ទម្លាប់ល្អដ៏មានប្រសិទ្ធភាព ជួយអ្នកក្នុងការសិក្សា ហើយទទួលបានលទ្ធផលល្អ

  • 2024-09-20 07:21:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់នៃការរៀនរបស់មនុស្សម្នាក់ៗផ្សេងៗពីគ្នា ហើយលទ្ធផលក៏បានមកមិនដូចគ្នាដែរ ត្រូវមើលថា តើអ្នកអនុវត្តដោយប្រើវិធីសាស្ត្របែបណា? មកមើលទម្លាប់ដែលមានប្រសិទ្ធភាព ដែលជួយអ្នកបានច្រើនក្នុងជីវិតសិក្សា ហើយទទួលបានលទ្ធផលល្អ។

**ទម្លាប់រៀនសូត្រល្អ មាន៖

•មានម៉ោងរៀនទៀងទាត់ជាប្រចាំរៀងរាល់ថ្ងៃ។

• មានកាលវិភាគរៀនសូត្រជាក់លាក់ ដោយរាប់បញ្ចូល គ្រប់មុខវិជ្ជា។

• រៀននៅទីកន្លែងដែលគ្មានការរំខាន (គ្មានទូរទស្សន៍ ចម្រៀង ទូរសព្ទ័...) និងមានសម្លេងតិចបំផុត។

• អង្គុយក្នុងស្ថានភាពដ៏សមស្របមួយ (មានតុ និង កៅអី) ហើយនៅក្រោមពន្លឺភ្លើងដ៏សមស្របមួយ។

• រៀបគម្រោងនៃការសិក្សាទៅតាមកាលវិភាគរៀនរាល់ ថ្ងៃ ឧទាហរណ៏៖ ខ្ញុំនឹងបញ្ចប់លំហាត់គណិត ២ បន្ទាប់មកនឹងបញ្ចប់មេរៀនប្រវត្តិវិទ្យា។

• ប្រើប្រាស់វចនានុក្រម សម្រាប់ពាក្យណាដែលលំបាក និងយល់មិនច្បាស់លាស់។

• អានក្នុងចិត្ត ឬអានឮៗ អាស្រ័យដោយមនុស្សម្នាក់ៗ។

• ចំណាយពេល ៣០ នាទី លើមុខវិជ្ជាណាមួយ ផ្នែក ណាមួយ ដោយអាន រំលឹក និង កត់ត្រាចំណាំ (ផ្នែកមេ រៀនណាច្រើន ប្រើពេលវេលាកាន់តែយូរ)។

• អាន និងរំលឹកឡើងវិញគ្រប់ផ្នែកនៃមេរៀន បញ្ញត្តិ និង អត្ថន័យខ្លឹមសារនៃផ្នែកនោះ។

• កត់ត្រាចំណាំ និងសរុបអ្វីដែលបានអានហើយ ដោយ ប្រើប្រាស់ពាក្យរបស់ខ្លួនឯងផ្ទាល់។

• ឈប់សម្រាក បើសិនជាការផ្ចង់អារម្មណ៍ថយចុះ ឬ ចាប់ផ្តើមមានអារម្មណ៍ធុញទ្រាន់។

• ធ្វើសកម្មភាពណាមួយដែលធ្វើឱ្យការផ្ចង់អារម្មណ៍កើនឡើង ដូចជាលេងល្បែងកំសាន្តអ្វីមួយជាមួយមិត្តភក្តិ និយាយ ជាមួយឪពុកម្តាយ ធ្វើកិច្ចការផ្ទះ ឬស្តាប់ចម្រៀង។

• អានឮៗ ប្រសិនបើការផ្ចង់អារម្មណ៍ថយចុះដោយសារមាន ការរំខានពីមជ្ឈដ្ឋានជុំវិញ។

• អានអ្វីដែលគួរឱ្យចាប់អារម្មណ៍នៅចន្លោះពេលដែលរៀននូវអ្វី ដែលមិនចាប់អារម្មណ៍។ ធ្វើដូច្នេះ ដើម្បីរក្សាការផ្ចង់ អារម្មណ៍។

• ពិភាក្សាពីអ្វីដែលបានអានជាមួយមិត្តភក្តិ ឬបង្រៀនមិត្តភក្តិ នូវផ្នែកណាដែលគេមិនទាន់បានរៀន ដើម្បីបង្កើនការរៀន។

• សួរបញ្ជាក់ជាមួយមិត្តភក្តិ គ្រូ ឬឪពុកម្តាយ រាល់សំណួរ ឬចម្ងល់ណាដែលពួកគាត់អាចជួយបាន។ ឬចមូល

• កំណត់ពេលដើម្បីរំលឹកមេរៀនដែលរៀនហើយមួយសប្តាហ៍ កន្លងមក។

• កុំរៀននៅពេលកំពុងទទួលការកៀបសង្កត់ ដូចជាជិតដល់ ពេលប្រឡង។ ការផ្ចង់អារម្មណ៍អាចកើនបានល្អ តែរំលឹក ឡើងវិញមិនបានល្អទេ បើរៀនតែមុនពេលប្រឡងបន្តិច នោះ។

• ចុងបញ្ចប់សូមចងចាំថា រៀនគឺដើម្បីទទួលបានការយល់ដឹង ចំណេះដឹង និងគតិបណ្ឌិតរបស់ខ្លួនឯងផ្ទាល់។ ទាំងអស់នេះ គឺជាអ្វីដែលសិស្សត្រូវតែទទួលយក និង ចាត់ចែងអាទិភាពនៃការងារ និងពេលវេលាដើម្បីឲ្យទទួលបាន ជោគជ័យ។

សរុបមក៖ អ្នកណាខ្លះ ភ្នែកបើក ដៃរាវរកទូរស័ព្ទ ចុចចុះ ចុចឡើង រហូតដេកលក់វិញបាត់? នេះគេហៅថាទម្លាប់ ហើយទម្លាប់នេះមិនមែនជាទម្លាប់ល្អនោះទេ។ អ្នកនឹងក្លាយជាមនុស្សឆ្អឹងទន់ និយាយរួមគឺមនុស្សខ្ចិល។ ខ្ចិលសូម្បីតែក្រោកទៅមើលពិភពលោកនៅពេលព្រឹកព្រលឹម ថាស្រស់ស្អាតកម្រិតណា ហើយពិភពលោកគេដើរដល់ណាហើយ ខណៈអ្នកកំពុងតែលង់លក់នៅក្នុងសុបិន្តពេលព្រឹកព្រលឹម។ ទម្លាប់ក្រោកចេញពីគ្រែភ្លាមៗ ជួយអ្នកបានច្រើន ពិសេសធ្វើឱ្យអ្នកមានអាចយកចិត្តទុកដាក់លើការងាររៀនសូត្រ ហើយថែមទាំងទទួលលទ្ធផលល្អថែមទៀតផង៕

ប្រភព៖ សៀវភៅបំណិនជីវិត

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម