វិធីបំបាត់ក្លិន ៣កន្លែងសំខាន់ៗនៅលើរាងកាយកុំមានក្លិនមិនល្អ

  • 2024-05-10 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកណាៗក៏មានបញ្ហា តែបញ្ហាមួយដែលមានផលប៉ះពាល់ខ្លាំង៣កន្លែងនៅលើខ្លួនរបស់មនុស្សយើងម្នាក់គឺជាផលរំខាន​និងមិនធ្វើឲ្យសាមីខ្លួនមានភាពជឿជាក់ពេលហាមាត់និយាយទៅកាន់អ្នកដទៃ​ ឬចូលទៅក្បែរគេ។ បញ្ហាក្លិនដែលចាំបាច់គួរបំបាត់ជាចាំបាច់មាន​ បញ្ហាក្លិនខ្លួន ក្លិនមាត់ និងក្លិនក្លៀក ពិតជាសំខាន់ណាស់សម្រាប់គ្រប់គ្នា។

ខាងក្រោមនេះគឺជាវិថីបំបាត់ក្លិនបរិវេនទាំង៣ ប្រសិនបើអ្នកមិនចង់ធំក្លិនអាក្រក់លើបរិវេណដងខ្លួន មាត់ និងក្លៀក សូមធ្វើតែធ្វើតាមដំបូន្មានខាងក្រោមនេះ៖

១. បំបាត់ក្លិនមាត់ ពេលទំពារស្ករកៅស៊ូ ជំនួយបំបាត់ក្លិនមាត់។ ផឹកទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ និងផឹកទឹកជាប្រចាំ ដើម្បីឱ្យសើម ឬមានសំណើមក្នុងប្រអប់មាត់។ រាល់ការបរិភោគអាហារ ដែលអ្នកដោយខ្លួនឯងថា មានក្លិនមិនល្អដល់មាត់ សូមខ្ពុរមាត់ ឬដុសធ្មេញ បន្ទាប់ពីទទួលទានអាហារទាំងនោះ។ ក្នុងករណីប្រុងប្រយ័ត្ន បើក្លិនមាត់ធំក្លិនស្អុយខុសពីធម្មតា និងមិនបាត់សោះទោះបីជាប្រើវិធីបំបាត់បែបណាក៏ដោយ អាចបណ្ដាលមកពីជំងឺក្នុងខ្លួន ដែលទាមទារឱ្យអ្នកប្រញាប់រុះរាន់ទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីពិនិត្យធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានទាន់ពេលវេលា។

២. បំបាត់ក្លិនក្លៀក រាល់ពេលងូតទឹក សូមប្រើសាច់ជូរកូរជាមួយទឹកក្ដៅឧណ្ហៗ រួចយកមកដុសលាងនៅត្រង់បរិវេណក្លៀកឱ្យបានស្អាតជាការស្រេច សូមអនុវត្តបែបនេះឱ្យបានញឹកញាប់។ ប្រើប្រាស់ផលិតផលលាបបំបាត់ក្លិនក្លៀកឱ្យបានញឹកញាប់ ជាពិសេសពេលធ្វើដំណើរឆ្ងាយៗ និងត្រូវកំដៅថ្ងៃ។ រាល់ផលិតផលប្រើប្រាស់ ត្រូវប្រាកដថាសាកសមសម្រាប់ខ្លួន និងមិនប៉ះពាល់ដល់សុខភាព។ ដោយឡែក ក្នុងករណីប្រុងប្រយ័ត្ន បើក្លិនក្លៀកធំក្លិនខ្លាំង និងរមាស់របក មានកន្ទួល សូមរុះរាន់អញ្ជើញមកជួបជាមួយគ្រូពេទ្យ។

៣. បំបាត់ក្លិនខ្លួន
ក្លិនខ្លួន គឺមិនមែនជារឿងធម្មតានោះទេ វាពិតជាធ្វើឱ្យប៉ះពាល់អារម្មណ៍ខ្លាំងណាស់ ជាពិសេសពេលចូលក្នុងចំណោមគេឯង។ ក្លិនខ្លួន បណ្ដាលមកពីក្រពេញនៅ តាមបរិវេណ ក្លៀក ប្រដាប់ភេទ ក្រលៀន គូទ និងសុដន់ បញ្ចេញសារ ធាតុ ដែលមានក្លិនមកខាងក្រៅ តាមរយៈការបែកញើស។ ជាមួយគ្នានេះ ការអនាម័យខ្លួនមិនបានដិតដល់ បណ្ដាលឱ្យមានក្អែល និងមេរោគ ប្រមូលផ្ដុំ ជាមូលហេតុចម្បង នាំឱ្យមានក្លិន ខ្លួន។ ហើយការប្រែប្រួលលំនឹងជាតិអាស៊ីដបាស ឬហៅថា PH ក៏ជាមូលហេតុធ្វើឱ្យមានក្លិនផងដែរ។ អាស៊ីដបាស មានតួនាទីរក្សាតុល្យភាពអាស៊ីដនៅលើស្បែក ដូច្នេះ កាលណា អាស៊ីដបាស ប្រែប្រួលលំនឹង វានឹងបង្កឱ្យមានក្លិនខ្លួនឡើយ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម