អស់បារម្មណ៍ជាមួយតិចនិចមួយចំនួន ជួយកាត់បន្ថយស្នាមជាំខ្មៅនៅលើផ្ទៃមុខ
- 2024-05-09 01:53:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់បារម្មណ៍ជាមួយតិចនិចមួយចំនួន ជួយកាត់បន្ថយស្នាមជាំខ្មៅនៅលើផ្ទៃមុខ
ស្នាមជាំ ពណ៌ត្នោតនៅលើផ្ទៃមុខ គឺជាលទ្ធផលនៃការប្រឈមនឹងពន្លឺព្រះអាទិត្យ និងបម្រែបម្រួលអ័រម៉ូននៅពេលមានផ្ទៃពោះ។ បើទោះបីជាវាមិនមែនជាបញ្ហាធ្ងន់ធ្ងរ ប៉ុន្តែវាពិតជារំខានដល់អារម្មណ៍របស់អ្នកណាស់ ធ្វើឱ្យបាត់បង់សម្រស់។ បើបែបនេះ តើអ្នកគួរដោះស្រាយវាដោយរបៀបណា?
ខាងក្រោមនេះជាដំបូន្មានដែលជួយបន្ថយស្នាមជាំខ្មៅ និងឱកាសក្នុងការកើតឡើងម្តងទៀត របស់ស្បែកមុខដោយគ្រាន់តែ៖
• ប្រើផលិតផលការពារពន្លឺថ្ងៃជាប្រចាំ៖ ដោយសារតែពន្លឺថ្ងៃជាមូលហេតុចម្បងមួយបង្ក ឱ្យកើតជាំមុខ ដូច្នេះអ្នកគួរលាបឡេ ឬក្រែមការពារជាប្រចាំ យ៉ាងហោចណាស់មានកម្រិត SPF ចាប់ពី ៣០ឡើងទៅ។
• ពាក់មួយការពារពេលអ្នកចេញក្រៅ៖ អ្នកគួរជ្រើសរើមួកធំដែលអាចការពារផ្ទៃមុខរបស់អ្នកពីពន្លឺថ្ងៃ នៅពេលអ្នកចេញក្រៅ។
• ប្រើផលិតផលថែស្បែកកម្រិតស្រាល៖ ប្រសិនមុខរបស់អ្នកមានស្នាមជាំ ឬជាហើយក៏ដោយ អ្នកមិនគួរប្រើប្រាស់ផលិតផលដែលមានកម្រិតខ្លាំង ឬកាត់ខ្លាំងឡើយ ព្រោះអាចធ្វើបញ្ហាជាំមុខរបស់អ្នកកាន់តែធ្ងន់ធ្ងរ ឬងាយនឹងរលាក។
• ប្រើផលិតផលបំបាត់ស្នាមជាំ៖ អ្នកអាចប្រើផលិតផលមួយចំនួនដែលជួយឱ្យស្បែកភ្លឺ លាបម្តង ឬ២ដងក្នុងមួយថ្ងៃលើកន្លែងដែលជាំខ្លាំង និងលាបពេញមុខនៅពេលយប់។ ម៉្យាងទៀត អ្នកគួរលាបមុនពេលអ្នកលាបផលលិតផលការពារពន្លឺថ្ងៃ។
• ប្រើ Retinol៖ អ្នកអាចនឹងត្រូវបានណែនាំពីគ្រូពេទ្យឱ្យប្រើប្រាស់Retinol បន្ថែមដើម្បីបំបាត់ស្នាមជាំមុខ តាមរយៈការបង្កើនល្បឿនកោសិកាថ្មីត្រឡប់មកវិញ។
គួរបញ្ជាក់ផងដែរថា ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ សូមអ្នកអនុវត្តឱ្យបានត្រឹមត្រូវនូវដំបូន្មានខាងលើ ឬទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញខាងស្បែក និងសម្រស់រកវិធីព្យាបាល។