅរដូវចូលឆ្នាំខ្មែរខាងមុខនេះ? ព្រោះដោយមានការរៀបចំសង្គ្រាន្តតាមបណ្តាលខេត្តក្រុង សាលា និងស្រុកនិមួយៗក្នុងប្រទេសខ្មែរយើងជាច្រើនផងដែរ។ខាងក្រោមនេះ គឺជាល្បែងប្រជាប្រិយខ្មែរចំនួន១២ ដែលកញ្ញាចែករំលែកបងប្អូនខ្មែរគួរជ្រើសលេងនៅថ្ងៃចូលឆ្នាំទាំងអសើគ្នាមាន៖

១. ល្បែងចោលឈូង

២. ល្បែបោះអង្គញ់

៣. ល្បែងបូមទឹកដាក់ដប

៤. ល្បែងវាយក្អម

៥. ល្បែងចាប់កូនខ្លែង

៦. ល្បែងស្តេចចង់ ឬអៀវគ្នា

៧. ល្បែងរាំដណ្តើមកៅអីគ្នា

៨. ល្បែងលោតប៉ាវ

៩. ល្បែងដណ្តើមស្លឹកឈើ

១០. ល្បែងលាក់កន្សែង ឬ លាក់កន្លែង

១១. ល្បែងទាញព្រ័ត្រ

១២.ល្បែងពង្រាត់កូនក្រមុំ

ប្រភព៖ សៀវភៅប្រវត្តិល្បែងប្រជាប្រិយខ្មែរ / រូបភាព៖ សួន ម៉ៃសុផានិត

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម