តូចចិត្តព្រោះគេមើលងាយថាស្គមពេក Angelina Jolie ធ្លាប់អារដៃសម្លាប់ខ្លួន
- 2017-11-04 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តូចចិត្តព្រោះគេមើលងាយថាស្គមពេក Angelina Jolie ធ្លាប់អារដៃសម្លាប់ខ្លួន
ទម្រាំមានជីវិតល្អប្រសើរដូចសព្វថ្ងៃ បុគ្គលជោគជ័យមួយចំនួនប្រាកដជាធ្លាប់ហែលឆ្លងការលំបាកច្រើនរាប់មិនអស់ហើយ។ ជាក់ស្តែងដូចជាតារាហូលីវូដជើងចាស់អ្នកស្រី Angelina Jolie ដែលគ្រប់គ្នាប្រហែលជាមិនបានដឹងទេថា តើគាត់ធ្លាប់ឆ្លងកាត់ស្ថានភាពលំបាកស្ទើរស្លាប់ស្ទើររស់យ៉ាងម៉េចខ្លះ ទម្រាំមានជីវិតល្អប្រសើរដូចសព្វថ្ងៃនេះ។
លោកស្រី Angelina Jolie កើតនៅឆ្នាំ ១៩៧៥ ក្រោយមកអាយុបាន ១ ឆ្នាំ គាត់ក៏ត្រូវឪពុកបោះបង់ចោល។ ក្នុងវ័យ ១១ ឆ្នាំកុមារីរូបនេះធ្លាប់ត្រូវគេប្រមាថមើលងាយព្រោះតែនាងមានរូបរាងស្គមស្វិត និងមានពាក់ធ្មេញដែក ដោយមិនអាចទ្រាំបាននាងក៏សម្រេចឈប់រៀននៅអាយុ ១៤ ឆ្នាំ។ ក្រោយមកនាងបានកើតជំងឺផ្លូវចិត្តហើយតែងតែព្យាយាមធ្វើបាបខ្លនឯងជារឿយៗ រហូតស្ថានភាពជំងឺនេះកាន់តែធ្ងន់ធ្ងរ នាងបានចាប់ផ្តើមប្រើប្រាស់ថ្នាំញៀនដើម្បីរម្ងាប់អារម្មណ៍។ យ៉ាងណាក្តី នាងអាចគ្រប់គ្រងភាពញៀនរបស់ខ្លួនបានហើយក៏សម្រេចចិត្តដាក់ពាក្យធ្វើជាតារាម៉ូដែល ប៉ុន្តែត្រូវគេបដិសេធព្រោះរូបរាងរបស់នាងស្គមពេក ហើយមិនសូវចេះមាត់កច្រើនទៀត។ កត្តានេះធ្វើឱ្យស្ថានភាពជំងឺផ្លូវចិត្តកាន់តែដុនដាប់ខ្លាំង Angelina ក៏ព្យាយាមសម្លាប់ខ្លួនម្តងជាពីរដង តែមិនបានសម្រេចឡើយ។ ដោយមិនអស់ចិត្ត នាងក៏បានចាប់ផ្តើមអាជីពជាតារាសម្តែងនៅអាយុ ១៨ ឆ្នាំទៀត តែនៅតែបរាជ័យ វាពិតជាមិនបានធ្វើឱ្យនាងអស់សង្ឃឹមទេទោះបីជំងឺផ្លូវចិត្តនៅមិនទាន់ជាសះស្បើយស្រួលបួលក៏ដោយ។ ការខិតខំប្រឹងប្រែងទាំងឈឺទាំងជា ធ្វើឱ្យអ្នកស្រី Angelina ក្លាយជាតារាសម្តែងដ៏ល្បី និងជាអ្នកដឹកនាំរឿងដែលមានទ្រព្យសម្បត្តិរាប់លានដុល្លារដូចសព្វថ្ងៃនេះ៕
ចុចអាន៖ជីវិតកាន់តែស្មុគស្មាញ កុំបន្ទោសព្រហ្មលិខិត បើអ្នកធ្វើរឿង ៥យ៉ាងនេះ