អាយុ ៤០​ស្អែក​​​ ខាន​ស្អែក​ហើយ តែ​សម្រស់​ Song Hye Kyo លើ​គ្រប​ទស្សនាវដ្ដី​ឈ្នះ​អស់​មារសត្រូវ

  • 2020-12-04 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​វ័យ​ជ្រេ​ហើយ​ក្ដី តែ​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Song Hye Kyo នៅ​តែ​ជា​ជម្រើស​ទី​១​សម្រាប់​ទស្សនាវដ្ដី​ជួរ​មុខ​ជា​ច្រើន មិនថា​ក្នុង ឬ​ក្រៅ​ប្រទេស​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី ៣ ខែ​ធ្នូ​កន្លង​ទៅ​នេះ ទស្សនាវដ្ដី Vogue Hongkong បាន​ចុះ​ផ្សាយ​កម្រង​រូប​ភាព​ថ្មី​របស់​តារា​សម្ដែង​ស្រី​ជើង​ចាស់​កូរ៉េ Song Hye Kyo ក្នុង​ឱកាស​ស្រី​ស្អាត​រូប​នេះ ក្លាយ​ជា​តារា​គ្រប​មុខ​របស់​ទស្សនាវដ្ដី​ខាង​លើ​សម្រាប់​លេខ​ចេញ​ផ្សាយ​ខែ​ធ្នូ ឆ្នាំ​២០២០។

ក្រោយ​ពេល​រូបភាព​ទាំង​នេះ​របស់​ស្រី​ស្អាត​ ៣៩​ឆ្នាំ​ ត្រូវ​បាន​ចុះ​ផ្សាយ នាង​បាន​ក្លាយ​ជា​ប្រធាន​បទ ត្រូវ​បាន​គេ​រំលឹក​ដល់​ច្រើន​ជាង​គេ​នៅ​លើ​បណ្ដាញ​សង្គម Weibo ភ្លែត។ តាម​នោះ​ដែរ មនុស្ស​ជា​ច្រើន​បាន​សរសើរ​តួ​រឿង ម្ចាស់​ព្រះ​អាទិត្យ​ថា ទោះ​បី​ជា​មាន​វ័យ​ច្រើន​ក៏​ដូច​ជា​តែង​ខ្លួន​បែប​សាមញ្ញ​ក៏​ដោយ តែ​អតីត​ភរិយា​របស់​​តារា​សម្ដែង Song Joong Ki នៅ​តែ​ស្រស់​ស្អាត​ខ្លាំង​ មិន​ចាញ់​ប្អូន​ៗ​ជំនាន់​ក្រោយ​នោះ​ទេ។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ ក្រុមហ៊ុន​របស់ តារា​កើត​ឆ្នាំ ១៩៨១ បាន​ឲ្យ​ដឹង​ថា តារា​របស់​ខ្លួន​កំពុង​តែ​រៀបចំ​គម្រោង​ត្រលប់​មក​វិស័យ​ភាពយន្ត​វិញ តែ​មិន​ទាន់​ច្បាស់​ថា​នឹង​ជ្រើស​យក​សាច់​រឿង​មួយ​ណា៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម