ការ​ធ្វើ​ខ្លួន​ផ្សេង​ៗ​របស់​មនុស្ស​ស្រី ដែល​ប្រុសៗ​គិត​ថា​មិន​ទាក់ទាញ​ទាល់​តែ​សោះ

  • 2017-11-16 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ខំប្រឹង​ណាស់​ដែរ តែ​ប្រុស​ៗ​នៅ​តែ​មិន​យល់​ថា​ហេតុ​អ្វី​បាន​ជា​មនុស្ស​ស្រី​បែរ​ជា​ចូលចិត្ត​ធ្វើ​ខ្លួន​បែប​នេះ​ទៅ​វិញ។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​តែង​ខ្លួន​នានា​របស់​មិត្ត​ៗ​នារី​ដែល សង្សារ​មិន​ដឹង​ថា​វា​ស្អាត​ត្រង់​ណា។

១. ត​ក្រចក​វែង និង​ដាំ​ត្បូង​ពេញ​ហ្នឹង

ចំពោះ​មនុស្ស​ប្រុស ក្រចក​ខ្លី និង​លាប​តែ​ទឹក​រលោង​គឺ​ស្អាត​បំផុត ដូច​នេះ​គេ​មិន​យល់​ថា​ហេតុ​អ្វី​បាន​ជា​មនុស្ស​ស្រី​ត្រូវ​ជះ​លុយ​ច្រើន​គគោក​ដើម្បី​ធ្វើ​ឲ្យ​ក្រចក​ខ្លួន​អាក្រក់​ជាង​មុន​នោះ​ឡើយ។

២. ក្រែម​ពណ៌​ក្រមៅ

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ក្រែម​ពណ៌​ក្រមៅ​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង តែ​អ្នក​មាន​ដឹង​ទេ​ថា ជំនួស​ឲ្យ​គិត​ថា​ពណ៌​ទាំង​អស់​នេះ​ស្អាត​នោះ ប្រុស​ៗ​គិត​ថា​វា​គួរ​ឲ្យ​ខ្លាច​ច្រើន​ជាង។

៣. កង choker

កង choker ពេល​ពាក់​ទៅ​នឹង​ធ្វើ​ឲ្យ​ស្រី​ៗ​មើល​ទៅ​ទាន់​សម័យ តែ​នៅ​ក្នុង​មនុស្ស​ប្រុស​វិញ កងchoker ប្រៀប​ដូច​ជា​ច្រវាក់​ក​ច្រើន​ជាង ឬ​ក៏​អាក្រក់​ជាង​នេះ​ទៀត​នោះ ពួក​គេ​គិត​ថា​កង​ទាំង​នេះ​ប្រៀប​ដូច​ប្រឡៅ​សុនក​តែ​ម្ដង។

៤. ភ្នែក​ធំ​ដូច​មនុស្ស​ក្រៅ​ភព

circle lens គឺ​ជា​ប្រភេទ​ឡេន​ដែល​ពាក់​ទៅ​ឲ្យ​ភ្នែក​មើល​ឃើញ​ធំ​មូល​ជាង​មុន​សម្រាប់​អ្នក​ភ្នែក​តូច តែ​សម្រាប់​អ្នក​មាន​ភ្នែក​ធំ​ស្រាប់​វិញ បើ​ពាក់​ទៅ​នឹង​គួរ​ឲ្យ​ខ្លាច​ទៅ​វិញ ព្រោះ​ធំ​ជ្រុល​ខុស​ពី​ធម្មជាតិ។ បន្ថែម​ពី​នេះ អ្នក​ខ្លះ​បាន​គូរ​ភ្នែក​យ៉ាង​ក្រាស់​ថែម​ទៀត ដើម្បី​ឲ្យ​ទៅ​កាន់​តែ​ធំ និង​មុត​ស្រួច៕

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម