ឧស្សាហ៍ក្រោកយឺតហើយចង់តែគេងត មិនមែនខ្ជិលទេ តែអាចជាជំងឺផ្លូវចិត្ត
- 2020-06-01 22:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧស្សាហ៍ក្រោកយឺតហើយចង់តែគេងត មិនមែនខ្ជិលទេ តែអាចជាជំងឺផ្លូវចិត្ត
គ្រាន់តែអានចំណងជើង ក៏ធ្វើឲ្យប្រិយមិត្តដែលចូលចិត្តក្រោកយឺត គេងជាប់នៅលើគ្រែ ភ្ញាក់ព្រើតខ្លះបាត់ទៅហើយ ព្រោះអ្វីដែលអ្នកធ្លាប់តែធ្វើជាប្រចាំ រហូតគិតថាវាជាទម្លាប់ ឬភាពខ្ជិលច្រអូសនេះ ការពិតទៅអាចជាអាការបង្ហាញថា អ្នកកំពុងមានជំងឺផ្លូវចិត្ត។ ថាតើមានវិធីសង្កេតយ៉ាងណាខ្លះហើយពាក់ព័ន្ធនឹងជំងឺផ្លូវចិត្តយ៉ាងម៉េចនោះ សូមតាមដានជាមួយ កញ្ញា ខាងក្រោមនេះ៖
ជំងឺ Clinomania ឬ dysnania
គឺជាអាការរបស់អ្នកដែលឆ្កួតនឹងការគេងលើគ្រែ ទោះបីគេងពេញមួយថ្ងៃក៏មិនធុញ ដែលអាចឈានដល់ការខ្សោយកម្លាំង មានអារម្មណ៍មិនស្រស់ថ្លា ធេងធោង និងអាចបង្ហាញថាអ្នកជំងឺកំពុងមានទុក្ខកង្វល់លាក់ក្នុងចិត្ត។ អ្នកជំងឺខ្លះអាចមានអាការស្ត្រេស ឬអាការបាក់ទឹកចិត្តថែមទៀត។
អ្នកដែលចូលចិត្តតែដេកលេងមិនចង់ធ្វើអ្វី គ្មានកម្លាំងជំរុញចិត្ត ឬគោលដៅក្នុងជីវិត ចាត់ទុកថាជាអាការមួយរបស់មនុស្សធ្លាក់ទឹកចិត្ត ឬមនុស្សដែលស្ត្រេសធ្ងន់ធ្ងរ។
សង្កេតចំណុចទាំងនេះដើម្បីថាអ្នកគ្រាន់តែខ្ជិលធម្មតា ឬមានជំងឺ Clinomania៖
១. ត្រលប់មកដល់ផ្ទះមានអារម្មណ៍ហត់នឿយខ្លាំង អ្វីដែលអ្នកគិតដល់មុនគេ និងចង់ធ្វើមុនគេគឺគេងលើគ្រែ។
២. គ្រាន់តែឃើញគ្រែ អ្នកក៏ស្រមើស្រមៃដល់អារម្មណ៍សុខស្រួលដែលបានគេង។
៣. អ្នកមានអារម្មណ៍ថាមិនអាចខ្វះការគេងបានទាំងពេលថ្ងៃ ទាំងពេលយប ព្រោះវាធ្វើឲ្យអ្នកមានក្ដីសុខបំផុត។
៤. មិនចង់ធ្វើអ្វី មិនចង់ក្រោកចេញពីកន្លែងគេង បើត្រូវក្រោកគឺដូចកំពុងបង្ខំចិត្តខ្លួនឯង។
៥. ចូលចិត្តគិតលេងៗថា បើរាល់ថ្ងៃអាចគេងដល់ថ្ងៃៗបានប្រហែលជាល្អ។
៦. អ្វីដែលចូលចិត្តធ្វើពេលទំនេរគឺគេង។
៧. មិនថាមានសុខឬទុក្ខ ក៏ចង់ត្រលប់ទៅគេងលើគ្រែ។
៨. មានអារម្មណ៍ខឹងច្រឡោតពេលមានអ្នកមករំខានដំណេករបស់ខ្លួន។
៩. ធ្វើអ្វីៗគ្រប់យ៉ាងបានលើគ្រែ មិនថាញ៉ាំ គេង ឬលេងអ្វីផ្សេងៗ។
១០. បើចាំបាច់ត្រូវជ្រើសរើស គឺសុំរើសគ្រែ អ្វីផ្សេងទៀតអត់ក៏បាន។
១១. ចុចបិទម៉ោងរោទិ៍ ហើយគេងបន្តជានិច្ច។
១២. គិតថាគ្មានអ្វីធ្វើឲ្យខ្លួនសុខស្រួលស្មើនឹងការគេងនោះទេ។
១៣. អ្នកណាៗក៏និយាយថាអ្នកគឺជាមនុស្សខ្ជិល និងចូលចិត្តគេងទ្រមក់។
បើពិនិត្យមើលខ្លួនឯងហើយឃើញថាមានចំណុចទាំងនេះច្រើន គឺមានន័យថាអ្នកកំពុងមានជំងឺ Clinomania ហើយ អ្នកគួរទៅជួបគ្រូពេទ្យដើម្បីប្រឹក្សាស្វែងរកវិធីព្យាបាលដែលត្រឹមត្រូវ ព្រោះថាអ្នកជំងឺខ្លះមិនអាចព្យាបាលឲ្យជាសះស្បើយដោយខ្លួនឯងបានឡើយ គឺត្រូវពឹងពាក់លើក្បួនវេជ្ជសាស្ត្រ ៕
ចុចអាន៖
៨សញ្ញាដំបូងៗនៃជំងឺមហារីកសួតដ៏សាហាវដែលស្ត្រីគ្រប់រូបគួរដឹង កុំឲ្យហួសពេលទាន់
រឿងដែលស្រីៗគួរនិងមិនគួរធ្វើ ក្រោយមានអីៗជាមួយដៃគូកុំឱ្យមានគ្រោះថ្នាក់