ប្រការគួរជៀសវាងកុំឲ្យកើតជំងឺមហារីកសុដន់
- 2017-04-12 05:05:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រការគួរជៀសវាងកុំឲ្យកើតជំងឺមហារីកសុដន់
សុដន់ទាំងគូរបស់អ្នកពិតជាសំខាន់ខ្លាំងណាស់ វាមិនត្រឹមតែជួយលើកសម្រស់របស់អ្នកប៉ុណ្ណោះទេវាថែមទាំងជាមន្តស្នេហ៍ដ៏ទាក់ទាញបំផុតរបស់អ្នក។ ជាការពិតណាស់ទោះជារវល់ក្នុងការងារយ៉ាងណាក្ដីអ្នកត្រូវតែយកចិត្តទុកដាក់ថែទាំសុដន់របស់អ្នកកុំឱ្យមានបញ្ហា ឬជំងឺឱ្យសោះ។ ហើយគន្លឹះនៃការថែទាំពិតជាមិនពិបាកសោះឡើយដែលអ្នកអាចអនុវត្តជាប្រចាំ។
តំហែទាំសុដន់ទាំង១០ដែលស្រ្តីមិនគួរមើលរំលង៖
១. របបអាហារដ៏ត្រឹមត្រូវ៖ ការទទួលទានបន្លែ សាច់ ប្រូតេអ៊ីនខ្លាញ់ល្អនិងអាហារដែលសម្បូរជីវជាតិជាកត្តាដ៏សំខាន់សម្រាប់សុខភាពសុដន់របស់អ្នក។ អ្នកគួរជ្រើសរើសទិញបន្លែផ្លែឈើសាច់ដែលមិនមានសារធាតុគីមីពោលគឺអាហារសរីរាង្គ។ ចៀសវាងទទួលទានអាហារឆ្អិនស្រាប់និងអាហារដែលមានរស់ជាតិផ្អែមខ្លាំង។
២.ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណពិតជាជួយកាត់បន្ថយការកើតមានជំងឺមហារីកសុដន់បានពី១០រហូតដល់៣០ភាគរយឯណោះ។
៣.កុំជក់បារី៖ ការជក់បារីបង្កជាហានិភ័យខ្ពស់បំផុតក្នុងការកើតមានជំអឺមហារីកសុដន់។
៤.បំបៅដោះកូនឱ្យបានយូរតាមដែលអាចធ្វើបាន៖ មនុស្សស្រីសម័យនេះមិនសូវជាចង់ឱ្យកូនបៅទឹកដោះឡើយ។ ភាគច្រើនពួកគាត់ជ្រើសរើសការបំបៅជាទឹកដោះគោ។ ការបំបៅដោះកូនរយៈពេលមួយឆ្នាំអាចកាត់បន្ថយជំងឺមហារីកសុដន់បានដល់ទៅ៤.១ភាគរយឯណោះ។
៥.កុំទទួលទានគ្រឿងស្រវឹង៖ ការទទួលទានគ្រឿងស្រវឹងជាមូលហេតុធំបំផុតនៃការកើតមានជំងឺមហារីកសុដន់។
៦. កុំឱ្យឡើងទម្ងន់ជ្រុល៖ កាលណាអ្នកមានអាការធាត់ជ្រុលហានិភ័យនៃជំងឺមហារីកសុដន់ក៏ខ្ពស់តាមហ្នឹងដែរ។
៧. ប្រើផលិតផលគីមីច្រើន៖ ផលិតផលថែរក្សាសម្រស់ជាច្រើនសុទ្ធតែមានផ្ទុកសារធាតិគីមីដោយមានដូចជាផលិតផលបំបាត់ក្លិនខ្លួនឡេលាបខ្លួនសាប៊ូកក់សក់ឬដុសខ្លួនជាដើម។
៨. ការត្រួតពិនិត្យសុដន់៖ វាជាទម្លាប់ដ៏ល្អបំផុតដែលអ្នកត្រូវតែធ្វើការត្រួតពិនិត្យសុដន់ឱ្យបានជាប្រចាំដើម្បីរកមើលថាតើមានអ្វីខុសប្រក្រតីដែរឬអត់។
ទាំងនេះជាការថែទាំ និងប្រការគួរចៀសវាងដែលងាយៗដូច្នេះចូរអ្នកប្រកាន់ខ្ជាប់នូវទម្លាប់ខាងលើឱ្យបានខ្ជាប់ខ្ជួនដើម្បីសុខភាពសុដន់ដ៏ប្រសើរបំផុត៕
ប្រភព៖ Savorylotus