Larissa Waters ស្ត្រីដំបូងដែលហ៊ានបំបៅកូនក្នុងសភាអូស្ត្រាលី (វីដេអូ)
- 2017-06-22 08:26:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Larissa Waters ស្ត្រីដំបូងដែលហ៊ានបំបៅកូនក្នុងសភាអូស្ត្រាលី (វីដេអូ)
នៅថ្ងៃព្រហស្បតិ៍នេះសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Queenland ម្នាក់គឺអ្នកស្រី Larissa Waters បានបំបៅដោះកូនរបស់ខ្លួនក្នុងអំឡុងពេលកំពុងពិភាក្សាច្បាប់ស្ដីពីជំងឺ Black Lung ក្នុងសភាអូស្ត្រាលី។
ជាមួយកន្សែងតូចមួយនិងកូនក្នុងដៃ អ្នកស្រី Larissa បានបន្តការបញ្ចេញគំនិតរបស់ខ្លួនដោយបំបៅកូនជាមួយផងព្រោះអ្នកស្រីមិនចង់ឲ្យខាតពេលច្រើន។
នេះជាលើកទីមួយហើយដែលមានករណីបំបៅដោះកូនបែបនេះកើតឡើងនៅក្នុងសភាសហព័ន្ធ។ ភ្លាមៗបន្ទាប់ពីមានដំណឹងបែបនេះ អ្នកស្រី Larissa បានទទួលអ្នក Follow លើ Twitter ច្រើនជាង ៣០ ០០០ ឯណោះ៕