សម្ដីជំរុញទឹកចិត្ត១១ឃ្លាដ៏មានន័យរបស់អ្នកស្រី Angelina Jolie
- 2017-03-27 01:57:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដីជំរុញទឹកចិត្ត១១ឃ្លាដ៏មានន័យរបស់អ្នកស្រី Angelina Jolie
អ្នកស្រី Angelina Jolie ទទួលបានការកោតស្ញប់ស្ញែងពីទស្សនិកជនទូទាំងពិភពលោកក្នុងនាមជាតារាសម្ដែង សកម្មជនផ្នែកមនុស្សធម៌ ក៏ដូចជាម្ដាយដ៏ល្អម្នាក់។ ទន្ទឹមនឹងភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងអាជីព តារារូបនេះក៏ធ្លាប់បានឆ្លងកាត់បទពិសោធន៍ពិបាក និងបញ្ហាជាច្រើនក្នុងជីវិតដូចជាការតស៊ូនឹងជំងឺមហារីក ក៏ដូចជាបរាជ័យរឿងស្នេហា។ ទោះយ៉ាងណាអ្នកដឹកនាំរឿង “មុនដំបូងខ្មែរក្រហមសម្លាប់លោកប៉ាខ្ញុំ” នៅតែរក្សាជំហររឹងមាំរហូតមកដល់បច្ចុប្បន្ន និងនៅតែជានិមិត្តរូបសម្រាប់ស្ត្រីជាច្រើន។ ក្នុងថ្ងៃនេះដែរក្រុមការងារ Kanha សូមស្រង់យកពាក្យសម្ដីជំរុញទឹកចិត្ត១១ឃ្លារបស់ តារាវ័យ ៤១ឆ្នាំរូបនេះដែលនឹងផ្ដល់ជាគំនិតវិជ្ជមានជាច្រើនសម្រាប់ប្រិយមិត្ត៖
១. “Make bold choices and make mistakes. It’s all those things that add up to the person you become.” សម្រេចចិត្តឲ្យមោះមុត និងកុំខ្លាចនឹងបង្កើតកំហុស ព្រោះកំហុសនោះហើយដែលធ្វើឲ្យជីវិតអ្នកទៅដល់គោលដៅដែលអ្នកចង់បាន។
២. “Anytime I feel lost, I pull out a map and stare. I stare until I have reminded myself that life is a giant adventure, so much to do, to see.” គ្រប់ពេលដែលខ្ញុំមានអារម្មណ៍ទាល់ច្រក ខ្ញុំតែងទាញផែនទីចេញមក ហើយសម្លឹងមើល។ ខ្ញុំមើលរហូតធ្វើឲ្យខ្លួនឯងយល់ថា ជីវិតគឺជាដំណើរផ្សងព្រេងដ៏ធំ នៅមានអ្វីច្រើនទៀតដែលខ្ញុំត្រូវធ្វើ និងត្រូវមើលឃើញ។ ៣. “If I make a fool of myself, who cares? I’m not frightened by anyone’s perception of me.” បើគេមើលមកថាខ្ញុំល្ងង់ ក៏មិនថ្វី ខ្ញុំមិនដែលភ័យខ្លាចថាអ្នកណាគិតយ៉ាងម៉េចពីខ្ញុំនោះទេ។
៤. “I’ve never lived my life in the opinion of others. I believe I’m a good person. I believe I’m a good mom. But that’s for my kids to decide, not for the world.” ខ្ញុំមិនដែលរស់នៅដោយទោរទន់តាមគំនិតរបស់អ្នកដទៃនោះទេ។ ខ្ញុំជឿថាខ្ញុំជាមនុស្សល្អ។ ខ្ញុំជឿថាខ្ញុំជាម្ដាយល្អ ហើយថាតើខ្ញុំជាម្ដាយល្អពិត ឬមិនមែន មានតែកូនខ្ញុំទេជាអ្នកសម្រេច មិនមែនមនុស្សលើពិភពលោកឡើយ។
៥. “It’s hard to be clear about who you are when you are carrying around a bunch of baggage from the past. I’ve learned to let go and move more quickly into the next place.” វាពិតជាពិបាកក្នុងការស្វែងរកភាពច្បាស់លាស់អំពីខ្លួនអ្នក នៅពេលអ្នកនៅតែបន្តទូលរែកបញ្ហាក្នុងអតីតកាល។ ខ្ញុំតែងបង្រៀនខ្លួនឯងឲ្យកាត់ចិត្ត ក្រោកឈរឡើងវិញឲ្យបានលឿន ដើម្បីឆ្ពោះទៅជំហានថ្មីមួយទៀត។
៦. “If you don’t get out of the box you’ve been raised in, you won’t understand how much bigger the world is.” បើអ្នកនៅតែមួយកន្លែង អ្នកនឹងគ្មានថ្ងៃដឹងថាពិភពលោកធំយ៉ាងណានោះទេ។
៧. “I want to be of value to the world.” ខ្ញុំចង់ក្លាយជាមនុស្សដែលមានតម្លៃចំពោះពិភពលោក
៨. “If every choice you make comes from an honest place, you’re solid, and nothing anybody can say about you can rock you or change your opinion.” ប្រសិនបើអ្វីដែលជ្រើសរើស កើតចេញពីភាពស្មោះត្រង់ អ្នកនឹងមានភាពជឿជាក់ ហើយគ្មានសម្ដីអ្នកដទៃមកពីណាដែលអាចផ្លាស់ប្ដូរជំហររបស់អ្នកបានឡើយ។
៩. “What the worst people in world fear the most is justice.” អ្វីដែលមនុស្សអាក្រក់បំផុតខ្លាចបំផុតគឺ យុត្តិធម៌។
១០. “Live, without hurting anyone, do not judge people and be absolutely free.” រស់នៅដោយមិនធ្វើឲ្យនរណាម្នាក់ឈឺចាប់ មិនវាយតម្លៃអ្នកដទៃ នោះអ្នកនឹងអាចរស់នៅយ៉ាងមានក្ដីសុខ។
១១. “I think we all want justice and equality, a chance for a life with meaning. All of us would like to believe that if we were in a bad situation, someone would help us.”
ខ្ញុំគិតថាពួកយើងទាំងអស់គ្នាត្រូវការយុត្តិធម៌ និងភាពស្មើគ្នា ដែលជាឱកាសសម្រាប់ការរស់នៅដោយមានន័យ។ អ្វីដែលយើងទាំងអស់គ្នាតែងប្រាថ្នានោះគឺ ប្រសិនបើយើងជួបបញ្ហា គឺនឹងមាននរណាម្នាក់មកជួយយើង។
ប្រភព៖ Marieclaire