តោះ! មកឈ្វេងយល់ពី មូលហេតុបណ្តាលធ្វើឱ្យអ្នកកើតអាចយ៍រុយ
- 2024-05-06 08:35:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកឈ្វេងយល់ពី មូលហេតុបណ្តាលធ្វើឱ្យអ្នកកើតអាចយ៍រុយ
តើអាចយ៍រុយជាអ្វី? ហើយសម្គាល់មានពណ៌អ្វីខ្លះ? អាចយ៍រុយ សំដៅលើស្នាមអុជខ្មៅ ឬប្រផះតូចៗនៅលើស្បែក ដែលតែងតែកើតឡើងនៅពេល ការផលិតជាតិមេឡានីនដែលជាជាតិពណ៌ផ្តល់ឱ្យស្បែក សក់ និងភ្នែក កើនច្រើនជាងធម្មតា។ ទំហំនៃស្នាមអុជខ្មៅខុសៗគ្នា កើតមានគ្រប់ផ្នែកនៃរាងកាយ ជាពិសេសផ្នែកដែលប៉ះផ្ទាល់ជាមួយពន្លឺព្រះអាទិត្យ ដូចជា មុខ ខ្នងដៃ ខ្នង និងស្មា។
តែយើងអាចសម្គាល់ឃើញថា ស្នាមអុជខ្មៅទាំងនេះតែងកើតមានលើសមុខ ឬស្បែករបស់អ្នកជាប្រចាំ។ ជាការពិតណាស់ វាអាចដោយសារតែអ្នកមាននូវកំហុសឆ្គង ឬស្ថិតក្នុងលក្ខខណ្ឌមួយ ឬច្រើនខាងក្រោម៖
* ការប្រើគ្រឿងសម្អាងស្បែក ឬផលិតផលថែរក្សាសក់ដែលមានប្រតិកម្មមកលើស្បែក
បម្រែបម្រួលអ័រម៉ូន ដែលតែងកើតមានចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីប្រើថ្នាំពន្យារកំណើត
ការប្រើប្រាស់ឱសថមួយចំនួនដូចជា ឱសថប្រឆាំងការរលាក (NSAIDs), tetracyclines និងឱសថព្យាបាលផ្លូវចិត្ត
ការរលាកដោយសារតែជំងឺមួយចំនួនដូចជាតាអក psoriasis ការរបួសស្បែក និងមុន
មានរបួសដោយសារសត្វល្អិតខាំ រលាកភ្លើង ឬមុត • មានជំងឺទឹកនោមផ្អែមដែលអាចបង្កឱ្យផ្នែកណាមួយនៃស្បែកប្តូរពណ៌ទៅជាស្រអាប់ ប្រផះ ឬអុជខ្មៅៗ
ការទទួលទានអាហារមួយចំនួន ពិសេសផ្លែឈើដែលផ្តល់ផលប៉ះពាល់ដល់ស្បែក ដូចជាប្រភេទផ្លែឈើមានជាតិអាស៊ីត រួមមានពពួកក្រូច និងទំពាំងបាយជូរ ដែលអាចបង្កើតប្រតិកម្មនៅពេលប៉ះជាមួយពន្លឺថ្ងៃ និងបង្កជាស្នាមអុជខ្មៅលើស្បែក
ការកោររោមមុខញឹកញាប់ដែលងាយនឹងបង្កឱ្យទៅជាការរលាកស្បែក
ប្រឈមនឹងពន្លឺព្រះអាទិត្យលើសកម្រិត ដោយសារតែមេឡានីនព្យាយាមស្រូបយក ថាមពលដែលបង្កើតដោយកាំរស្មី ជាលទ្ធផលធ្វើឱ្យស្បែកត្រង់កន្លែងនោះឡើងពណ៌ ខុសធម្មតា
រលាកដោយសារអាវទ្រនាប់ដែលកើតឡើងចំពោះស្រ្តីដោយសារតែពាក់អាវក្នុងតឹង ពេក ធ្វើឱ្យមានការកកិតរវាងអាវទ្រនាប់ជាមួយនឹងស្បែក និងបង្កជាការប្រែពណ៌នៃ ស្បែកត្រង់កន្លែងកកើតនោះ។
មានការព្យាបាលខ្លះ អ្នកអាចធ្វើការកាត់បន្ថយដោយខ្លួនឯងបាន ឬក៏អាចបាត់ទៅវិញឯកឯងក៏មាន តែក៏មានលក្ខខណ្ឌខ្លះទៀតតម្រូវឱ្យអ្នកប្រឹក្សាជាមួយគ្រូពេទ្យជំនាញខាងបញ្ហាស្បែកបន្ថែមដើម្បីដឹងពីបញ្ហាប្រាកដក្នុងការព្យបាល៕