៤ ​សកម្មភាព​ត្រូវ​ជៀសវាង​ដាច់​ខាត​ពេល​ណាត់​ជួប crush លើក​ដំបូង បើមិន​ចង់​ឲ្យ​គេ​រត់

  • 2019-08-09 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេលដែល​ពាក្យ​ថា crush ទៅ​ហើយ គឺ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា គេ​មាន​អារម្មណ៍​លើ​យើង​ឬ​អត់​នោះ​ទេ ដូច​នេះ​គ្រប់​សកម្មភាព​គឺ​ត្រូវ​ប្រុង​ប្រយ័ត្ន​ទាំង​អស់។ បើ​មិន​ដូច​នោះទេ​ គេ​នឹង​វាយ​តម្លៃ​យើង។ ដើម្បី​ឲ្យ​គេ​មាន​អារម្មណ៍​ល្អ​​លើ​យើង​ដែរ អ្នក​​គួរ​ជៀស​ធ្វើ​រឿង​ទាំង​៤នេះ។

១. និយាយ​បែក​ពពុះ​មាត់

ទោះ​បី​ជា​ធម្មជាតិ​របស់​មនុស្ស​ស្រី​គឺ​និយាយ​ច្រើន​បន្តិច​មែន តែ​នៅ​ក្នុង​កាលៈទេសៈដែល​ភាគី​ទាំង​សង​ខាង​មិន​ទាន់​ស្និទ្ធិ​គ្នា​ខ្លាំង យើងមិន​គួរ​បើក​ចំហរ​ចិត្ត​ខ្លាំង​ពេក​នោះ​ទេ ដែល​អាច​ធ្វើ​ឲ្យ​គេ​ងាយ​ធុញ​នឹង​យើង ដោយ​គួរ​និយាយ​អ្វី​ដែល​ត្រូវ​នឹង​ប្រធានបទ​គឺ​គ្រប់គ្រាន់​ហើយ។

២. និយាយ​ពី​អតីតកាល

ប្រសិន​បើ​អ្នក​​ជាមនុស្ស​ធ្លាប់​ឆ្លង​កាត់​ស្នេហា​រួច​ហើយ រឿង​ដែល​គួរ​ជៀសវាង​បំផុត គឺ​និយាយ​ពី​អ្នក​​ចាស់​របស់​អ្នក ជាពិសេស​នោះ​គឺ យក​គេ​មក​ប្រៀប​ធៀប​នឹង​អ្នក​ចាស់​របស់​យើង។ ទោះ​មិន​ទាន់​ជា​អ្វី​នឹង​គ្នា​ក៏​ដោយ តែ​គេ​នឹង​វាយ​តម្លៃ​ថា អ្នក​ជាមនុស្ស​ប្រៀបធៀប។

៣. ផឹក​ដូច​អ្នក​ប្រមឹក

កន្លែង​ដែល​អ្នក​​ទាំង​២​ណាត់​គ្នា អាច​ជា​ហាង​មួយ​ដែល​មាន​លក់​គ្រឿង​ស្រវឹង។ ទោះ​បី​ជា​ធម្មតា អ្នក​​ចូលចិត្ត​ផឹក​ច្រើនយ៉ាងណា​ ក៏​នៅ​ក្នុង​ឱកាស​នេះ​អ្នក​មិន​ត្រូវ​ផឹក​ច្រើន​ហួស​កំរិត​នោះ​ទេ។ ព្រោះ​វា​មិន​ត្រឹម​តែ​គ្មាន​សុជីវធម៌​នោះ​ទេ តែអ្នក​​នឹង​បាត់បង់​តម្លៃ​ខ្លួន​ឯង​ក្នុង​ភ្នែក​គេ​ផង​ដែរ។

៤. រើស​ម្ហូប ឬ​ទី​កន្លែង​ជ្រុល

ក្នុង​ករណី​ភាគ​ច្រើន នៅ​ពេល​ណាត់​ជួប​ជាមួយ crush គេ​នឹង​មិន​ទុក​ឲ្យ​មនុស្ស​ស្រី​ជា​អ្នក​ចេញ​លុយ​នោះ​ឡើយ ដូច​នេះ​ប្រសិន​បើ​អ្នកទាំងពីរ​មាន​កន្លែង​ត្រូវ​ទៅ​ហើយ ក៏​ស្រុះស្រួល​តាម​​គ្នា​ចុះ។ តែ​ប្រសិន​បើ​គេ​រើស​កន្លែង​ហើយ អ្នក​អាច​ស្រប​តាម​គេ បើ​កន្លែង​នោះ​មិន​ធ្វើ​ឲ្យ​អ្នក​ទើស​ចិត្ត​ខ្លាំង​ពេក​នោះ​ទេ៕

ចុចអាន៖ ​​ ស្រលាញ់តែបែកគ្នាវិញនៅកន្លែងធ្វើការ នារីរឹងមាំគួរធ្វើរឿងទាំងនេះកុំឲ្យមានទុក្ខលំបាក

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel