ដើម្បី​ភាព​ស្រស់​ស្អាត ស្រី​ៗ​ចូលចិត្ត​យក​របស់ ៧ យ៉ាង​នេះ​តាម​ខ្លួន​ជានិច្ច

  • 2017-03-03 08:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​ស្ត្រី​ទាំងអស់​តែង​ចង់​ឲ្យ​ខ្លួនឯង​ស្រស់​ស្អាត​ជានិច្ច។ ដូច្នេះ​ហើយ​ទើបពួកយើង​ចូលចិត្ត​យក​របស់ ៧ យ៉ាង​នេះ​តាម​ខ្លួនជាប់​ជាប្រចាំ។ ចង់​ដឹង​ថា​មាន​អ្វី​ខ្លះ អាន​អត្ថបទ​ខាងក្រោម៖

១.Power bank៖ ឧបករណ៍ ស្រី​ៗមិន​អាច​ខ្វះ​បាន​ឡើយ ព្រោះ​តែ​ពេល​ទូរសព្ទ​អស់​ថ្ម គ្មាន​អ្វី​ថត​រូប​ ឬ​ទំនាក់​ទំនង​កិច្ចការ​អ្វី​បាន​ទៀត​ទេ។

២.ទឹកអប់៖ មនុស្ស​ស្រី​ទៅ​ណា​មក​ណា​មិន​ដែល​ចោល​ទឹកអប់​ឡើយ ព្រោះ​វា​អាច​ជួយ​ឲ្យ​យើង​មាន​ក្លិន​ក្រអូប​ជាប់​ជានិច្ច។

៣.សំឡី​អនាម័យ៖ បើ​ទោះ​ជា​មិន​ទាន់​ដល់​ខែ​ក៏​ដោយ តែ​ស្រី​ៗ​គ្រប់​គ្នា​ចូលចិត្ត​យក​របស់​នេះ​តាម​ខ្លួន​ណាស់។ ព្រោះ​បើ​មិន​ទុក​សាគួរប្រើ​ខ្លួន​ឯង ក៏​មាន​មិត្តភ័ក្ដិ​ត្រូវ​ការ​ដែរ។

៤.ក្រែម​រលោង៖ ដើម្បី​បន្ថែម​ភាព​ស្រស់​ស្រាយ​លើ​បបូរមាត់ ក្រែម​រលោង​គឺ​ត្រូវ​នៅ​ជាប់​ខ្លួន​មនុស្ស​គ្រប់​ពេល។

៥.ឡេ​លាប​ប្រអប់​ដៃ និង​ទឹក​លាង​ដៃ៖ ពេល​ញាំ​អាហារ​រួច ស្រី​ៗ​ពិត​ជា​មិន​ចង់​ឲ្យ​មាន​ក្លិន​ជាប់​ដៃ​ឡើយ​ ដូចនេះ​ទឹក​លាង​ដៃ​តែង​នៅ​ជាមួយ​រហូត។ បន្ទាប់​មក​ដើម្បី​ផ្ដល់​សំណើម​ដល់​ដៃ ត្រូវ​លាប​ឡេ​បន្ថែម។

៦.ស្ករ​កៅស៊ូ៖ ព្រោះ​តែ​ខ្លាច​មាន​ក្លិន​មាត់​មិន​ល្អ​ប៉ះពាល់​​អ្នក​នៅជិត​ខ្លួន ដូនេះ​ក្រោយ​ពេល​ញ៉ាំ​អាហារ ទើប​ស្រី​ៗ​ច្រើនតែទំពា​ស្ករ​កៅស៊ូ​តាម​ក្រោយ។

៧.កន្សែង​ត្រជាក់៖ កន្សែង​ត្រជាក់​ទុក​សម្រាប់​ជូន​សម្អាត​ញើស​ ឬ​ភាព​កង្វក់​ដទៃ​ទៀត៕

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម