មនុស្សស្រីដែលមានប្រវត្តិគ្រួសារ៤ប្រភេទនេះ កុំរៀបការជាមួយប្រយ័ត្នលំបាកទៅថ្ងៃក្រោយ

  • 2024-05-07 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរសដែលបានស្រលាញ់នារីម្នាក់ ហើយចង់បាននាងជាគូអនាគត ត្រូវមើលរឿង៤យ៉ាងនេះសិន បើជួបរឿងទាំងនេះមែន សូមគិតឡើងវិញ បើទោះស្រលាញ់យ៉ាងណាក៏ដោយ ត្រូវពិចារណាឲ្យបានល្អិតល្អន់មុនរៀបការ កុំឲ្យខូចចិត្តទៅថ្ងៃក្រោយ ៖

១ កុំរៀបការជាមួយមនុស្សស្រីដែលឪពុកម្តាយមានអំណាចខ្លាំង

គ្រួសារដែលមានអំណាច ហើយចិញ្ចឹមកូនបែបអភិជន ដែលសប្បូរទៅដោយទ្រព្យសម្បត្តិ វាពិបាកក្នុងការចុះចូលទៅក្នុងគ្រួសារនោះណាស់ ព្រោះអំណាចរបស់ឪពុកម្តាយគេ អាចជះឥទ្ធិពលដល់កូន រហូតដល់យើង ពេលខ្លះធ្វើឲ្យយើងពិបាកជាងមុនក៏ថាបាន។ ស្ត្រីភាគច្រើនដែលមានឪពុកម្តាយដែលមានបុគ្គលិកលក្ខណៈនេះគឺជាមនុស្សមានអំណាចក្នុងសង្គមដែលពួកគេគិតតែពីខ្លួនឯងនិងអាត្មានិយមបំផុត។ ពួកគេនឹងមិនចែករំលែកការលំបាក និងទុក្ខលំបាកជាមួយនរណាម្នាក់ផ្សេងទៀតឡើយ ហើយក៏មិនដឹងពីរបៀបអត់ធ្មត់ចំពោះអ្នកដទៃដែរ។

២ កុំរៀបការជាមួយនារីដែលមានប្រវត្តិគ្រួសារមិនល្អ

បើរៀបការជាមួយនារីដែលមានប្រវត្តគ្រួសារមិនល្អ គឺជារឿងដែលពិបាកបំផុត វាពិបាកក្នុងការដោះខ្លួនចេញពីភាពមួយនេះណាស់ ព្រោះការសាបព្រោះរបស់គ្រួសារអាចជះឥទ្ធិពលដល់ខ្លួនទៅថ្ងៃខាងមុខ។

៣ កុំរៀបការជាមួយកូនស្រីនៃគ្រួសារខ្ជិល

គ្រួសារខ្ជឹល អាចបណ្តាលឲ្យកូនខ្ជឹលតាម ស្ត្រីខ្ជិលមិនចេះមើលថែផ្ទះ និងលុយកាក់ ច្បាស់ជាបង្កជម្លោះក្នុងអាពាហ៍ពិពាហ៍កាន់តែខ្លាំងឡើង។ បើបុរសរៀបការជាមួយស្ត្រីខ្ជិល ការងារក្នុងផ្ទះនឹងធ្លាក់លើបុរស ហើយយូរៗទៅនឹងមានវិបត្តិ។ បុរសត្រូវជ្រើសរើសដោយប្រុងប្រយ័ត្ននៅពេលរៀបការ។

៤ កុំរៀបការជាមួយក្មេងស្រីដែលឪពុកម្តាយមានទម្លាប់អាក្រក់

ប្រសិនបើឪពុកម្តាយរបស់ស្ត្រីមានទម្លាប់អាក្រក់ នោះបញ្ហានៃទម្លាប់ទាំងនោះប្រាកដជាអូសទាញចំណងអាពាហ៍ពិពាហ៍មិនខាន។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម